ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Ismail Sabri Yaako b)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពេលនេះ នឹងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ច​ សង្គម ការពារជាតិ និងសន្តិសុខ និងការស្តារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះ ក៏នឹងបានរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងសាមគ្គីភាពភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ...
ទាហានម្នាក់បានស្លាប់និង៦នាក់ផ្សេងទៀតរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមផ្តាច់ខ្លួនមកលើតំបន់ភាគខាងកើតអ៊ុយក្រែន

ទាហានម្នាក់បានស្លាប់និង៦នាក់ផ្សេងទៀតរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងរបស់ក្រុមផ្តាច់ខ្លួនមកលើតំបន់ភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទីក្រុងកៀវ៖យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា ទាហានម្នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្នុងឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំរបស់ក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ស្របពេលដែលការបំពានបទឈប់បាញ់នៅតែស្ថិតក្នុងកម្រិតខ្ពស់ ។ យោធាអ៊ុយក្រែនបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Faceboo kរបស់ខ្លួនថា ពួកគេបានរកឃើញឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំ៩៦លើករបស់ក្រុមផ្តាច់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បើប្រៀបធៀបនឹងរយៈពេល១ថ្ងៃមុន មានឧប្បត្តិហេតុផ្លោងគ្រាប់កាំភ្លើងធំត្រឹមតែ ៨៤លើកប៉ុណ្ណោះ ។ យោធាអ៊ុយក្រែនបន្តទៀតថា ក្រុមផ្តាច់ខ្លួនប្រើប្រាស់កាំភ្លើងធំធន់ធ្ងន់កាំភ្លើងត្បាល់ និងប្រព័ន្ធបាញ់រ៉ុក្កែត Grad ។ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានបង្កអំពើហិង្សានិងអរិភាពហើយពួកគេប្រើប្រាស់វាជាលេសដើម្បីទទួលស្គាល់ផ្លូវការតំបន់ភាគខាងកើតអ៊ុយក្រែន ព្រមទាំងបញ្ជូ...
រដ្ឋមន្ត្រីកសិកម្ម វេង សាខុន អនុញ្ញាតិឲ្យលោកEugeneនាយកប្រតិ បត្តិក្រុមហ៊ុន ដូវទីសាយហ្គន-ប៊ិញហ្វឿក(អេស ប៊ី ខេ) និងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូសម្តែងការគួសមនិងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ

រដ្ឋមន្ត្រីកសិកម្ម វេង សាខុន អនុញ្ញាតិឲ្យលោកEugeneនាយកប្រតិ បត្តិក្រុមហ៊ុន ដូវទីសាយហ្គន-ប៊ិញហ្វឿក(អេស ប៊ី ខេ) និងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូសម្តែងការគួសមនិងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:រដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកEugeneនាយកប្រតិ បត្តិក្រុមហ៊ុន ដូវទីសាយហ្គន-ប៊ិញហ្វឿក(អេស ប៊ី ខេ) និងក្រុមហ៊ុនភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ នៅថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២២ ចូលជួបសម្តែងការគួ សមនិងជម្រាបជូនពីវឌ្ឍនភាពនៃការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចបស់ក្រុមហ៊ុនទាំងពីរ។ លោករដ្ឋមន្ត្រីនិងវាយតម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពី លោករដ្ឋមន្រ្តីនិងសហការីចំពោះកិច្ចការជួយគាំទ្រជ្រោមជ្រែងនិងលើកទឹកចិត្តក្នុងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចកន្លងមក។ លោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនឹងនៅតែបន្តផ្តល់កិច្ចសហការ ដើម្បីឲ្យដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ។ លោកនាយកបានលើកសំណើ៣ចំណុចជូនលោករដ្ឋមន្រ្តីជួយពិនិត្យពិចារណានិងដោះស្រាយ ៖ ១-ជួយពន្លឿងលើការពិនិត្យនិងវាយតម្លៃលើឯកសារផែនការមេថ្មីរបស់ក្រុមហ៊ុន។ ២-ជួយអន្តរាគមន៍និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទន្ទ្រានចូ...
សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណ ទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណ ទុក្ខយ៉ាងក្រៀមក្រំ ជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជូនលោកជំទាវ សុខ លាង និងក្រុមគ្រូសារចំពោះមរណភាពនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋ លេខាធិការក្រសួងការពាជាតិ ដែលបានទទួលអនិច្ចកម្ម នាវេលាម៉ោង ១០:៤៥នាទីព្រឹកថ្ងៃទី២៣ខែកុម្ភៈនេះក្នុងជន្មា យុ៧៩ឆ្នាំដោយរោគាពាធ។
អ្នកជំនាញ៖ក្រោយត្រូវព្រនុងទណ្ឌកម្មលោកខាងលិចលំហូរពាណិជ្ជកម្មរុស្ស៊ី ងាកទៅរកចិនវិញ

