ឯកឧត្តម លូ គឹមឈន់ សូមអបអរសាទរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍អន្តរជាតិពីសាកលវិទ្យាល័យ យ៉ុងណាម នៃសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំ ព្រមទាំងសហការីទាំងអស់ សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា និងស្មោះស្ម័គ្របំផុតប្រកបដោយក្តីមោទនៈ និងសោមនស្សរីករាយក្រៃលែង ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផ លិតផល១ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍអន្តរជាតិ ពីសកលវិទ្យាល័យ យ៉ុងណាម ដ៏ល្បីល្បាញនៃសាធារណរដ្ឋកូរ៉េ។
ការផ្តល់សញ្ញាប័ត្រនេះ គឺពិតជាសក្តិសមនឹងការសិក្សា ចំណេះដឹង ការខិតខំប្រឹងប្រែង និងវិភាគទានដ៏ធំធេងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ រួមទាំងការស្តារ និងអភិវឌ្ឍន៍...








