ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់

ប្រធានាធិបតីវៀតណាមលាលែងពីតំណែង ដោយសាររឿងអាស្រូវពុករលួយរបស់រដ្ឋមន្ត្រីក្រោមបង្គាប់

នយោបាយ, ព័ត៌មានអន្តរជាតិ
ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់វៀតណាម បានចេញផ្សាយ១ថា ប្រធានាធិបតីវៀតណាម លោក ង្វៀង សួនហ្វុក (Nguyen Xuan Phuc) បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចបានរកឃើញថា លោកជាអ្នកទទួលខុសត្រូវចំពោះការបំពានច្បាប់ និងកំហុសរបស់មន្ត្រីនៅក្រោមបង្គាប់។ លោក ង្វៀង សួនហ្វុក អាយុ៦៨ឆ្នាំ បានកាន់តំណែងកំពូលនេះក្នុងរយៈពេលប្រហែលពីរឆ្នាំ ហើយពេលនេះមិន​ទាន់​ច្បាស់​ថា​ នរណា​នឹង​ឡើងជំនួសលោកនោះ​ទេ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដ៏មានអំណាចរបស់បក្សថា «ដោយដឹងច្បាស់អំពីការទទួលខុសត្រូវចំពោះមុខបក្ស និងប្រជាជន លោកបានដាក់ពាក្យសុំលាលែងពីមុខតំណែង លាឈប់ពីការងារ ហើយសុំចូលនិវត្តន៍»។ ការលាលែងពីតំណែងរបស់ប្រធានាធិបតីវៀតណាម បានកើតឡើងបន្ទាប់ពីការបណ្តេញឧបនាយករដ្ឋមន្ត្រីពីររូប នៅក្នុងខែមករានេះ តាមរយៈយុទ្ធនាការបោសសម្អាតអំពើពុករលួយ ដែលនាំទៅដល់ក...
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ច្រើនពេក ជុំវិញជំនួយដល់អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លាលែងពីតំណែង បន្ទាប់ពីរងការរិះគន់ច្រើនពេក ជុំវិញជំនួយដល់អ៊ុយក្រែន

នយោបាយ, ព័ត៌មានអន្តរជាតិ
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដែលកំពុងប្រឈមមុខនឹងការរិះគន់ ជុំវិញគម្រោងដ៏ធំដើម្បីធ្វើទំនើបកម្មយោធា និងសម្រាប់ការឆ្លើយតបដ៏រអាក់រអួលរបស់ប៊ែរឡាំងចំពោះសង្រ្គាមអ៊ុយក្រែននោះ បានលាលែងពីតំណែងហើយ។ លោកស្រី គ្រីស្ទីន ឡាមប្រេច (Christine Lambrecht) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃចន្ទថា «អស់រយៈពេលជាច្រើនខែកន្លងមកហើយ ប្រព័ន្ធផ្សព្វផ្សាយផ្តោតតែលើបុគ្គលរបស់ខ្ញុំ» អំពីយោធា និងគោលនយោបាយសន្តិសុខរបស់ប្រទេសអាល្លឺម៉ង់។ លោកស្រីបាននិយាយទៀតថាថា «ការងារដ៏មានតម្លៃរបស់ទាហាន និងមនុស្សជាច្រើននៅក្នុងក្រសួងរបស់ខ្ញុំត្រូវតែជាការងារមានអាទិភាពបំផុត»។ សម្ពាធលើលោកស្រីរដ្ឋមន្ត្រីការពារជាតិ បានកើនឡើងនាពេលថ្មីៗនេះ បន្ទាប់ពីសារវីដេអូក្នុងពេលចូលឆ្នាំថ្មីរបស់លោកស្រី ត្រូវប្រជាជនអាល្លឺម៉ង់ចាត់ទុកថា មិនត្រឹមត្រូវ។ បង្ហោះនៅលើ Instagram សារនេះបង្ហាញពីការនិយាយរបស់លោកស្រី ដែលមិនអាចទទួលយ...
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖ ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា“អនុរដ្ឋមន្រ្តីទី១” គឺនៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី”និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។ ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថាបានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ“ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែលដោយពុំ...
លោក លឹម គានហោ ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ចំនួន៨៦២នាក់

