ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

តម្លៃឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ចំនួន២២ភាគរយស្របពេលដែលអាល្លឺម៉ង់មានជម្លោះជាមួយរុស្ស៊ីលើការផ្គត់ផ្គង់

តម្លៃឧស្ម័នធម្មជាតិហក់ឡើងខ្ពស់ចំនួន២២ភាគរយស្របពេលដែលអាល្លឺម៉ង់មានជម្លោះជាមួយរុស្ស៊ីលើការផ្គត់ផ្គង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អឺរ៉ុប៖ តម្លៃឧស្ម័នធម្មជាតិអឺរ៉ុបបានហក់ឡើងខ្ពស់ បន្ទាប់ពីការខាក់ខានដល់ផ្លូវដឹកជញ្ជូនសំខាន់ឆ្លងកាត់ប្រទេសអ៊ុយក្រែន ហើយនិងខណៈពេលដែលអាល្លឺម៉ង់និយាយថា រុស្ស៊ីកំពុងប្រើប្រាស់ថាមពលជាអាវុធក្នុងការប៉ះទង្គិចគ្នាកើនឡើងចំពោះការផ្គត់ផ្គង់ឧស្ម័ន ។ តម្លៃកិច្ចសន្យាគោលសម្រាប់ឧស្ម័នធម្មជាតិបានកើនឡើងជាង២២ភាគរយ ក្នុងនោះការដឹកជញ្ជូនពីរុស្ស៊ីឆ្លងកាត់អ៊ុយក្រែន បានធ្លាក់ចុះប្រហែល ៣០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការរំខាននៅចំណុចច្រកចូលឆ្លងព្រំដែន ដោយសារសង្រ្គាម ។ វាបន្ថែមក្តីកង្វល់ទីផ្សារឧស្ម័ន ខណៈដែលទីក្រុងម៉ូស្គូ បញ្ឈប់ការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Gazprom Germania GmbH និងអង្គភាពរបស់អាល្លឺម៉ង់ ដើម្បីជាការសងសឹក ។ កាលពីល្ងាចថ្ងៃពុធ ទីក្រុងម៉ូស្គូ បានដាក់ទណ្ឌកម្មអតីតសាខាក្រុមហ៊ុន Gazprom PJSC ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់និយ័តករថាមពលអាល្លឺម៉ង់រួមទាំងក្រុមហ៊ុនផ្គត់ផ្គង Wingas GmbH និងក្រុមហ៊ុ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក៖ នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាចបណ្តាមេដឹកនាំអាស៊ានពិសេស ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។ លោក​​ប្រធានាធិបតីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា កិច្ចប្រជុំរបស់យើងនៅពេលនេះ ស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋ​អាមេរិក។ លោក​ ចូ បៃដិន គួរបញ្ជាក់ថា រយៈពេល ៤៥ ឆ្នាំហើយនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយអាស៊ាន ហើយកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិ​សេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋ...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication)

