ពេញ១ឆ្នាំ២០១៩កម្ពុជានាំចេញអង្ករបាន៦២ ម៉ឺនតោនថយចុះប្រមាណ ១%
តួលេខពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះបង្ហាញថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ថយចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,២២៥តោន។
របាយការណ៍បានបង្ហាញនូវគោលដ៏ដៅសំខាន់ សម្រាប់នាំចេញអង្កររបស់កម្ពុជា កាលពីឆ្នាំ២០១៩ ដែលមានដូចជា៖ ១៖ ប្រទេសចិនក្នុងឆ្នាំ២០១៩ មានចំនួន២៤៨,១០៥តោន មានការកើនឡើងចំនួន៦២,៥៦៨តោន ស្មើ២៥.២០% បើធៀបនឹងបរិមាណនាំចេញដូចគ្នាឆ្នាំ២០១៨ មានចំនួនតែ ១៨៥.៥៣៧តោន។ ២៖ សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៩ មានចំនួន២០២,៩៩០តោន មានការថយចុះចំនួន៦៦,១៣៧តោនស្មើ៣២.៦០% ធៀបនងបរិមាណនាំចេញឆ្នាំ២០១៨ មានបរិមាណរហូតដល់ ២៦៩,១២៧តោន។ ៣៖ ប្រទេសសមាជិកអាស៊ាន ឆ្នាំ២០១៩ មានចំនួន៨៣,១៦៤តោន មានការថយចុះចំនួន១៩,៧៨២តោនស្មើ២៣.៨០% ធៀបនឹងបរិមាណនាំចេញឆ្នាំ២០១៨ ដែលមានចំនួនតែ ១០២,៩៤៦តោន។
៤៖ ប្រទេសផ្សេងៗទៀតឆ្នាំ២០១៩ ម...








