ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នយោបាយ

សម្តេចតេជោ ហ៊ុន សែន”តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច”

សម្តេចតេជោ ហ៊ុន សែន”តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច”

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សាររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹសារថា" តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជ ខូចវាខូច និងវានៅតែខូច។ បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្ររហូតជាមួយយុវជនជំនាន់ក្រោយ"។ តើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី?ខាងក្រោមនេះជាខ្លឹមសារហ៊ុន ម៉ាណែតផូស ក្នុងFacebook ។ អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ?។ លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរន...
លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើក ទី១០ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ រូបថត៖ គល់ រ៉េននី សួស សាវី និង ឡាញ់ វិសាល ប្រភព:  AKP...
ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា កម្ពុជាស្ទើរលែងមានភ្លៀងធ្លាក់ ឯអាកាសធាតុចុះត្រជាក់បន្តិច

ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍ថា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា កម្ពុជាស្ទើរលែងមានភ្លៀងធ្លាក់ ឯអាកាសធាតុចុះត្រជាក់បន្តិច

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករណ៍នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ប្រទេសកម្ពុជាស្ទើរលែងមានភ្លៀងធ្លាក់ ចំណែកសីតុណ្ហភាពចុះត្រជាក់បន្តិច។ សេចក្តីជូនដំណឹង បានបញ្ជាក់ថា ស្ថានភាពធាតុអាកាស នៅថ្ងៃទី១៩-២១ ខែតុលា ឆ្នាំ២០២២ ប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ ដែលបានកេីតឡេីងនៅភាគខាងជេីងហ្វីលីពីន និងថមថយឥទ្ធិពលនៅពេលធេី្វដំណេីរដល់ប៉ែកខាងក្រោមនៃភាគខាងជេីងវៀតណាម នៅថ្ងៃទី២១ ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ពីចិនចុះខ្សោយខណៈជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កេីនឥទ្ធិពលមកលេីភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សារសេ សីតុណ្ណភាពអតិបរមាពី៣០-៣២អង្សាសេ ហើយចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទេីរតែគ្មានភ្លៀង បេីមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្តារាជធ...
លោក ស ថេត លុបចោលក្រុមរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការរិះគន់ច្រើន

លោក ស ថេត លុបចោលក្រុមរឹតបន្ដឹងការគោរពច្បាប់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការរិះគន់ច្រើន

នយោបាយ, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ កាលពីថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២២​ បានបង្គាប់ឲ្យមន្ត្រីនគរបាលចរាចរណ៍ក្រោមបង្គាប់ ដែលត្រូវបានដាក់ពង្រាយតាមគោលដៅនានា ក្នុងរាជធានីភ្នំពេញ ឲ្យវិលចូលមកក្នុងការិយាល័យរៀងៗវិញ ដើម្បីបញ្ចប់សកម្មភាពពួនស្ទាក់ចាប់អ្នកបើកបរល្មើសច្បាប់។ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចលុបចោលក្រុមការងារដាក់ពង្រាយឲ្យត្រួតពិនិត្យរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលអនុវត្តតាមផែនការមុនៗ ហើយបង្កបាតុភាពមិនល្អ។ លោកស្នងការ បានបង្គាប់នៅក្នុងសេចក្តីសម្រេចនេះថា «ស្នងការរងផែនការងារនគរបាលចរាចរណ៍ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវប្រមូលផ្ដុំកម្លាំង ដូចមានចែងក្នុងប្រការ១ មកគ្រប់គ្រង និងធ្វើការបែងចែកភារកិច្ចជាថ្មី ទៅតាមសំណូមពរចាំបាច់នៃការងារ»។ នៅក...
សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក  ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

សម្តេ​ចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានថ្ៅងៃទី១៤ខែតុលា ឆ្នាំ២០ ២២នេះអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំង លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំរដ្ឋសភាកម្ពុជានាព្រឹកមិញនេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយសំឡេង១១១ លើ១១១។ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។ លោម ឌិត ទីណា ត្រូវបានសម្តេចតេជោហ៊ុន សែនស្នើបោះឆ្នោតទុកចិត្តជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក វេង សាខុន ត្រ...
ឯកឧត្តមនាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារ​​ និងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង

