មានអ្នកឆ្លងកូវីដ១៩ ថ្មី ២នាក់ ម្នាក់ជាកុមារអាយុ ១ឆ្នាំ និងម្នាក់ទៀត ជាពលករខ្មែរមកពីថៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១៩ ខែមករានេះថា មានករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ទៀត កុមារជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ បានឆ្លងពីឪពុកម្តាយ ដែលកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ ចំណែកម្នាក់ទៀត ជាស្ត្រីពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ។
នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២នាក់ថ្មីនេះ គឺម្នាក់ ជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ ១ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ ៣៤ឆ្នាំ និងស្ត្រីអាយុ ៣៣ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរ នៅប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់កុមារាខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវ...








