
ក្លឹបពាណិជ្ជករកម្ពុជានៅតែមានសុទ្ធិដិ្ឋនិយមលើការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅកម្ពុជា
ភ្នំពេញ៖ លោក ភារម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់«សារព័ត៌មានដេលីខ្មែរ»ថា ក្នុងនាមក្លឹបពាណិជ្ជករកម្ពុជាសូមអំពាវនាវ ដល់ភ្នាក់ងារអចលនទ្រព្យ ម្ចាស់ក្រុមហ៊ុននិងអ្នកបម្រើសេវាកម្មផ្នែកអចលនទ្រព្យទាំងអស់ដើម្បី រួមគ្នាអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជា។
ការលើកឡើងរបស់អ្នកវិនិយោគវ័យក្មេងខាងលើនេះ ដោយមើលឃើញពីការហូរចូលពីក្រុមហ៊ុនធំៗមកពីក្រៅប្រទេស និងអ្នកអភិវឌ្ឍន៍ក្នុងស្រុកកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា ។ ដូចនេះយើងត្រូវមានជំនាញពិតប្រាកដនឹងបង្កើនសមត្ថភាពបន្ថែមទៀត។
លោកមានប្រសាសន៍ទៀតថា«តាមពិតគោលបំណងធំរបស់ក្លឹបពាណិជ្ជករកម្ពុជាយើងខ្ញុំគឺ ពួកខ្ញុំធចង់រូមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល ខណៈប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយធ្វើយ៉ាងណាឲ្យអ្នករកស៊ីទទួលទានផ្នែកអចលនទ្រព្យស្រុកយើង យល់ដឹងពីច្បាប់និងជំនាញវិជ្ជាជីវៈឲ្យបានស៊ីជម្រៅបន្ថែមទៀត»។
លោ...