តុលាការកំពូលបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាតព្រះរាជអាជ្ញារង លោក សាយ វាសនា
ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ២០២២បានបើកសវនាការជំនុំជម្រះលើកបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទម្នាក់ ដែលជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធនឹងការប៉ុងប៉ងធ្វើឃាត ( ការប៉ុនប៉ងចាក់សម្លាប់) ព្រះរាជអាជ្ញារង នៃ អយ្យការអម សាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ដោយសាររឿងគំនុំគុំគួនគ្នា រវាងបុគ្គល និងបុគ្គល ប្រព្រឹត្ត នៅក្នុងបន្ទប់ « កែប »នៃភោជនីយដ្ឋានមួយ យីហោ «ជ្រោះពេជ្រចិន្តា»ស្ថិតក្នុងភូមិបល័្លង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។
លោកស្រីចៅក្រម សែម សក្តិកូឡា ជាចៅក្រមរបាយការណ៍ បានអានឯកសារ សំំណុំរឿងក្តីថា: ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ម៉ៅ ប៊ុនធូរ ភេទប្រុស អាយុ ៤៣ ឆ្នាំ (កើតឆ្នាំ ១៩៧៩) ជាអតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ។
ចំណែកជនរងគ្រោះឈ្មោះ សាយ វាសនា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ: ព្រះរា...