អ្នកជំនាញ៖ក្រោយត្រូវព្រនុងទណ្ឌកម្មលោកខាងលិចលំហូរពាណិជ្ជកម្មរុស្ស៊ី ងាកទៅរកចិនវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចទ្រង់ទ្រាយធំមកលើរុស្ស៊ី បើសិនជាទីក្រុងម៉ូស្គូបង្កើនជម្លោះរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនពោលគឺពួកគេនឹងមិនបណ្តោយឲ្យស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនរុស្ស៊ី ចូលដល់ប្រតិបត្តិការប្រាក់ដុល្លារនោះទេ និងទីផ្សារសកលសម្រាប់ពាណិជ្ជកម្ម ការនាំចេញថាមពល ហើយនិងការផ្តល់ហិរញ្ញបទាន ។ ប៉ុន្តែសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីមុនមិនដែលចង់កាត់សេដ្ឋកិ ច្ចទំហំទឹកប្រាក់១.៥សែនកោដិដុល្លារចេញពីពាណិជ្ជកម្មសកលនោះទេ ហើយគេក៏នៅមិនទាន់ច្បាស់នោះដែរថាតើសំពាធច្រើនបែបណាដែលលោកខាងលិចរួមគ្នាដាក់មកលើទីក្រុងម៉ូស្គូ ។ ការពិនិត្យឡើងវិញរបស់ធនាគារពិភពលោក និងទិន្នន័យពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បង្ហាញថា ចាប់តាំងពីមានទណ្ឌកម្មតិចតួចបានដាក់មកលើទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០១៤ ក្រោយរុស្ស៊ីបញ្ចូលតំបន់ឧបទ្វីបគ្រីមេប្រទេសអ៊ុយក្រែន ជាឧបសម្ព័ន្ធរបស់ខ្លួននោះ ប្...
អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន

អង់គ្លេសនិងសហភាពអឺរ៉ុបប្តេជ្ញាដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមកលើរុស្ស៊ីក្រោយប្រកាសឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ នៅថ្ងៃអង្គារនេះនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ចក្រភពអង់គ្លេសនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាន់លើរុស្ស៊ីនិងបានព្រមានប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពីការធ្វើរឿងខុសច្បាប់ ពាក់ព័ន្ធនឹងការឈ្លានពានពេញលេញលើអ៊ុយក្រែន ខណៈដែលក្រុមរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបនឹងមានជំនួបបន្ទាន់មួយនៅថ្ងៃអង្គារនេះដើម្បីសម្រេចចិត្តថាតើទណ្ឌកម្មអ្វីគួរដាក់មកលើរុស្ស៊ីក្រោយការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ទទួលស្គាល់ឯករាជ្យនៅតំបន់ផ្តាច់ខ្លួន ២កន្លែងនៅភាគខាងកើតអ៊ុយក្រែន។ លោក ចនសុន និយាយថាលោក ពូទីនពិតជាបានហែកចោលច្បាប់អន្តរជាតិ ហើយទណ្ឌកម្មអង់គ្លេសនឹងមានគោលដៅមិនត្រឹមតែតំបន់ដូណេតនិងតំបន់លូ ហាននៅអ៊ុយក្រែន ប៉ុណ្ណោះទេតែផលប្រយោជន៍សេដ្ឋកិច្ចរុស្ស៊ីផងដែរហើយពួកយើងនឹងដាក់ទណ្ឌកម្មធ្ងន់តាមដែលពួកយើងអាចធ្វើទៅបាន ។ ដោយឡែកលោកចូសេប បូរ៉ែលប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បាននិយាយថា ជំនួបនៅក្នុងទីក្រុងប៉ារីសប...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មីចំនួន558នាក់ទៀត(អូមីក្រុងទាំងអស់)ជាសះស្បើយ428 នាក់និងស្លាប់ 01នាក់ ករណីឆ្លងសហគមន៍ 554 នាក់ (អូមីក្រុង)អ្នកដំណើរពីបរទេស 04 នាក់ (អូមីក្រុង)។ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកឆ្លងសរុប = 128,133 នាក់ អ្នកជាសះស្បើយ = 121,553 នាក់ អ្នកស្លាប់ 3,023 នាក់។
លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន២ពាន់ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំខេត្តសៀមរាប

លោកជំទាវទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន២ពាន់ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាបកាលពីថ្ងៃទី២ខែកុម្ភៈនេះ។ លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងអំអរគុណថា" តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្ដាញសហគ្រិនស្ត្រីកម្ពុជា បានជួយថវិកា ចំនួន2000ដុល្លារ($)ដល់កុមារកំព្រាកំពុងជួបការលំបាក"។ លោកជំទាវគូរបញ្ជាក់ថា សូមជូនពរដល់លោកជំទាវទន្តបណ្ឌិតព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អ និងសូមឱ្យបានជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ ៕...
បទអត្ថាធិប្បាយ៖ រុស្ស៊ីប្រកាសរដ្ឋឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែនជាលេសបញ្ជួនទាហានរបស់ខ្លួនចូលប្រទេសជិតខាងមួយនេះ

បទអត្ថាធិប្បាយ៖ រុស្ស៊ីប្រកាសរដ្ឋឯករាជ្យនៅតំបន់ភាគខាងកើតអ៊ុយក្រែនជាលេសបញ្ជួនទាហានរបស់ខ្លួនចូលប្រទេសជិតខាងមួយនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បរទេស៖ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជាឲ្យទាហានរុស្ស៊ីរក្សាសន្តិភាពនៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួន២នៅភាគខាងកើតប្រទេសអ៊ុយក្រែនរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកទទួលស្គាល់តំបន់ Donetskនិងតំបន់ Luhanskជាតំបន់ឯករាជ្យ ។ នៅក្នុងក្រឹត្យផ្លូវការចំនួន២កាលពីថ្ងៃចន្ទម្សិលមិញ លោក Putin បានណែនាំដល់ក្រសួងការពារជាតិរបស់លោក ឲ្យចាប់ផ្ដើមការងាររក្សាសន្តិភាពនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ។ លោកបាននិយាយថា លោកចាត់ទុកថាវាចាំបាច់ក្នុងការសម្រេចចិត្តដែលថាគួរតែធ្វើតាំងពីយូរមកហើយ ដើម្បីទទួលស្គាល់ភ្លាមៗនូវឯករាជ្យភាពនិងអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង សាធារណរដ្ឋប្រជាមានិតLuhansk។ ទោះបីជាយ៉ាងណាក៏ដោយ លោកខាងលិចបានព្រមានជាថ្មីម្តងទៀតថា រុស្ស៊ី ត្រូវទទួលស្គាល់តំបន់ផ្ដាច់ខ្លួនក្នុងតំបន់Donetsk និងLuhanskនោះទេជាសកម្មភាពមួយដែលជាន់ពន្លិចយ៉ាងខ្លាំង ដល់ដំណើរការសន្តិសុខដ៏ផុយស្រួយនៅក្នុងតំបន់ទាំង...
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការី បានចូលរួមកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៅព្រឹកថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញ​​ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដែលមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ និងលោក​​ ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការជាប្រតិភូតំណាងក្រសួងពាណិជ្ជកម្ម ។ កិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ក្រោម​​អធិបតីភាពលោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមសម្ដេចនាយករដ្ឋមន្រ្តីនិងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រព័ន្ធអនឡាញ(Zoom)។ កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ផងដែរ។...