ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ីនិងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន

កម្ពុជាចង់នាំអង្ករក្រអូបទៅកាន់ឥណ្ឌូនេស៊ីនិងពង្រឹងកិច្ចសហការផលិតគ្រឿងបង្គុំទោចក្រយាន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិបានគូបញ្ជាក់ថា កម្ពុជាមានបំណងនាំអង្ករក្រអូប «ផ្កាម្លិះអង្គរ»​ ដែលទទួលបានចំណាត់លេខ១ កាលពីឆ្នាំ២០១៨ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការលើឧស្សាហកម្មផលិតសម្ភារ និងគ្រឿងបង្គុំទោចក្រយាននៅក្នុងប្រ ទេស ព្រមទាំងអភិវឌ្ឍន៍ឧស្សាហកម្មគាំទ្រសម្រាប់ការផលិតទោ ចក្រយាន ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរ ជាតិ។ ការបញ្ជាក់របស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមជាគណៈអធិបតីភាព ជាមួយលោកជំទាវ អ៊ីណា ហានីង ត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេសទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី ក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅសួនច្បារ​ខាងជើង​ស្ពានថ្ម ក្ក្បែរព្រះរាជដំណាក់ក្រុងសៀមរាបន...
គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩

គយនិងរដ្ឋាករកម្ពុជាបណ្តុះបណ្តាលពីវិធានដើមកំណើតទំនិញអនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ”អនុលោមតាមផែនការសកម្មភាពប្រចាំឆ្នាំ២០១៩ និងយុទ្ធសាស្ត្រ និងកម្មវិធីកំណែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ២០១៩-២០២៣។ លោកនួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកនួន ច័ន្ទរិទ្ធ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងគោលបំ ណងលើកកម្ពស់សមត្ថភាពនិងចំណេះដឹងរបស់មន្រតីគយនិងរដ្ឋាករកម្ពុជាលើប្រធានបទវិធានដើមកំណើតក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោកបានបន្តទៀតថា ជាពិសេសពាក់ព័ន្ធនឹងការដាក់ឲ្យអនុវត្ត វញ្ញាបនបត្របញ្ជាក់ដើមកំណើតទម្រង់ D ក្នុងទម្រង់អេឡិចត្រូ និច (ATIGA e-Form D) ក៏ដូចជាដើម្បីត្រៀមអនុវត្តពិធីសារស្តីពីវិសោធ...
ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ត្រឹមខែមិថុនាឆ្នាំ២០១៩ ទំហំវិនិយោគលើវិស័យសំណង់មានតម្លៃជាង៣ពាន់លានដុល្លារអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សរុបគម្រោងវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេស មានចំនួនប្រមាណជាង ២ ពាន់គម្រោង ក្នុងនោះមានតម្លៃវិនិយោគនៅលើវិស័យនេះ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក ។ តាមរបាយការណ៍បង្ហាញដោយ នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិយាយថា បើគិតមក ដល់គិតត្រឹម ខែមិថុនា ឆ្នាំ២០១៩នេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់សរុបទូទាំងប្រទេសមានចំនួនប្រមាណ ២២៣២ គម្រោង ក្នុងនោះមានតម្លៃនៃទំហំវិនិយោគនៅលើវិស័យនេះ សរុប ៣៣៧៣ លានដុល្លារអាមេរិក ដោយវិនិយោគនៅលើផ្ទៃក្រឡាប្រមាណជាង ៧,២ លានម៉ែត្រការ៉េ ។   តាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ វិស័យសំណង់បន្តកំណើនរឹងមាំក្នុងអត្រារង្វង់ ១៧,៥% នៅក្នុងឆ្នាំ២០១៩ និង ១៦,១% នៅក្នុងឆ្នាំ២០២០ ក្នុងនោះមានការរំពឹងទុក នៃការកើនឡើងអគារលំនៅឋានដែលមានតម្លៃទាប និងមធ្យម ព្រមទាំងសំណង់អគារពាណ...
កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

