បនល្បែងស៊ីសងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូកំពុងតែលេងភ្នាល់ដាក់លុយធំៗនៅខណ្ឌចម្ការមន
ភ្នំពេញៈ បនល្បែងស៊ីសងលួចលាក់តាមអនឡាញដ៏ធំមួយកន្លែងមាន ជល់មាន់ អាប៉ោង យូគី និងល្បែងផ្សេងៗទៀត បន្ទាប់ពីកាស៊ីណូបង្កប់លេងនៅក្នុងអគារឈ្មោះថា ការជួលដ៏ធំ នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
សកម្មភាពទាំងនេះចាប់បើកដំណើរការតាំងពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មកម្ល៉េះ រីឯអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ដែលមហាជនទូទៅដាក់ការសង្ស័យថាវាទំនងជាត្រូវថ្នាំសណ្តំរបស់ម្ចាស់បនល្បែងចិននោះអីចឹង។
បនល្បែងអនឡាញដ៏ធំបន្ទាប់ពីកាស៊ីណូនេះ គេកំពុងតែលេងភ្នាល់ដាក់លុយធំៗស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក នៅទល់មុខស្ថានទូតអូស្ត្រាលីនិងពីខាងត្បូងសាលមហោស្រពចាស់ក្នុងដែនដី ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក គៀង ល័ក្ស អភិបាលខណ្ឌ និងលោក យិន សាន្ត អធិការខណ្ឌ គឺបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានចាត់វិធានការតាមផ្លូវច្បាប់ ដែលផ្គើននឹងបទបញ្ជា...








