ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោកប្រធានាធិបតី Xi Jinping ផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

លោកប្រធានាធិបតី Xi Jinping ផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីចិនឯកឧត្តម Xi Jinping នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤នេះ បានផ្ញើសារអបអរសាទរក្នុងឱកាសគម្រប់ខួប២០ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤)។ នេះបើតាមហ្វេសប៊ុកផ្លូវការណ៍របស់ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាបានបង្ហោះនៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។ តាមរយៈសារអបអរសាទរ ឯកឧត្តមប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ថា៖«ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងស្មោះស្ម័គ្រ ក្នុងឱកាសគម្រប់ខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា»។ ឯកឧត្តមប្រធានាធិបតីចិន មានប្រសាសន៍ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ប្រជាជនកម្ពុជា ចាប់តាំងពីការឡើងគ្រងរាជមក ព្រះអង្គបានរួមចំណែកយ៉ាងធំធេងចំពោះសន្តិភាព ស្ថិរភាព វិ...
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ទទួលបានអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០មុឺននាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,៤២២ នាក់ និងអ្នកទស្សនាតាមអនឡាញមានចំនួនជាង ៦៣,២៦៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត សាធារណជនទូទៅ។ ក្នុងនោះដែរ យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រ...
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និង ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាសហធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និង ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញជាសហធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក​ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងអញ្ជើញជាសហធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ សិក្ខាសាលានេះរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីបច្ចេកទេសទទួលបន្ទុកលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងទាំងពីរ ជាច្រើនរូប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កន្លងមក ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន រៀបចំសិក្ខាសាលា និងកិច្ចប្រជុំស្តីពីការពិនិត្យឡើង ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ននានាជាបន្តបន្ទាប់។ កម្មវិធីនាព្រឹកនេះ គឺជាលើកទី៨ ដែលក្រសួងមុខងារសាធារណៈ ...
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រព័ន្ធអនុគ្រោះពន្ធ GSP អនុញ្ញាតឱ្យផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free)

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រព័ន្ធអនុគ្រោះពន្ធ GSP អនុញ្ញាតឱ្យផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមដោយ លោកជំទាវឯកអគ្គរាជទូតន័រវេស ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការសិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរទ្បើងថែមទៀត។ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមរយៈប...
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ចកម្មចិននៅកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ សភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មចិននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។ ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង បណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិននិងកម្ពុជា ជាច្រើនរូប។ អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និង ការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្...
ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ប្រមុខថ្នាក់ដឹកនាំចូលរួមដង្ហែព្រះមហាក្សត្រក្នុងពិធីសាសនាខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រមុខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៤នេះ បានអញ្ជើញចូលរួមដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសាសនានៃព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។ ក្នុងនោះមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមនឹងមន្រ្ដីរាជការ ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀ...
ឯកឧត្តម កើត រិទ្ធ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ឯកឧត្តម កើត រិទ្ធ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។...
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។...
លោក ប៉ុក ប៉ាន់ តំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

លោក ប៉ុក ប៉ាន់ តំណាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទមហោស្រពមុខវិជ្ជា និងការងារមេគង្គ ឆ្នាំ២០២៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ បិទមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ ដែលបានប្រព្រឹត្តជាលើកទី១ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។ក្នុងឱកាសបិទកម្មវិធី លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់ក្រុមការងាររបស់មហោស្រពមុខវិជ្ជា និងការងារមេគង្គ ក៏ដូចជាក្រុមការងារ Festival ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គឆ្នាំ២០២៤ នេះឡើង។ លោករដ្ឋលេខាធិការ បន្ថែមថាកម្មវិធីមហោស្រពមុខវិជ្ជា និងការងារមេគង្គ មាននូវធាតុផ្សំគន្លឹះជាច្រើនដើម្បីតភ្ជាប់យុវជន សិស្សានុសិស្ស អ្នកស្វែងរកការងារ ជាមួយនឹងអ្នកជំនាញ ធុរជន និងបុគ្គលដែលផ្តល់ជាបញ្ញា ការឈ្វេងយល់ ន...
លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន

លោក វង សូត ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់ទេសចរណ៍សំខាន់ៗ នៃក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក វង សូត រួមទាំងគណៈប្រតិភូរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅសហគមន៍ Cangxia និង តំបន់ Three Lanes and Seven Alleys ដែលស្ថិតនៅក្នុងក្រុងហ្វូចូវ ខេត្តហ្វូជាន ប្រទេសចិន។ សហគមន៍ Cangxia គឺតំបន់មួយដែលត្រូវបានដឹកនាំអភិវឌ្ឍដោយលោក ស៊ី ជិនពីង ផ្ទាល់តាំងពីទសវត្សរ៍ឆ្នាំ 1990 នៅពេលដែលគាត់កាន់តំណែងជាអភិបាលក្រុងហ្វូចូវ។ លោក ស៊ី ជិនពីង បានដឹកនាំ​សាងសង់លំនៅដ្ឋាន​ថ្មី ជំនួយឱ្យលំនៅដ្ឋានចាស់ៗ ជូនប្រជាពលរដ្ឋក្នុងតំបន់នេះ ដែលកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង។ សព្វថ្ងៃ សហគមន៍ Cangxia ត្រូវ​បាន​ទទួល​ស្គាល់​ជា​មជ្ឈមណ្ឌ​ល​ជាតិនៃអរិយធម៌ស្ត្រី និងជាសហគមន៍​គំរូ​សម្រាប់​សេវា​ថែទាំ​មនុស្ស​ចាស់ជរាផងដែរ។ ភាពជោគជ័យក្នុងការអភិវឌ្ឍ​តំបន់នេះ​បានក្លាយគំរូនៃការអភិវឌ្ឍ​ដែល​ប្រើប្រាស់នូវ​ទស្សនៈ​ដឹក​នាំ​ដ៏​ល្បី​ល្បាញ​ររបស់ប្រធានាធិបតី ស៊ី ជិនពីង ដែល​ផ្តោត​ការអភិវឌ្ឍ​ដែល​ផ្តល់ផល​ប្រយោជន...