ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ជប៉ុនផលិតមនុស្សយន្តដែលអាចប្រែកាយជារថយន្តបាន

ជប៉ុនផលិតមនុស្សយន្តដែលអាចប្រែកាយជារថយន្តបាន

បច្ចេកវិទ្យា, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមវិស្វកររបស់ប្រទេសជប៉ុន បានដាក់បង្ហាញមនុស្សយន្តមួយដ៏ទំនើប ដែលអាចប្រែកាយពីមនុស្សយន្តទៅជារថយន្ត ដែលមនុស្សអាចបើកបរបាន និងអាចប្រែកាយពីរថយន្តមកជាមនុស្សយន្តវិញក៏បាន ។ លោកកេនជី អ៊ីស៊ីដា អ្នកជំនាញខាងបច្ចេកទេសផលិតមនុស្សយន្តនេះ បានឲ្យដឹង ថា មនុស្សយន្តនេះមានកំពស់៣.៧ ម៉ែត្រ ស្មើនឹង១២.១ហ្វីតនិងអាចធ្វើដំណើរបានក្នុងល្បឿនប្រហែល១០០ម៉ែត្រ ក្នុងមួយម៉ោង ។ លោក កេនជី អ៊ីស៊ីដា បានបន្ថែមថា មនុស្សយន្តប្រែកាយនេះ អាចមានតម្លៃក្នុងរង្វង់២៤០០០ដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយក្រុមវិស្វករជប៉ុន នឹងផលិតមនុស្សយន្តប្រភេទនេះក្នុងរង្វង់១០គ្រឿងនៅឆ្នាំនេះ ។ ប្រតិបត្តិការផលិតមនុស្សយន្តប្រែកាយនេះ បានចាប់ផ្តើមឡើងចាប់តាំងពីឆ្នាំ ២០០២កន្លងមក ។ ប៉ុន្តែកាលពីដំបូង ប្រតិបត្តិការផលិតមានដំណើរយឺតយ៉ាវ ដោយសារតែមានបញ្ហាផ្នែកបច្ចេកទេស និងបញ្ហាផ្សេងទៀត ៕...
សម្តេចតេជោ ៖ ចេញសារាចរ  ស្តីពី​៉«ការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង​ស្ថាប័ន»

សម្តេចតេជោ ៖ ចេញសារាចរ ស្តីពី​៉«ការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង​ស្ថាប័ន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានចេញសារាចរ ស្តីពី​៉«ការបង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងក្រសួង​ស្ថាប័ន»​ ។ សារាចរ នេះមាន២ចំណុចសំខាន់ៗ ដើម្បីឲ្យគ្រប់ក្រសួង ស្ថាប័នត្រូវអនុវត្តឲ្យមាន ប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ សូមអានសេចក្តីលម្អិតនៃសារាចរដូចខាងក្រោម ៖...
អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់​ស្ដីពី​កិច្ច​ការពារអ្នកប្រើប្រាស់ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់​ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ ។ សូមបញ្ជាក់ថា វគ្គបណ្ដុះ​​បណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់​ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ។ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលបានមានប្រសាសន៍​ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ច​កាំកុងត្រូល​រួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើនដើម្បីពង្រឹងការងារក៏ដូចជា​អង្គភាព​​​ទាំងមូល​ឱ្យ​កាន់តែមានប្រសិទ្ធភាព។ លោក ផាន អូន អគ្គនាយករង បានមានប្រសាសន៍ថា សូមឱ្យ​មន្រ្តីកាំកុង​ត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងកា...
ប្រទេសថៃប្រកាសពីវត្តមានមេរោគរលាកផ្លូវដង្ហើមថ្មី ក្នុងខ្លួនអ្នកដំណើរចិននៅថៃ

