ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា(CPMEC)ដឹកនាំដោយឧកញ៉ា កែវ មុំ ទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយ កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ
ភ្នំពេញ:កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្ សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ខែធ្នូនេះបានទទួលជួបសំណេះ សំណាលពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដឹកនាំដោយលោកជំទាវឧកញ៉ា កែវ មុំ ប្រធានស្តីទី និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកតាមចង្កោមការងារនីមួយៗមួយចំនួនទៀត។
កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងរំលឹកអំពីសាវតានៃការបង្កើតសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ដោយព្រះរាជក្រឹត្យនាឆ្នាំ២០០៥ ជាយន្តការជំនួយរបស់សភាពាណិជ្ជកម្ម ដែលមានវិសាលភាពគ្របដណ្តប់មីក្រូសហគ្រាសជាង ៥០ម៉ឺននៅទូទាំងប្រទេសកម្ពូជាហើយធ្វើសកម្មភាពដើម្បីបម្រើផលប្រយោជន៍ដល់មុខរបរ និងមីក្រូសហគ្រាស ក្នុងគោលបំណងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ច ជួយបង្កើនធនធានមនុស្ស និងការបង្កើតអាជីពតាមរយៈមុខរបរ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកជំទាវ ឧ...








