កម្ពុជា៖ សាលារៀនចំនួន១៨៦ ដែលជាគោលដៅសម្រាប់ការតេស្ត PISA នឹងផ្តល់អាទិភាពទី១ ក្នុងការសម្រេចទទួលបានជាសាលារៀនគំរូ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងពាក់ព័ន្ធនឹងសាលាគោលដៅតេស្ត PISA ចំនួន១៨៦ ដោយនឹងផ្តល់ជាអាទិភាពទី១ ដើម្បីឈានទៅសម្រេចគោលដៅទទួលបានសាលារៀនគំរូ ព្រមគ្នានឹងក្នុងឆ្នាំ២០២៥នេះដែរ សាលារៀនចំនួន២៤៤នឹងត្រូវកំណត់ជ្រើសរើសជាសាលារៀនគំរូ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាព និងការកំណត់សាលារៀនគោលដៅឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅ។
តើអ្វីទៅតេស្ត PISA? តេស្ត PISA គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងវិស័យគណិតវិទ្យា វិទ្យាសាស្ត្រ និងការអាន។គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោ...