ឯកឧត្តមនាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារ​​ និងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សេរី កុសល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមគ្រួសារ​​ និងសហការី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការប្រទេសបារាំង ក្នុងសំណុំរឿងប្តឹង សម រង្ស៉ី ពីបទបរិហាកេរ្តិ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានគោរពផ្ញើសារថា« សូមផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំ ពីតុលាការយុត្តិធម៌ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី»។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីសម្រេចរបស់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ដែលសម្រេចថា «សម្តេចតេជោ ហ៊ុន សែន មិនមានការពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី» នោះ គឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច តាម...
លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ អបអរសាទរជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចតេជោ ហ៊ុន សែន នៅតុលាការបារាំង

លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ អបអរសាទរជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចតេជោ ហ៊ុន សែន នៅតុលាការបារាំង

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរសាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនសម្តេចតេជោ នាយករដ្ឋមន្តី និងរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ប្រាកដមែន។ លោកបណ្ឌិត បានលើកឡើងថា សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ ដែលជាស្ថាប័នប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានកត់សម្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សូមស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនសម្តេចតេជោ នាយករដ្ឋមន្តី និងរកឃើញការពិតថា ទណ្ឌិត សម រង្...
ក្រសួងធនធានទឹកព្យាករណ៍ថា ក្នុងសប្តាហ៍នេះ កម្ពុជានឹងមានភ្លៀងតិច និងមានខ្យល់កន្ត្រាក់ខ្សោយ

ក្រសួងធនធានទឹកព្យាករណ៍ថា ក្នុងសប្តាហ៍នេះ កម្ពុជានឹងមានភ្លៀងតិច និងមានខ្យល់កន្ត្រាក់ខ្សោយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករណ៍ធាតុអាកាសរយៈពេលប្រាំមួយថ្ងៃថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលបន្តឲ្យមានភ្លៀងធ្លាក់កម្រិតមធ្យម និងមានខ្យល់កន្ត្រាក់ប្រភេទខ្សោយ។ សេចក្តីជូនដំណឹងបានលើកឡើងថា ចំណែកនឋោប៉ែកខាងក្រោម នឹងទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៃដីសណ្តមេគង្គ លក្ខណៈបែបនេះនឹងធ្វើ ឲ្យតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី៣០-៣២អង្សាសេ។ បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងនៅក្នុងកម្រិតតិច។ ដោយឡែករាជធានី និងបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។ រីឯតំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០...
នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការបីថ្ងៃ នៅកម្ពុជា

នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការបីថ្ងៃ នៅកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចលើកទី១របស់លោកនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណពីរសប្តាហ៍បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រីក៏នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធ...
លោក លឹម គានហោ អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ដើម្បីវាយតម្លៃស្ថានភាពជំនន់ និងមានវិធានការជាយុទ្ធសាស្រ្ត 

លោក លឹម គានហោ អញ្ជើញពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ដើម្បីវាយតម្លៃស្ថានភាពជំនន់ និងមានវិធានការជាយុទ្ធសាស្រ្ត 

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២  លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ដើម្បីវាយតម្លៃស្ថានភាពជំនន់នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប និងមានវិធានការជាយុទ្ធសាស្រ្ត សម្រាប់បញ្ជៀសនូវការលិចលង់។ នៅក្នុងដំណើរអញ្ជើញពិនិត្យដល់ទីតាំងជាក់ស្តែង នាព្រឹកនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងពីរកន្លែងខុសគ្នា គឺនៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប  និងបន្តចុះពិនិត្យនៅទីតាំងស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គោលបំណងសំខាន់ៗក្នុងដំណើរអញ្ជើញពិនិត្យនេះ មានចំនួនពីរ៖   ១- ចុះពិនិត្យ និងវាយតម្លៃ...