បទអត្ថាធិប្បាយ៖ អ្នករងគ្រោះគឺជាអ៊ុយក្រែនលោកខាងលិចបានតែឈរបើកភ្នែកមើលរួចដាក់ទណ្ឌកម្ម ខណៈរុស្ស៊ីបង្កើនការឈ្លានពានរបស់ខ្លួន
បរទេស៖កងកម្លាំងរុស្ស៊ីបានលូកចូលកាន់តែជ្រៅចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញខណៈការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបានរាលដាលចូលដល់តំបន់ដាច់ស្រយាលនៃរដ្ឋធានី Kyiv ហើយ លោកខាងលិចបានត្រឹមឈរបើកភ្នែកមើល ឆ្លើតឆ្លើយតបដោយការដាក់ទណ្ឌកម្ម ។
ការវាយប្រហារដោយមីស៊ីលនិងគ្រាប់កាំភ្លើងធំរបស់រុស្ស៊ីបានស្រោចលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putinបើកការឈ្លានពានទ្រង់ទ្រាយធំទាំងនៅលើដីនិងអាកាសដែលបង្ខំឲ្យជនស៊ីវិល រត់ទៅស្នាក់នៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដីដែលបណ្ដាលឲ្យមានមនុស្សប្រមាណ១០ម៉ឺននាក់ រត់ភៀសខ្លួន ។
ក្រសួងការពារជាតិរុស្ស៊ីវិញនិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ចប់គោលដៅរបស់ខ្លួនដោយជោគជ័យសម្រាប់ថ្ងៃនេះ ហើយកាលពីមុននេះ ក្រសួងនេះបានអះអាងថាខ្លួនបានកម្ទេចគោលដៅយោធាអ៊ុយក្រែនជាង ៧០ កន្លែង រួមទាំងអកាសយានដ្ឋាន ១១កន្លែងផងដែរ ។
ការសម្រេចចិត្តរបស់រុស្ស៊ីកាលពីថ្ងៃទី២៤កុម...