ប្រទេសថៃប្រកាសពីវត្តមានមេរោគរលាកផ្លូវដង្ហើមថ្មី ក្នុងខ្លួនអ្នកដំណើរចិននៅថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក តារីក ចេសារ៉េវិក (Tarik Jesarevic) អ្នកនាំពាក្យអង្គការសុខភាពពិភព លោក WHO បានប្រកាសកាលពីថ្ងៃចន្ទ ទី១៣ ខែមករានេះថា ក្រុមអាជ្ញាធរក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរកឃើញមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) នៅក្នុងខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលបាននធ្វើដំណើរមកពីទីក្រុងវូហាន ភាគកណ្តាលនៃប្រទេសចិន ទៅកាន់ប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់ CNN ។ លោក តារីក ចេសារ៉េវិក បាននិយាយថា ក្រុមគ្រូពេទ្យជំនាញថៃ បានយកអ្នកជម្ងឺដែលផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មីនេះទៅសម្រាកនៅបន្ទប់ពិសេសមួយក្នុងមន្ទីរពេទ្យដោយមិនឲ្យប៉ះពាល់ដល់អ្នកជម្ងឺដ៏ទៃទៀត និងផ្តល់សេវាកម្មព្យាបាលយ៉ាងយកចិត្តទុកដាក់ ។ សូមបញ្ជាក់ជូនថា វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី (Coronavirus) គឺជាមេរោគបង្កឲ្យខូចប្រព័ន្ធផ្លូវដង្ហើម ដែលអ្នកឆ្លងវីរុសនេះ មានអាការៈក្តៅខ្លួនបែបផ្តាសាយ ធម្មតាៗ តែមានអាការៈធ្ងន់ធ្ងរជាលំដាប់ និងអាចបាត់បង់ជីវិតក្នុងអត្រាភាគ រយខ្...
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញឲ្យសហគមន៍ ពង្រីកសមាជិកភាព និងផ្ទៃដីដាំដុះ

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញឲ្យសហគមន៍ ពង្រីកសមាជិកភាព និងផ្ទៃដីដាំដុះ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា អមដំណើរដោយ លោកយន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល បានចុះពិនិត្យ ការប្រមូលផលស្រូវប្រាំងពូជសែនក្រអូបរបស់ សហគមន៍កសិកម្មកំពង់ប្រាសាទ មានទីតាំងនៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ សហគមន៍អភិវឌ្ឍន៍កសិកម្មកំពង់ប្រាសាទ ដែលមានសមាជិកផលិតស្រូវ ពូជសែនក្រអូបចំនួន២៦ គ្រួសារ លើផ្ទៃដី ចំនួន ៥៦.៤១ហិកតា ដែលក្នុងនោះទិន្នផលមួយហិកតាបានចំនួន៥តោន ទិន្នផលសរុប ស្នើរ ២៨២ តោន។ ដើម្បីជួយលើកកំពស់ដល់យន្តការកិច្ចសន្យាកសិកម្ម និងមានសំណូមពរពី សហគមន៍ រោងម៉ាស៊ីនកិនស្រូវ Amru rice បានទទួលទិញពីសហគមន៍ទាំងអស់ ក្នុងតំលៃមួយគីឡូ១១៩០រៀល ទោះបីសហគមន៍មិនបានចុះកិច្ចសន្យាពីដើមទីមកក៏ដោយ តែជាចំនុចចាប់ផ្តើមសំរាប់រដូវកាលក្រោយទៀត ហើយតំលៃនេះគឺថ្លៃជាង ទីផ្សារ ។ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាក៍ជំរុញឲ្យសហគមន៍ ពង្រីកសមាជិកភាព និង...
ភាគីជម្លោះនៅលីប៊ីប្រកាសអនុវត្តបទឈប់បាញ់ ប៉ុន្តែសន្តិភាពនៅផុយស្រួយនៅឡើយ