កាណាដាគ្រោងទិញសម្លៀកបំពាក់ពីកម្ពុជាក្នុងតម្លៃជាង៩១លានដុល្លារនៅឆ្នាំ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសកាណាដា មានគម្រោងទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញពីប្រទេស ចិន នេះបើតាមការឱ្យដឹងពីតំណាងក្រុមហ៊ុន Reitman's Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ នៅក្នុងជំនួបជាមួយ លោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទីក្រសួងពាណិជ្ជ កម្មកាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស​ (Gary Ross) ប្រធាន​ក្រុម​ហ៊ុន​ Reitman បានបង្ហាញសុទិដ្ឋិ និយម ចំពោះវឌ្ឍនភាពនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជានិងបានកោតសរសើរចំពោះកំណែទម្រង់មុតស្រួចព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ។ លោកប្រធានក្រុមហ៊ុនរូបនេះក៏បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញសម្លៀកបំពាក់រប...
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាពិភាក្សាសក្ដានុពលនាំចេញជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាពិភាក្សាសក្ដានុពលនាំចេញជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សិង្ហបុរី)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីវិស័យឯកជនរបស់សិង្ហបុរីចំនួនពីរផងដែរគឺ ក្រុមហ៊ុន NTUC Fairprice និងក្រុមហ៊ុន Enterprise Singapore។ នៅក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឆាន ឈុនស៊ីង (Chan Chun Sing) រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុាាានផ្ដល់កិត្តិយសរៀបចំអាហារថ្ងៃត្រង់ផងដែរ។ លោក ឆាន ឈុនស៊ីង បានមានប្រសាសន៍ ថា ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។ ទោះជាយ៉ាងនោះក្ដី លោករដ្ឋមន្ត្រីនៅតែមានសង្ឃឹមខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវកា...
ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោសម្លាប់មនុស្សជាង១៦០០នាក់

ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោសម្លាប់មនុស្សជាង១៦០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកក្កដានេះ អំពីករណីផ្ទុះឡើងសាជាថ្មីនៃជម្ងឺ អេបូឡា (Ebola) ជាលើកទីពីរនៅសាធារណរដ្ឋ កុងហ្គោ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ AP ។ អង្គការសុខភាពពិភពលោក បានអោយដឹងថា ជម្ងឺអេបូឡា បានឆ្លងរាលដាលកាន់តែខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សប្រមាណជាង១៦០០នាក់ បានបាត់បង់ជីវិតរួចទៅហើយ ។ សូមបញ្ជាក់ជូនថា ជម្ងឺអេបូឡានេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ ហើយសូម្បីតែវ៉ាក់សាំងសម្រាប់ចាប់បង្ការ ក៏មិនទាន់មានដែរ ដោយជម្ងឺនេះងាយនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដែលគ្រាន់តែប៉ះពាល់លើអ្នកជម្ងឺ ឫសម្ភារៈប្រើប្រាស់របស់អ្នកជម្ងឺ ៕...
ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោ សម្លាប់មនុស្សជាង១៦០០នាក់

ជម្ងឺអេបូឡាផ្ទុះឡើងសាជាថ្មីនៅកុងហ្គោ សម្លាប់មនុស្សជាង១៦០០នាក់

ព័ត៌មានទាន់ហេតុការណ៍
អង្គការសុខភាពពិភពលោក WHO បានប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែកក្កដានេះ អំពីករណីផ្ទុះឡើងសាជាថ្មីនៃជម្ងឺ អេបូឡា (Ebola) ជាលើកទីពីរនៅសាធារណរដ្ឋ កុងហ្គោ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ AP ។ អង្គការសុខភាពពិភពលោក បានអោយដឹងថា ជម្ងឺអេបូឡា បានឆ្លងរាលដាលកាន់តែខ្លាំងចាប់តាំងពីខែសីហា ឆ្នាំ២០១៨រហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៩នេះ បណ្តាលអោយមនុស្សប្រមាណជាង១៦០០នាក់ បានបាត់បង់ជីវិតរួចទៅហើយ ។ សូមបញ្ជាក់ថា ជម្ងឺអេបូឡានេះ មិនទាន់មានថ្នាំសម្រាប់ព្យាបាលទេ ហើយសូម្បីតែវ៉ាក់សាំងសម្រាប់ចាប់បង្ការ ក៏មិនទាន់មានដែរ ដោយជម្ងឺនេះងាយនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតណាស់ ដែលគ្រាន់តែប៉ះពាល់លើអ្នកជម្ងឺ ឫសម្ភារៈប្រើប្រាស់របស់អ្នកជម្ងឺ ៕...
អាមេរិកស្រែករកយុត្តធម៌ដែលទួគីមិនទិញយន្តហោះចម្បាំង F-35s

