សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងរយៈពេល២០ឆ្នាំ នៃស្ថិរភាពរាជបល័ង្គរបស់កម្ពុជា ធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសធ្វើកិច្ចការ ដើម្បីកសាងប្រទេសយ៉ាងពេញលេញ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ឱ្យដឹងថា ការជ្រើសរើសយករបបរាជានិយមអាស្រ័យធម្មនុញ្ញ ដែលព្រះមហាក្សត្រ ទ្រង់គង់ជាព្រះប្រមុខរដ្ឋ គឺជាការត្រឹមត្រូវបំផុត ហើយស្ថិរភាពក្នុងរយៈពេល២០ឆ្នាំ នៃស្ថិរភាពរាជបល័ង្គរបស់កម្ពុជា ដែលជាស្ថាប័នព្រះប្រមុខរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលមានឱកាសធ្វើកិច្ចការដើម្បីកសាងប្រទេសយ៉ាងពេញលេញ។ ការថ្លែងរបស់សម្ដេចតេជោបែបនេះ ក្នុងពិធីមិទ្ទីងរម្លឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលមានអ្នកចូមរួម ប្រមាណជាង២ម៉ឺននាក់។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការសម្រេចចិត្តរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរអម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បី...