ភាគីជម្លោះនៅលីប៊ីប្រកាសអនុវត្តបទឈប់បាញ់ ប៉ុន្តែសន្តិភាពនៅផុយស្រួយនៅឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភាគីជម្លោះនៅប្រទេសលីប៊ី គឺរដ្ឋាភិបាលគាំទ្រដោយអង្គការសហប្រជាជាតិ GNA និងកងទ័ពជាតិលីប៊ី LNA បានចេញសេចក្តីប្រកាសរួមមួយកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះ ក្នុងការអនុវត្តបទឈប់បាញ់ថ្មីមួយ ដែលភាគីជម្លោះទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ដែលនោះបើតាមការចុះផ្សាយរបស់ The Guardian ។ បទឈប់បាញ់ថ្មីនៅប្រទេសលីប៊ីនេះ ត្រូវបានបង្កើតឡើងក្រោយពីប្រទេសរុស្ស៊ី និងទួរគី បានធ្វើជាអន្តរការីក្នុងការបន្ធូរបន្ថយភាពតានតឹង និងការប៉ះប្រយុទ្ធគ្នារវាងភាគីទាំងពីរ ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១១កន្លងមក ។ សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសលីប៊ី បានឆាបឆេះឡើងក្រោយពីកងទ័ពសម្ព័ន្ធមិត្តលោកខាងលិច មានអាមេរិក បារាំង និងអង់គ្លេសជាដើម បានវាយប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា ហ្កដាហ្វ៊ី កាលពីឆ្នាំ២០១១កន្លងទៅ ដោយរុញច្រានប្រទេសនេះអោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិល ដោយ​​បែង​​ចែក​​​ប្រទេសនេះ...
កម្ពុជា និងស៊ុយអ៊ែត ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

កម្ពុជា និងស៊ុយអ៊ែត ពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីលើវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតថ្មីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងការងារ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងប្រទេស ស៊ុយអ៊ែត ភាគីទាំងពីរបានបង្ហាញការវាយតម្លៃខ្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីបានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនស៊ុយអែត ដែលជួយផ្តល់ការគំាទ្រដល់កម្ពុជា។ ភាគីទាំងពីរបានសន្យានឹងពង្រឹងនូវទំនាក់ទំនងនិង កិច្ចសហប្រតិបត្តការដ៏ល្អនេះទៀតដើម្បីជួយអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏សំខាន់មួយក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងការអភិវឌ្ឍសង្គម។ កម្ពុជាបាននឹងកំពុងបន្តការគាំទ្រយ៉ាងសកម្មដល់កិច្ចព្រមព្រៀងសកល (Global Deal) ...
លោកឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់សម្ដេចតេជោជូនពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម

លោកឧកញ៉ា ឡូវ ហ៊ឹង នាំយកអំណោយរបស់សម្ដេចតេជោជូនពលរដ្ឋនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែល សារ៉ុម ស្ថាបនិកក្រុមហ៊ុន KEP កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងបរិវេណវត្តទងត្រឡាច និងនាំយកមកថ្នាំពេទ្យ ប្រហុក និងថវិកាមួយចំនួន ផ្តល់ដល់ប្រជាពលរដ្ឋដែលមានជំងឺ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់​ចាម។ លោក អ៊ែល សារ៉ុម បានលើកឡើងថា យោងទៅលើការស្នើសុំអំពីព្រះសង្ឈ គណៈកម្មាអាចារ្យវត្តពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទងត្រឡាច បានមូលមតិគ្នា រុះរើនូវសាលាឆាន់០១ខ្នង ដែលមានសភាពចាស់ទ្រុឌទ្រោឌ និងកសាងសាលាឆាន់ថ្មី០១ខ្នង ដែលទំហំ៨ម៉ែត្រ គុណ៣០ម៉ែត្រ ចាក់សាបពីក្រោម និងមានរចនាក្បាច់ផ្សេងៗថែមទៀតផង (ដោយក្នុងនោះលោក ឡូវ ហ៉ឹង និងលោក អ៊ែល សារ៉ុម ឧបត្ថម្ភថវិកា១,០០០ដុល្លារ ជាកិច្ចចាប់ផ្តើមការរុះរើសាលាឆាន់)។ លោកឧកញ៉ា ឡូវ ហ៊ឹង មានប្រសាសន៍ថា« ធ្វើដូច្នោះគឺ ដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា...
អាមេរិកស្នើកូរ៉េខាងជើងឲ្យចរចាក្រោយលោក ត្រាំ ផ្ញើលិខិតជូនពរខួបកំណើត លោក គីម

អាមេរិកស្នើកូរ៉េខាងជើងឲ្យចរចាក្រោយលោក ត្រាំ ផ្ញើលិខិតជូនពរខួបកំណើត លោក គីម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក រ៉ូបឺត អូប្រាយអិន (Robert O’Brien) ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានថ្លែងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករានេះថា អាមេរិកបានស្នើទៅកូរ៉េខាងជើងរួចហើយ ក្នុងការចាប់ផ្តើមកិច្ចចរចាទ្វេភាគីឡើងវិញនៅពេលខាងមុខស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរនិងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូបឺត អូប្រាយអិន បានបន្ថែមថា សំណើក្នុងការចាប់ផ្តើមកិច្ចចរចាឡើងវិញនេះត្រូវបានធ្វើឡើង ក្រោយពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនពរថ្ងៃខួបកំណើតរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សូមរំលឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១១ខែមករានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយថា លោក គីម ជុងអ៊ុន បានទទួលលិខិតជូនពរនោះហើយ ប៉ុន្តែត្រឹមតែលិខិតជូនពរលោក គីម ជុងអ៊ុនពីលោក ដូណាល់ ត្រាំ គឺមិនគ្រប់គ្រាន់ទេសម្រាប់កូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅចូលតុចរចាជាមួយសហរដ្ឋអាមេរិក...
តើនិស្សិតដែលកំពុងសិក្សាចង់ស្វែងរកការងារធ្វើនិងចង់ប្រកបអាជីវកម្មត្រូវដឹងអ្វីខ្លះ?

តើនិស្សិតដែលកំពុងសិក្សាចង់ស្វែងរកការងារធ្វើនិងចង់ប្រកបអាជីវកម្មត្រូវដឹងអ្វីខ្លះ?

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា នាយកក្រុមហ៊ុន Vicheat Dara Interpise ចែករំលែងរំលែកនៅក្នុងកម្មវិធីមួយដល់និស្សិតនៅវិទ្យាស្ថានជាតិគ្រប់គ្រង ដោយលោករំលឹកថា"និស្សិតដែលកំពុងសិក្សាចង់ស្វែងរកការងារធ្វើនិងចង់ប្រកបអាជីវកម្ម"។ លោកឧកញ៉ាលើកឡើងថា" ខ្ញុំសូមចែករំលែកនូវគន្លឹះខ្លះដូចខាងក្រោមសម្រាប់និស្សិតដែលកំពុងសិក្សាចង់ស្វែងរកការងារធ្វើនិងចង់ប្រកបអាជីវកម្ម ទី១ កំណត់គោលដៅឲ្យច្បាស់ថាយើងចង់ក្លាយជាអ្វីនៅពេល 5 ឆ្នាំខាងមុខ"។ លោកបានរំលឹកថា រកការងារណាដែលទាក់ទងនឹងការកំណត់គោលដៅរយៈពេល 5ឆ្នាំខាងមុខហើយធ្វើវាដោយផ្ដោតទៅលើសកម្មភាពជាធំកុំទាន់អាផ្ដោតទៅលើប្រាក់បៀវត្សឬលុយ បំពេញការងារក្នុងស្ថាប័នឲ្យបានល្អប្រៀបដូចជាថៅកែប័តែកុំសំញែងឫកជាថៅកែ ចូលធ្វើកម្មភាពឱ្យដូចថៅកែ។ លើសពីនេះត្រូវគោរពគោលការណ៍ ៥យ៉ាងដូចខាងក្រោម: 5 ជំនាញដែលត្រូវអភិវឌ្ឍន៍ ជានិច្ច 1 ជំនាញក្នុងការលក់ 2 ទំនាញភាសាបរទេសក្នុងការទំនាក់ទំនង 3 ទំនាញប្រើ និងគ្រ...