កម្ពុជា កំពុងសហការជាមួយភាគីពាក់ព័ន្ធ បង្កើតផ្លេតហ្វមឌីជីថល សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានបញ្ជាក់ថា គ.ស.អ.ស.ក កំពុងសហការជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់អាជីវកម្មក្រៅប្រព័ន្ធ។
នៅក្នុងកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានស្នើឱ្យមានការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាពដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ក្នុងផ្លេតហ្វមឌីជីថលនោះ។
លោកជំទាវទេសាភិបាល បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រឱ្យមានការសិក្សាលម្អិតបន្ថែមទៀតពីមន្រ្តីជំនាញ។ លោកជំទាវក៏បានបញ្ជាក់...








