ដើមខែកញ្ញា១៩៧៥! មុនយាងត្រឡប់មកមាតុប្រទេសវិញ សម្ដេចសីហនុយាងទៅក្រុងហាណូយ
ដោយ៖ ឈឹម សេរីភួន
ក្រោយរំដោះប្រទេសបានរយៈពេល៣ខែមក មេខ្មែរក្រហមនៅតែមិនទាន់ឱ្យ សម្ដេចសីហនុ យាងត្រឡប់មកមាតុប្រទេសវិញទេ។
នៅដើមខែសីហា ឆ្នាំ១៩៧៥ ដោយសារមានការតានតឹងក្នុងព្រះទ័យដោយសារមិនបានយាងត្រឡប់មកមាតុប្រទេសវិញនោះ សម្ដេចសីហនុ ក៏យាងទៅគង់នៅវិមានឆាង ស៊ូអ៊ន់ នៅក្រុងព្យុងយ៉ាង ដែលលោកគឹម អ៊ីលស៊ុងមេដឹកនាំប្រទេសប្រទេសកូរ៉េខាងជើង បានកសាងថ្វាយព្រះអង្គតាំងពីក្រោយរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០មកនោះ។
លោកគឹម អ៊ីលស៊ុង ក៏បានព្យាយាមនិយាយជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីឲ្យព្រះអង្គបានយាងវិលត្រឡប់មកមាតុប្រទេសវិញឆាប់ៗដែរ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៧៥ គណៈប្រតិភូមេខ្មែរក្រហមមួយក្រុម ដឹកនាំដោយខៀវ សំផន និងអៀង ធីរិទ្ធិ (ប្រពន្ធអៀង សារី) បានធ្វើដំណើរទៅប្រទេសកូរ៉េខាងជើង ចូលគាល់ព្រះអង្គនៅវិមានឆាង ស៊ូអ៊ន់ ដើម្បីសុំយាងព្រះអង្គត្រឡប់មកមាតុប្រទេសវិញ។
បន្តាប់មកគណៈប្រតិភូមេខ្មែរក្រហម ក៏បានដង្ហែព្រះអង្គវិល ត្រឡប់ពីក្រុងព្យុងយ៉ា...








