ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ
(ហ្ស៊ឺណែវ)៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រថា ផ្សារលក់ដុំនៅកណ្តាលក្រុងអ៊ូហាន (Wuhan) របស់ប្រទេសចិន មានចំណែកក្នុងការផ្ទុះឡើងនូវវីរុសកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ ដែលជាប្រភព ឬអាចជា «កន្លែងចម្លងមេរោគឲ្យកាន់តែខ្លាំងឡើង» ហើយអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែម។ យោងតាមការផ្សាយនៃទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បាឲ្យដឹងថា អាជ្ញាធរចិន បានបិទផ្សារអ៊ូហាន នៅក្នុងខែមករា ឆ្នាំ២០២០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩ និងបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យជួញដូរ និងទទួលទានសត្វព្រៃ។ លោកវេជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក (Peter Ben Embarek) អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ផ្នែកសុវត្ថិភាពចំណីអាហារ និងវីរុសហ្សូណូទិក ដែលឆ្លងវពីសត្វទៅមនុស្ស, បានមានប្រសាសន៍ថា «ផ្សារដើរតួយ៉ាងសំខាន់នៅក្នុងករណីនេះ។ ប៉ុន្តែ វាមិនច្បាស់ទេថា មានតួនាទីអ្វី ដែលយើងមិនដឹងច្បាស់។ តើវា...
ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(បាងកក)៖ វិធានការដែលដាក់ឲ្យអនុវត្ត នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរទៅធ្វើការក្នុងចំណោមពលករចំណាកស្រុកនៅក្នុងតំបន់ ហើយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មត្រូវគាំង ព្រោះខ្វះកម្លាំងពលកម្ម។ យោងតាមការផ្សាយនៃសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នាព្រឹកថ្ងៃទី៨ ខែឧសភា​​​​​​ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពលករចំណាកស្រុក គឺជាការកម្លាំងចលករដ៏មានអានុភាព ដែលប្រទេសជាសមាជិក ត្រូវពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង តាមរយៈការចូលរួមចំណែករបស់ពលករចំណាកស្រុក។ បម្រាមមិនឲ្យពលករចំណាកស្រុកធ្វើដំណើរទៅបំពេញការងារ របស់ប្រទេសម៉ាឡេស៊ី ព្រោះតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានរារាំងប្រជាជនរបស់ខ្លួន មិនអាចធ្វើដំណើរទៅក្រៅប្រទេស ដូចជាកម្មករប្រមាណបីសែននាក់ ដែលមិនអាចទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរី។ ជាលទ្ធផល រដ្ឋាភិបាលសិង្ហបុរី ត្រូវខិតខំរៀបចំកន្លែងស្នាក់...
ធនាគារអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រួមគ្នាលើកទឹកចិត្តកសិករ ឲ្យប្រឹងបង្កើនផលិតផល សម្រាប់នាំចេញ

ធនាគារអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រួមគ្នាលើកទឹកចិត្តកសិករ ឲ្យប្រឹងបង្កើនផលិតផល សម្រាប់នាំចេញ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(កណ្តាល)៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តកណ្តាល និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃ ធ.អ.ជ.ក.និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមានការចូលរួមពី តំណាងមន្ទីជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម សរុបប្រមាណ២៥០នាក់។ ក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និ...
វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

នយោបាយ, ព័ត៌មានអន្តរជាតិ
  (រុស្ស៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK World របស់ជប៉ុន បានផ្សាយថា កំណើននៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសរុស្ស៊ី កំពុងទាញទម្លាក់ប្រជាប្រិយភាពប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឲ្យធ្លាក់ចុះកាន់តែទាបបំផុតមិនធ្លាប់មាន។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនឯកជន ឈ្មោះមជ្ឈមណ្ឌលឡាវ៉ាដា (Lavada Center) បានបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភានេះ ប្រជាប្រិយភាពរបស់លោក ពូទីន បានធ្លាក់ចុះរហូតដល់៥៩ភាគរយ ដែលជាការឆ្លាក់ចុះប្រជាប្រិយភាពមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ពូទីន បានកើតឡើង ខណៈប្រទេសរុស្ស៊ី មានការឆ្លងវីរុសកូវីដ១៩រហូតដល់ដល់ជាង១៦០ ០០០ករណី នៅទូទាំងប្រទេសរុស្ស៊ី ដែលកំណើននៃការឆ្លងបានកើនឡើងរហូតដល់ជាង១០០០០ករណីក្នុងមួយថ្ងៃ និងមនុស្សប្រមាណជាង១៥០០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលមួយថ្ងៃដូចគ្នា ដែលនៅពេលបច្ចុប្បន្នន...
អ្នកវិទ្យាសាស្រ្តស្នើឲ្យកម្ពុជាខិតខំប្រឹងប្រែងស្តារគុណភាពទឹក ក្នុងត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង

