ក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្ការៈមេរោគ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុន សិរីមង្គល ប្រាឌើរហ៊ូដ ជាម៉ាសចំនួន១០,០០០បន្ទះ ទឹកអាល់កុល ១២០លីត្រ សំបកដបច្រកទឹកអាកុល១០០ដប និងមី៥០កេស និងទឹកបរិសុទ្ធ១០០ យួរ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។
ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ឧបត្ថម្ភម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនក៏បានជួយឧបត្ថមដល់សាលាស្រុកកំពង់សៀម រួមមាន÷ ម៉ាស...