អាមេរិកស្រែករកយុត្តធម៌ដែលទួគីមិនទិញយន្តហោះចម្បាំង F-35s

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដានេះថា វាមិនយុត្តិធម៌សម្រាប់អាមេរិកទេ ដែលរដ្ឋាភិបាលប្រទេសទួរគីមិនព្រមទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ដោយបែរទៅទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទៅវិញ ។ សូមរំលឹកជូនថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ រដ្ឋាភិបាលទួរគី បានដាក់សំណើសុំទិញប្រព័ន្ធការពារដែនអាកាសមីស៊ីល S-400 ពីរុស្ស៊ី និងសុំទិញយន្តហោះចម្បាំង F-35s ពីអាមេរិក ប៉ុន្តែអាមេរិកបានដាក់លក្ខខណ្ឌថា បើទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី អាមេរិកនឹងមិនលក់យន្តហោះចម្បាំង F-35s អោយទួរគីទេ ។ ការដាក់លក្ខខណ្ឌពីអាមេរិកបែបនេះ រដ្ឋាភិបាលទួរគី បានសម្រេចចិត្តមិនទិញយន្តហោះចម្បាំង F-35s ពីអាមេរិក និង ទិញមីស៊ីល S-400 ពីរុស្ស៊ី តែលោក ត្រាំ បែរជាស្រែករកយុត្តិធម៌ទៅវិញ ខណៈទួរគីទិញមីស៊ីល S-400 ពីរុស្ស៊ី ៕...
អ៊ីរ៉ង់បង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍ពីកងទ័ពអាមេរិកក្នុងតំបន់

អ៊ីរ៉ង់បង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍ពីកងទ័ពអាមេរិកក្នុងតំបន់

ព័ត៌មានទាន់ហេតុការណ៍
កងកម្លាំងឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ រួមទាំងក្រុមសកម្មប្រយុទ្ធជាសម្ព័ន្ធមិត្ត បានបង្កើនការហោះហើរយានដ្រូនឈ្លបយកការណ៍របស់ខ្លួនកាន់តែច្រើន ក្នុងគោលដៅឃ្លាំមើលពីសកម្មភាពនានារបស់កងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ ។ ទីភ្នាក់ងារព័ត៌មាន Tashnim News Agency បានអោយដឹងថា យានដ្រូន Shahed 171 ដែលជាយានដ្រូនឈ្លបយកការណ៍ដ៏មានប្រសិទ្ធភាពរបស់ប្រទេសអ៊ីរ៉ង់ រួមទាំងយានដ្រូនឈ្លបយកការណ៍ជាច្រើនគ្រឿងផ្សេងទៀត បានបង្កើនការហោះហើរឈ្លបយកការណ៍ពីចលនាកងទ័ពរបស់អាមេរិក ។ ប្រភពដដែលបានបន្តថា គោលដៅរបស់យានដ្រូនអ៊ីរ៉ង់ គឺហោះហើរឈ្លបយកការណ៍ និងកំណត់គោលដៅជាក់លាក់ពីទីតាំងឈរជើងកងទ័ព មូលដ្ឋានកងទ័ព និងទីតាំងដាក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ចាប់ពីប្រទេសអ៊ីរ៉ាក់ រហូតដល់ប្រទេសយេមែន ៕...
សភាពាណិជ្ចកម្មខេត្តព្រះសីហនុធ្វើកិច្ចសហប្រតិបត្តិការសមាគមពាណិជ្ជកម្មជនជាតិចិន

សភាពាណិជ្ចកម្មខេត្តព្រះសីហនុធ្វើកិច្ចសហប្រតិបត្តិការសមាគមពាណិជ្ជកម្មជនជាតិចិន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ចកម្មខេត្តព្រះសីហនុបានមានប្រសាសន៍នៅថ្ងៃទី១៨កក្តដានេះថា ការធ្វើកិច្ចសហប្រតិបត្តិការនិងសមាគមពាណិជ្ជកម្មជនជាតិចិនិេះក្នុងគោល បំណងភ្ជាប់ទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម និងវិនិយោគ។ លោកមានប្រសាសន៍ទៀតថា  សភាពាណិជ្ចកម្មខេត្តព្រះសី ហនុ និងសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសី ហនុ ក្នុងគោលបំណងបង្កើតផលប្រយោជន៍ឈ្នះៗទ្វេរ ភាគ្គីនិងធ្វើការទំនាក់ទំនងរាល់សមាគមសភាពាណិជ្ជកម្មចិនប្រចាំខេត្តនិមួយៗផងដែរ។ លោកអះអាងទៀតថា តាមរយៈសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុ ដែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទៅជាច្រកចេញចូលសភាពាណិជ្ជកម្មតែមួយហៅថា "shv Chamber one stop service center" នៅស្នាក់ការសភាពាណិជ្ជកម្មខេត្ត។    ...