សម្តេចប្រធានរដ្ឋសភាកម្ពុជា ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍ ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូ វបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួ ងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈឆ្នាំ២ ០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែ លទើបទទួលបានការតែ ងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេស ទៅបំពេញបេសកកម្ម។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា៖«បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារ ឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ»។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស...