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួល ជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុន​ទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។ នៅក្នុងជំនួបនេះ ប្រធានក្រុមហ៊ុនទំនាក់ទំនងរបស់អាមេរិកបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន សម្រាប់ការផ្តល់ឱកាសឱ្យរូបលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។​ លោក មីសែល ភីទ្រុសហ្សិលឡូ បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅលើទឹកដីអាមេរិកនាពេលនេះ ជាដំណើរទស្សនកិច្ចដ៏ល្អបំផុត។ លោក មីសែល ភីទ្រុសហ្សិលឡូ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយមានភាពទូលំទូលាយ ហើយតែមានការចង់ដឹងព័ត៌មាននានាពាក់ព័ន្ធនឹងប្រទេសកម្ពុជា។ លោកបានលើកឡើងថា ក្រុមការងាររបស់លោកធ្លាប់បានមកកាន់កម្ពុជាដោយផ្ទាល...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២(ម៉ោងនាទីក្រុងវ៉ាស៊ីន តោន សហរដ្ឋអាមេរិក)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានសំដែងការរីករាយដែលបានជួបនាយករដ្ឋមន្ត្រីវៀតណាមសារជាថ្មីម្តងទៀតនិងបានថ្លែងអំណរគុណដែលកន្លងមកឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានទូរស័ព្ទចូលរួមចែករំលែកទុក្ខចំពោះសម្តេចដែលបានបាត់បង់ បងប្រុសបង្កើតទី២របស់សម្តេចគឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងបានបញ្ជូនអនុរដ្ឋមន្ត្រីនាំលិខិតមកដោយផ្ទាល់ផងដែរ។ សម្តេចតេជោក៏អរគុណចំពោះថ្នាក់ដឹកនាំវៀតណាមផ្សេងទៀតដែលបានចូលរួមរម្លែកទុក្ខហើយនាយករដ្ឋមន្ត្រីវៀតណាមក៏បានអរគុណផងដែរដែលបានជួបជាមួយសម្ដេចតេជោសារជាថ្មីម្តងទៀតនៅថ្ងៃនេះ និងបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានសភា វៀតណាមក៏ដូចជាលេខាបក្សវៀតណាម ជាព...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមរិក៖ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ថាមមី ដាកវើក (Tammy Duckworth)​សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នៅក្នុងជំនួបនេះ លោកស្រី សមាជិកព្រឹទ្ធសភាអាមេរិកបានឆ្លៀតចូលរួមរំលែកនូវមរណទុក្ខជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាក្រុមគ្រួសារ និងសាច់ញាតិ ចំពោះការទទួល​មរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពលំបាករបស់កម្ពុជាពីអតីតកាល និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោយបិទបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមនាឆ្នាំ១៩៩៨។ សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយសម្តេច គឺជាពេលដែលមានភាពល្អប្រសើរបំផុត បើធៀបនឹងអតីតកាល។ ជាពិសេសមុនទសវត្សរ៍ឆ្នាំ៧០មានភាពរកាំរកូស រហូតដ...
ក្រុមហ៊ុន Appleបាត់បងតំណែងជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក

ក្រុមហ៊ុន Appleបាត់បងតំណែងជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បរទេស៖ ក្រុមហ៊ុន Appleបានបាត់បងតំណែងជាក្រុមហ៊ុនមានតម្លៃជាងគេបំផុតនៅលើពិភពលោក ស្របពេលមានការលក់ភាគហ៊ុនយ៉ាងទូលំទូលាយនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ។ ក្រុមហ៊ុនផលិតប្រេង និងឧស្ម័ន Aramco របស់អារ៉ាប៊ីសាអូឌីត ដណ្តើមបានតំណែងកំពូលនេះវិញ ពីក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះ ជាលើកដំបូង ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ។ ក្រុមអ្នកវិនិយោគិន បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Appleខណៈពេលដែលពួកគេបោះជំហានឆ្ពោះទៅរកអ្វីដែលពួកគេយល់ឃើញថាជាអចលនទ្រព្យមានហានិភ័យតិច ។ ដោយឡែក ក្រុមហ៊ុន Bitcoin ដែលជាក្រុមហ៊ុនឌីជីថល និងរូបិយប័ណ្ណឌីជីថលធំផ្សេងទៀត បានបន្តធ្លាក់ចុះយ៉ាងលឿនផងដែរ ។ ភាគហ៊ុននៅក្រុមហ៊ុន Apple បានធ្លាក់ចុះជាង ៤ភាគរយនៅទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ជាថ្ងៃដែលគេវាយតម្លៃផ្សារភាគហ៊ុនសម្រាប់ក្រុមហ៊ុនមួយនេះ ចំនួន ២.៣៧សែកកោដិលានដុល្លារ ។ ការវាយតម្លៃបែបនេះ ធ្វើឲ្យពួកគេបាត់បង់តំណែងជាក្រុមហ៊ុនមានតម្លៃ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋធានីវ៉ាស៊ីនតោន ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហ​រដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានធ្វើដំណើរពីរដ្ឋផ្សេងៗទាំងក្នុងទឹកដីរអាមេរិក និងកាណាដា មកជួបសម្ដេចនាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា និងវ៉ាស៊ីនតោន មានចម្ងាយជាង១ម៉ឺនគីឡូ តែសម្តេចនៅតែអាចជួបជាមួយខ្មែរនៅអាមេរិកបាន។ សម្ដេចបញ្ជាក់ថា វាមិនស្ថិតនៅលើចម្ងាយទេ អាស្រ័យលើការចង់ជួប ឬអត់?។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំ...
ក្រុមហ៊ុនToyotaកាត់បន្ថយផលិតកម្មរបស់ខ្លួនដោយសារការវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ

