លោករដ្ឋលេខាធិការ អុឹម សុីថុល តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោករដ្ឋលេខាធិការ អុឹម សុីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទចំនួន ១០០នាក់ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្ដីសោមនស្សរីករាយជាអនេកដែលបានចូលរួមពិធីនាថ្ងៃនេះ។ លើសពីនេះ លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលការងារជាច្រើនគួរជាទីមោទនៈក...