លោក លឹម គានហោ ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ចំនួន៨៦២នាក់

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ នាព្រឹកទី៣០ ខែធ្នូ ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយអស់លោក លោកស្រីក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន៨៦២នាក់។  មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសម្តែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្...
តុលាការ ផ្តន្ទាទោសលោក សម រង្សី និង គូកន៣៥នាក់ ជាប់គុកម្នាក់ៗពី ៥ ទៅ ៦ឆ្នាំពាក់ព័ន្ធនឹងបទល្មើសថ្មី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

តុលាការ ផ្តន្ទាទោសលោក សម រង្សី និង គូកន៣៥នាក់ ជាប់គុកម្នាក់ៗពី ៥ ទៅ ៦ឆ្នាំពាក់ព័ន្ធនឹងបទល្មើសថ្មី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២២ នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស កំបាំងមុខ លោកសម រង្ស៊ី និង គូកន សរុបចំនួន៣៥នាក់ និង បានសម្រេចផ្តន្ទាទោស ពូកគេ ដាក់គុក ក្នុងម្នាក់ៗ ពី ៥ ទៅ ៦ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់ (បទល្មើសថ្មីផ្សេងទៀត) តាមរយៈ ផែនការ ការធ្វើមាតិភូមិនិវត្តន៍ របស់លោកស្រី មូរ សុខហួរ និង លោកអេង ឆៃអ៊ាង ពីប្រទេសអាមេរិក មកកម្ពុជា ដើម្បី តតាំងនឹងរឿងក្តីក្តាំរបស់ពួកគេ នៅក្នុងតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១។ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញបិទសិទ្ធិ ពួកគេ មិនអោយពួកគេ ធ្វើនយោយបាយ ឬ ឈរឈ្មោះ អោយគេបោះ ឆ្នោតអោយ ឬ បោះឆ្នោត រយៈពេល៧ឆ្នាំ ព្រមទាំងចេញដីការអោយស្វែងរកតាមចាប់ខ្លួនពួកគេដែលសព្វថ្ងៃនេះ កំពុងតែរត់គេចខ្លួន ដើម្បីនាំខ្លួន មកឃុំខ្លួន នៅក្នុងពន្ធនាគារ តាមអំណាចរបស់សាលក្រម តុលាការ ផងដែរ។ សវនាការនេះ ត្រូវបានដឹកនាំដោយលោក ស្...
កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម

កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កិច្ចសម្ភាសន៍ ឯកឧត្តម សេរី កុសល ពីប្រទេសបារាំង តាមប្រព័ន្ធតេលេក្រាម និង ដេលីខ្មែរ លោក ហៃ ស៊ីណា ប្រធានបទ« ដំណើរទស្សនកិច្ចសម្តេចតេជោនៅអឺរ៉ុប បង្ហាញឲ្យបរទេសឃើញពីគុណតម្លៃកម្ពុជាពិត» ខាងក្រោម​នេះជាកិច្ចសម្ភាសន៍ទាំងស្រុង សូមទស្សនា៖ https://youtu.be/kOwTrY8sub8  
តុលាការឧទ្ទរណ៍តម្កល់ការចោទប្រកាន់ លោក សុន ឆ័យ តែតម្លើងការបង់ពិន័យនិងបង់សំណងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍

តុលាការឧទ្ទរណ៍តម្កល់ការចោទប្រកាន់ លោក សុន ឆ័យ តែតម្លើងការបង់ពិន័យនិងបង់សំណងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ១លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញកាលពីរសៀល ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២២ បានធ្វើការជំនុំជម្រះលើ បណ្តឹងឧទ្ធរណ៍របស់ លោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស អោយគាត់ ចាញ់ក្តី គណបក្សប្រជាជនកម្ពុជា និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និង តម្រូវឱ្យបង់សំណងជំងឺចិត្តគណបក្សប្រជាជនកម្ពុជា ចំនួន ៣,០០០ លានរៀល (ប្រមាណ ៧៥ម៉ឺនដុល្លារអាមេរិក) ពាក់ព័ន្ធបទល្មើស: បរិហារកេរ្តិ៍សាធារណៈ។ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ រក្សាទុក ជាបានដដែល។ តែបានកែប្រែ ការបង់ជម្ងឺចិត្ត គណបក្សប្រជាជនកម្ពុជា ពី ចំនួន ៣,០០០ លានរៀលទៅ ៤,០០០លានរៀល (ប្រមាណ១លានដុល្លារអាមេរិក) វិញ និង បង្កើតការបង់ពិន័យ ចំនួន ១០ លានរៀល ( ប្រមាណ២៥០០) ក្នុងមួយករណីៗ ( មាន២ ករណី)។ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ក៏បានបើកផ្លូវ ឲ្យលោកសុន ឆ័យ ប្តឹងសារទុក្ខទៅកាន់តុលាការ...
សកម្មភាព លោក អេង ឆៃអ៊ាង អង្គុយលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក

សកម្មភាព លោក អេង ឆៃអ៊ាង អង្គុយលេងល្បែងនៅកាស៊ីណូ ក្នុងសហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក អេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទម្លាយរូបភាព និងវីដេអូ ដែលលោកប្រមូលជំនួយពីអ្នកគាំទ្រ យកទៅលេងល្បែងកាស៊ីណូ នៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ តាមរយៈហ្វេសប៊ុកឈ្មោះ «កុមារ ពេជ្រ» បានបង្ហោះវីដេអូ និងរូបភាព លោក អេង ឆៃអ៊ាង នៅរាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយបានបង្ហើបថា៖ «ស្តេចល្បែង អេង ឆៃអ៊ាង ទៅនៅអាមេរិកប្រមូលជំនួយមកលេងល្បែង។ ទើបលេងប៉ុន្មានថ្ងៃមុន»។ បើតាមអ្នកអត្ថាធិប្បាយតាមបណ្តាញសង្កមហ្វេសប៊ុក លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២២ លោក អេង ឆៃអ៊ាង ស្ដេចល្បែងប្រចាំបក្សប្រឆាំង បានចូលលេងល្បែងនៅកាស៊ីណូមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីរៃអង្គាសបានលុយពីអ្នកគាំទ្ររួចមក។ អ្នកអត្ថាធិប្បាយរូបនេះ បានចំអកថា សូមអរគុណបងប្អូនអ្នកគាំទ្របក្សប្រឆាំងនៅសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាឲ្យ អេង ឆៃអ៊ាង បានលេងល្បែងកាត់ស្ត្រេសបន្ទាប់ពីរ...
លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោក ដាំ សិទ្ធិ អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ដាំ សិទ្ធិ អតីតអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ​ នៃអតីតគណបក្សសង្រ្គោះជាតិ បានដាក់លិខិតគោរពស្នើសុំសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ លោក ដាំ សិទ្ធិ បានបញ្ជាក់ជូនសម្តេចតេជោ​ ហ៊ុន​ សែន​ យ៉ាងដូច្នេះថា "ដោយខ្ញុំបាទ ដាំ សិទ្ធិ បានមើលឃើញគោលនយោបាយដ៏ល្អត្រឹមត្រូវ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយស្ម័គ្រស្មោះគ្មានការគំរាមកំហែង និងបង្ខិតបង្ខំ"៕​...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ាន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២ ៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអញ្ជើញជួ បជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ លោក ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម។ លោក យូសូហ្វ ជំនួសមុខអោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានគោរពសម្តែងនូវការអបអរសា ទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័ យយ៉ាងត្រចះត្រចង់។ លោក យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាននិងកំពុងរៀបចំនិងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានយ៉ាងល្អ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូកំពុងដំ...