សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ
ភ្នំពេញ: បន្ទាប់ពីជួបជាមួយនឹងនាយករដ្ឋមន្ត្រីនូវរស ហ្សេឡង់ រួចហើយ សម្ដេចអគ្គមហាសេនា បតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក Anton io Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
នៅក្នុងជំនួបនោះសម្ដេចតេជោ និង លោក Antoni o Guterres បានពិភាក្សាគ្នាលើប្រធានបទចំនួន ៣ រួមមាន៖ ទី១) កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ទី២) ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចការអង្គការស ហប្រជាជាតិ និងប្រធានបទ ទី៣) គឺការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិចំពោះកម្ពុជា។
ប្រធានបទទី១លោកបានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យ។ លោកក៏បានបន្តដែរថា ចំពោះទស្សនៈរបស់អង្គការសហប្រជាជាតិ កិច្ចប្រជុំអាស៊ាន-យូអិន គឺទទួលបានជោគជ័យយ៉ាងខ្លាំង ។
ប្...








