ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំងឺកូវីដ១៩

ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជន

ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជន

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដ...
មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គណៈកម្មការបោះឆ្នោតមុន បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការ ធ្វើយុទ្ធនាការដោយយុត្តិធម៌

មេដឹកនាំយោធាមីយ៉ាន់ម៉ាថា គណៈកម្មការបោះឆ្នោតមុន បានប្រើប្រាស់ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការ ធ្វើយុទ្ធនាការដោយយុត្តិធម៌

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
មេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា គឺលោកមីង អ៊ុងឡាង បាននិយាយក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ ប្រទេសជាតិកាលពីថ្ងៃចន្ទថា គណៈកម្មការបោះឆ្នោតបានប្រើប្រាស់ ការរាតត្បាតជំងឺកូវីដ១៩ ជាលេសដើម្បីរារាំងការធ្វើ យុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក មីន អ៊ុងឡាង បានបន្ថែមថា អាជ្ញាធរមិនបានបំពេញភារកិច្ចរបស់ខ្លួន ហើយបានលើកឡើងពីលេសជាច្រើន ដែលមិនបានបំពេញកាតព្វកិច្ចរបស់ពួកគេ។ យោងតាមមេដឹកនាំយោធារូបនេះ គឺថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេស មីយ៉ាន់ម៉ា ត្រូវតែធ្វើកំណែទម្រង់ ហើយវិធានការដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងមេរោគនេះគួរតែ ក្លាយជាអាទិភាពមួយ។ លោកបានបន្តទៀតថា លោកបានបង្កើតរដ្ឋាភិបាលមួយនៃរដ្ឋមន្រ្តីត្រឹមត្រូវ។ ប្រមុខយោធាមីយ៉ាន់ម៉ាក៏បាននិយាយដែរថា នយោបាយការបរទេសរបស់ប្រទេស នឹងមិនត្...
ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី ០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស និងជាសះស្បើយ ០១នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ - អ្នកឆ្លងសរុប = ៤៧៦ នាក់ - អ្នកជាសះស្បើយ = ៤៥៧ នាក់ - អ្នកកំពុងព្យាបាល = ១៩ នាក់
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី១៩ពីមិត្តចិន

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បន្ទាប់ពី ពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវី១៩ ពីមិត្តចិនរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ និងពាក់ព័ន្ធទៅនឹងជំនួយវ៉ាក់សាំងកូវីដ១៩នេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ ។ ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិននារយៈពេលកន្លងមក ។ ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨...
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មានអ្នកជាសះស្បើយ ០១នាក់ទៀត និងមិនមានករណីឆ្លងថ្មីបន្ថែមទេ

គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មានអ្នកជាសះស្បើយ ០១នាក់ទៀត និងមិនមានករណីឆ្លងថ្មីបន្ថែមទេ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មានអ្នកជាសះស្បើយ ០១នាក់ទៀត និងមិនមានករណីឆ្លងថ្មីបន្ថែមទេ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ - អ្នកឆ្លងសរុប = ៣៦៤ នាក់ - អ្នកជាសះស្បើយ = ៣៦១ នាក់ - អ្នកកំពុងព្យាបាល = ០៣ នាក់
លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំហ្វីលីពីន បរិច្ចាគថវិកាគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចតេជោ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឡេង ចាន់វីរៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាចំនួន៣០០០ដុល្លារ ដើម្បីចូលរួមគាំទ្រកម្មវិធីទិញវ៉ាក់សាំងកូវីដ-១៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ចាក់ជូនពលរដ្ឋកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានសរសេរដោយផ្ទាល់នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជន ដែលចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ-១៩ ដែលសប្បុរសជនខ្លះបានបរិច្ចាគទឹកប្រាក់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។ ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ និងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»។ សូមរំឭកថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិក...
រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

រដ្ឋបាលខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺករណីបែកធ្លាយសារ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានធ្វើលិខិតបំភ្លឺមួយ បន្ទាប់ពីបែកធ្លាយសាររបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគេយកទៅបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដើម្បីបង្កការភាន់ច្រឡំ សូមអានសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម៖...
លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

លោក ត្រាំ និងស្ត្រីទី១ ឆ្លងវីរុសCovid-19

ជំងឺកូវីដ១៩, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ ធ្វីតទ័រ របស់លោក នៅថ្ងៃសុក្រនេះថា លោក និងស្ត្រីទី១ (ភរិយា) របស់លោក បានឆ្លងវីរុសCovid-19ហើយ ហើយលោកសង្ឃឹមថា លោក និងស្ត្រីទី១ នឹងបានជាសះស្បើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ។ មូលហេតុដែលនាំអោយមានការសង្ស័យថា លោក ត្រាំ ឆ្លងវីរុសនេះ គឺដោយសារទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមាន គឺលោកស្រី Hope Charlotte Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា លោកស្រី Hope Charlotte Hicks បានធ្វើដំណើរអែបលោក ត្រាំ ជាញឹកញាប់ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ទីណាមួយ ជាឧទាហរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅថ្មីៗនេះ លោកស្រីទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមានរូបនេះ បានអមដំណើរលោក ត្រាំ ទៅកាន់ពិធីជជែកដេញដោលទល់មុខគ្នាជាមួយ លោក ចូ បាយដិន រហូតដល់ចម្លងវីរុសCovid-19អោយលោក ត្រាំ ៕...
Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ប្រមាណជាង៦ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន ៦២០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៣ ០៩០នាក់ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសឥណ្ឌាជាប់លេខ១ សហរដ្ឋអាមេរិកជាប់លេខ២ និងប្រទេសប្រេស៊ីលជាប់លេខ៣ ដែលប្រទេសទាំង៣នេះមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៧៩នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៦៧៤៨នាក់ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន៩៥៣នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៩២០នាក់ និងប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន៩៥២នាក់ និងមនុស្សឆ្លងថ្មីចំនួន៣៣២៦៩នាក់ ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៣៤ ១៤៧ ២១៥នាក់ និងកំណើនមនុស្សស្...
ឥណ្ឌាជាប់លេខ១ពីរថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅពិភពលោក

ឥណ្ឌាជាប់លេខ១ពីរថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅពិភពលោក

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា ឥណ្ឌាជាប្រទេសជាប់លេខ១នៅលើពិភពលោករយៈពេល២ថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគឺកាលពីថ្ងៃចន្ទ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន ៩៣ ២១៥នាក់ ហើយនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញានេះ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៥៤នាក់ និងមនុស្សឆ្លងថ្មីចំនួន៨១ ៩១១នាក់ ដែលជាចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន៤៣៦១នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៤២ ០០៥នាក់នៅជុំវិញពិភពលោក ដែលកាលពីថ្ងៃចន្ទម្សិលមិញ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៩០៣នាក់នៅជុំវិញពិភពលោក និងបានឆ្លងទៅមនុស្សថ្មីចំនួន ២៤៣ ៩៦៩នាក់ ។ សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៩៣២ ៦៦៣នាក់ និងកំណើនម...