អ្នកវិទ្យាសាស្រ្តស្នើឲ្យកម្ពុជាខិតខំប្រឹងប្រែងស្តារគុណភាពទឹក ក្នុងត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ត ដែលបានចំណាយពេលសិក្សាទៅលើពពួកសត្វល្អិតនៅក្នុងត្រពាំង ឬស្រះមួយចំនួននៅកម្ពុជា បានផ្តល់អនុសាសន៍ឲ្យកម្ពុជា ប្រឹងប្រែងស្តារឡើងវិញនូវគុណភាពទឹក ដែលរងការបំពុលខ្លាំង ដើម្បីកែលម្អគុណភាពទឹកឡើវិញ។ អ្នកវិទ្យាសសស្រ្ដរូបនេះ បានលើកឡើង កាលពីថ្ងៃ០៧ ឧសភា ឆ្នាំ២០២០ថា «យើងសូមផ្តល់ជាអនុសាសន៍ថា មន្ដ្រីនៅមូលដ្ឋាន ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នូវគុណភាពទឹកនៃត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង គួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យជីវិតក្នុងទឹកត្រពាំង ឬស្រះមានភាពសម្បូរបែបឡើងវិញ»។ អនុសាសន៍ទាំងនេះបានត្រូវធ្វើឡើង ដោយយោងទៅតាមការសិក្សាស្រាវជ្រាវមួយ ទៅលើសត្វល្អិតទឹក ដែលជាសូចនាករជីវសាស្រ្តគុណភាពទឹកក្នុងប្រព័ន្ធទឹកធម្មជាតិ និងពាក់កណ្តាលធម្មជាតិ នៅកម្ពុជា និងទំនាក់ទំនងរបស់ពួកវាទៅនឹងគុណភាពទឹកនៅក្នុងត្រពាំង ឬស្រះទឹកចំន...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតផលិតផលទឹកសម្លាប់មេរោគជាង៤០០ដប ក្នុងខណ្ឌចម្ការមន និងធ្វើកិច្ចសន្យាឈប់លក់

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូតផលិតផលទឹកសម្លាប់មេរោគជាង៤០០ដប ក្នុងខណ្ឌចម្ការមន និងធ្វើកិច្ចសន្យាឈប់លក់

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប (អតីតកាំកុងត្រូល)  នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បានដកហូតផលិតផលទឹកសម្លាប់មេរោគម៉ាក B Clean ចំនួន២៣១ដប, ម៉ាក Health Plus ចំនួន១៥៧ដប និងផលិតផលម៉ាក PIAPIAO (ផលិតផលចិន) ចំនួន២៨ដប ពីឱសថស្ថានចំនួនកន្លែង ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ លោក ផាន អូន ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានប្រាប់ Daily Khmer នៅថ្ងៃនេះថា ក្រុមការងារចំពោះកិច្ចខ័ណ្ឌបឹងកេងកង រួមជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានសហការគ្នារ ត្រួតពិនិត្យតាមឱសថស្ថានចំនួន៣កន្លែង ក្នុងទឹកដីខណ្ឌចម្ការមន ដើម្បីស្រាវជ្រាវរកទឹងលាងដៃ ឬទឹកសម្លាប់មេរោគ ដែលបានហាមឃាត់មិនឲ្យធ្វើចរាចរណួលើទីផ្សារ ដោយសង្ស័យថា មិនមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ លោកបានបន្ថែមថ...
ឆ្នាំនេះ ពិធីបុណ្យហាជ្ជ នៅអារ៉ាប៊ីសាអូឌីត មិនទាន់ត្រូវបានអនុញ្ញាតច្បាស់លាស់ឡើយ ដោយសារកូវីដ១៩

ឆ្នាំនេះ ពិធីបុណ្យហាជ្ជ នៅអារ៉ាប៊ីសាអូឌីត មិនទាន់ត្រូវបានអនុញ្ញាតច្បាស់លាស់ឡើយ ដោយសារកូវីដ១៩

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា ពិធីបុណ្យហាជ្ជរបស់សាសនិកឥស្លាមទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត នៅពុំទាន់ប្រាកដថា តើអាចនឹងត្រូវបានប្រកាសបើកឲ្យប្រាព្ធពិធីមួយនេះដូចរាល់ឆ្នាំកន្លងមក ឬការផ្អាកតែម្តង។ លោកបានបញ្ជាក់ថា ភាពមិនប្រាកដនេះ ដោយសារស្ថានភាពឆ្លងរាលដាលជំងឺកូវីដ១៩ នៅជុំវិញពិភពលោក មិនទាន់ថមថយ ហើយពិភពលោកកំពុងរងចាំសេចក្តីប្រកាសជាផ្លូវការសារជាថ្មីរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ស្តីពីវិធានការថ្មីលើករណីនេះ ដែលគ្រោងនឹងប្រកាសក្រោយបញ្ចប់ខែរ៉ាម៉ាឌននេះ។ លោកទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានលើកឡើងបែបនេះ ក្នុងឱកាសបានអញ្ជើញនាំអំណោយអាហារបួសរ៉ាម៉ាឌន របស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តាមរយៈក្រុមប្រឹក្សាឥស្លាមអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងបាងកក ទៅចែកជូនពលរដ្ឋខ្មែរ ឥស្លាមសាសនិក នៅសង្ក...
អភិបាលខេត្តកំពង់ចាម ផ្ញើសាររំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

អភិបាលខេត្តកំពង់ចាម ផ្ញើសាររំលែកមរណទុក្ខ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

នយោបាយ, ព័ត៌មានជាតិ
ទីបំផុត លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិបានដឹកនាំសមាជិករបស់លោកមួយចំនួនចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

ទីបំផុត លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិបានដឹកនាំសមាជិករបស់លោកមួយចំនួនចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសមាជិករបស់លោកមួយចំនួន ចូលគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧ បាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធប ណ្ឌិតនិងជាមាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅភូមិគ្រឹះសម្តេចតេជោ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលមរណភាព នៅ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២៖១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ កាលពីថ្ងៃទី៤ ឧសភា លោក កឹម សុខា បានផ្ញើសាររំលែកទុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ ឧសភា ថា «ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីសោកស្តាយ និងសមានទុក្ខយ៉ាងក្រៀមក្រំ ដោយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក របស់សម្តេច និងជាម...
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូព្រឹទ្ធសភា នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងត្រូវជាមាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលីបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕                ឪ ឪ ឪ ឪ ឪ  ឪ ឪ ឪ...