ក្រុមហ៊ុនToyotaកាត់បន្ថយផលិតកម្មរបស់ខ្លួនដោយសារការវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ជប៉ុន៖ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេនឹងផ្អាកប្រតិបត្តិការនៅតាមខ្សែសង្វាក់ផលិតកម្មបន្ថែទៀតនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសជប៉ុន ក្នុងខែនេះ ដោយសារតែវិធានការបិទខ្ទប់ជំងឺ COVID-19នៅទីក្រុងសៀងហៃ ប្រទេសចិន ។ ក្រុមហ៊ុន បាននិយាយថា ការបញ្ឈប់ខ្សែសង្វាក់ផលិតកម្មនឹងចូលជាធរមាននៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ហើយនិងបន្តមានសុពលភាពរហូតដល់ដំណាច់សប្តាហ៍ក្រោយ ។ នេះគឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតប្រកាសថា ពួកគេរងផលប៉ះពាល់ដោយសារវិធានការជំងឺជំងឺ COVID-19នៅក្នុងប្រទេសចិន ។ ខណៈពេលនោះដែរ ក្រុមហ៊ុនរថយន្តអាមេរិកTeslaត្រូវបានគេរាយការណ៍ថា បានបញ្ឈប់ផលិតកម្មភាគច្រើនរបស់ខ្លួននៅរោងចក្រក្នុងទីក្រុងសៀងហៃ ដោយសារតែជួបបញ្ហាផ្តល់ប្រភពគ្រឿងបង្គុំ ។ ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារផលប៉ះពាល់នៃកង្វះខាតគ្រឿងពាក់កណ្តាលចម្លង ពួកយើងសូមប្រកាសពីផែនការផលិតឡើងវិញរបស់ពួកយើង ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារវិធានក...
បទអត្ថាធិប្បាយ៖ អឺរ៉ុប អាមេរិក រុស្ស៊ី និងពិភពលោកខាតបង់ព្រមគ្នាដោយសារសង្រ្គាមអ៊ុយក្រែន

បទអត្ថាធិប្បាយ៖ អឺរ៉ុប អាមេរិក រុស្ស៊ី និងពិភពលោកខាតបង់ព្រមគ្នាដោយសារសង្រ្គាមអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ ឯកសារថតចម្លងបែកធ្លាយពីការព្យាករណ៍ផ្ទាល់របស់វិមានក្រឹមឡាំងបានបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុង Moscow បានធ្លាក់ចូលក្នុងវិបត្តិដុនដាបដ៏ធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍មកនេះ ខណៈដែលប្រទេសនេះ ត្រូវបានប៉ះពាល់ដោយសារទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ។ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី កំពុងព្យាករណ៍ការធ្លាក់ចុះផលិតផលសរុបក្នុងស្រុក(GDP)ចំនួន១២% នៅក្នុងឆ្នាំនេះ ជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៩៤ នៅពេលប្រទេសនេះ កំពុងផ្លាស់ប្ដូរទៅរករបបមូលធននិយម ក្រោមការដឹកនាំរបស់ លោក Boris Yeltsin ជាប្រធានាធិបតីដំបូងគេ ក្រោយការដួលរលំសហភាពសូវៀត។ ឯកសារចម្លងលេចធ្លាយនេះ នឹងដាក់សម្ពាធបន្ថែមទៀត លើលោក Vladimir Putin ដែលបានចូលរួមជាអធិបតីក្នុងក្បួនព្យុហយាត្រាទិវាជ័យជម្នះប្រចាំឆ្នាំរបស់រុស្ស៊ី រំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ២នៅអឺរ៉ុប។ រុស្ស៊ីត្រូវបានគ្របសង្កត់ដោយទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្រោយការចូលលុកលុ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនានិងទទួលទានអាហារពេលរាត្រីជាមួយក្រុមវិភាគបណ្តាញសង្គមនៅសហរ ដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សហរដ្ឋអាមេរិក: នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម ដែលរស់នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេក ចំពោះលោកពូម៉ក់ ហឺន និងភរិយា ដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេរិក និងដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញពីសម័យកាលមួយទៅកាន់សម័យកាលមួយ ពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុង ក្រោមការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ មគ្គទេសក៏ឯក នៃនយោបាយឈ្នះ ឈ្នះ ដែលនាំកម្ពុជាខ្ពស់មុខ ខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក មិនថាប្រទេសតូច ប្រទេសធំ មានរឺក្រនោះឡើយ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថា បើទោះបីជាមិនដែលបានជួបមុខគ្នា ក៏ពិតមែន ...