ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពី វិ ធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(Logistic Performance Index – LPI)”
កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម(ក.ជ.ភ.) រួមជាមួយនឹង លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ “សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម(Logistic Performance Index - LPI)” ដោយមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម ព្រមទាំងលោក លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូបផងដែរ។
វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យដើម្បីកំណត់ LPI ដែលលើកយកមកធ្វើបទបង្ហាញនាឱកាសនេះ ត្រូវបានរៀបចំចងក្រងដោយអ្នកជំនាញរបស់ធនាគារពិភពលោក ដោយចា...








