តុលាការអាមេរិក ផ្តន្ទាទោសដាក់គុកខ្មាន់កាំភ្លើងអស់មួយជីវិត ករណីបាញ់សម្លាប់មនុស្សស្បែកខ្មៅ នៅបុរីញូវយ៉ក
បុរីញូវយ៉ក៖ បុរសស្បែកស ដែលបានបាញ់សម្លាប់មនុស្សស្បែកខ្មៅអស់១០នាក់ ក្នុងហាងលក់គ្រឿងទេស នាបុរីញូវយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត បន្ទាប់ពីសាច់ញាតិជនរងគ្រោះ បានប្រកែកតវ៉ា និងរហូតបង្កជាហិង្សានៅក្នុងបន្ទប់សវនាការ។
នៅក្នុងសវនាការ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលកំហឹងផ្លូវចិត្តរបស់សាច់ញាតិជនរងគ្រោះ បានប្រែក្លាយជារឿងប៉ុនប៉ងបង្ករបួសស្នាមលើរាងកាយជនជាប់ចោទ ឈ្មោះ ផៃតុន ហ្គេនដ្រូន (Payton Gendron) ដោយសារបុរសម្នាក់ស្ទុះសំដៅទៅរកជននេះ។
សន្តិសុខតុលាការ បានព្រួតគ្នាចាប់បុរសនេះជាប់ ហើយក្រោយមករដ្ឋអាជ្ញា បាននិយាយថា បុរសចង់វាយជនល្មើសនៅក្នុងបន្ទប់សវនាការ តុលាការមិនត្រូវចោទប្រកាន់ទេ។
បន្ទាប់ពីសវនាការបន្តទៀត ដែលសាច់ញាតិជនរងគ្រោះបានឡើងឆ្លើយដាក់បន្ទុកពោរពេញដោយទឹកភ្នែក ព្រោះតែការឈឺចាប់ តុលាការក៏សម្រេចចេញសាលក្រមផ្តន្ទាទោសដាក់គុកជនជាប់ចោទអស់មួយជីវិត...