ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួល ជួប លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការ ងារនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួនលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិន ហើយជាមួយនោះដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះកម្ពុជាក៏កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត រួមមានការធ្វើឲ្យប្រសើរឡើងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្ម និងពិពិធកម្មទីផ្សារ និងផលិតផល។ លោក ហ្វូមីអាគី បានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានទទួលជួបគណៈប្រតិភូរបស់សមាគមជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃដំណើ...
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគសព្វព្រះរាជហឬទ័យចូលរួមជាមួយរាជរដ្ឋាភិបាល

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។...
អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

អ្នកឆ្លងជំងឺ Covid-19 ៤នាក់ថ្មីបន្ថែមទៀត នៅខេត្តកំពត និងខេត្តត្បូងឃ្មុំ ដែលចំនួនសរុបនៅកម្ពុជាកើនដល់ ៣៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានអ្នកឆ្លងជំងឺCOVID-19 ចំនួន៤នាក់ ថ្មីបន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា សរុប ៣៧នាក់ហើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ៤ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី ២នាក់ អាយុ៦០ ម្នាក់ និង៦៤ឆ្នាំម្នាក់ នៅខេត្តកំពត និងជនជាតិខ្មែរ ២នាក់ អាយុ៧១ម្នាក់និងអាយុ ៥២ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ៕...
សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាឱ្យរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ឲ្យផ្អាកការបង់ប្រាក់ពីកម្មករ កម្មាការិនី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើននាក់ នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាននៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន។ ជាមួយគ្នានេះដែរវីរុសកូរ៉ូណា ក៏បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសចិនរងផលប៉ះពាល់មួយចំនួនដែរ ព្រោះតែរដ្ឋាភិបាលប្រទេសចិន បានប្រកាសអូសបន្លាយការឈប់សម្រាកសម្រាប់រោងចក្រជាច្រើន បណ្ដោះអាសន្នសិន ក្នុងគោលបំណងដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលវីរុសដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ ក្រឡែកមកមើលវិស័យកាត់ដេរ និងរោងចក្រជាច្រើន នៅប្រទេសកម្ពុជាវិញ គឺភាគច្រើន បានយកវត្ថុធាតុដើម ពីប្រទេសចិនមក ដែលមានដូចជាក្រណាត់ជាដើម ក្នុងនោះដែរ រោងចក្រនៅប្រទេសចិន បានកំពុងតែផ្អាកដំណើរការ ទើបធ្វើឲ្យការផ្គត់ផ្គង់វត្ថុធាតុដើមទាំងនោះមកកម្ពុជា ត្រូវផ្អាកមួយរយៈពេលសិន ហើយបណ្ដាលឱ្យរោងចក្រ នៅកម្ពុជាក៏ត្រូវផ្អាកមួយរយៈសិនដែរ។ ទាក់ទ...
សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម

សម្តេច ស ខេង សម្រេចឲ្យផ្អាកជាបណ្តោះអាសន្ននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមព្រំដែនកម្ពុជា-វៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ ៤​ចំណុច ជូន​អភិបាលខេត្ត​ជាប់​ព្រំដែន អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​អន្តោប្រវេសន៍ រួមមាន​៖ ១-​ការធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​វៀតណាម និង​ការធ្វើដំណើរ​ចូល​ប្រទេស​វៀតណាម ដោយ​ពលរដ្ឋ​កម្ពុជា តាមផ្លូវ​គោក ផ្លូវទឹក និង​ផ្លូវអាកាស​ទាំងអស់ នឹងត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ២៣:៥៩ នាទី យប់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០​។ វិធានការ​នេះ មាន​គោលបំណង​បញ្ចៀស​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​ ២-​វិធានការ​ខាងលើនេះ មិន​ត្រូវបាន​អនុវត្ត​ចំពោះ​ពល រដ្ឋវៀតណាម និង​ពលរដ្ឋ​កម្ពុជា ដែល​កាន់​លិខិតឆ្លងដែនការទូត និង​ផ្លូវការ​ទេ​។​ ៣-​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​ភាគី​វៀតណាម ដើម្បី​ជួយ​សម្រួល​ការធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នូវ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ត្រូវ​បានដាក់​ឲ្យ​...
លោក ស៊ី រតនា និងភរិយាអបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

លោក ស៊ី រតនា និងភរិយាអបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តម ស៊ី រតនា ប្រធានក្រុមហ៊ុន ស៊ីវុនគ្រុប និងលោកជំទាវ ខុម នារី ព្រមទាំងបុត្រា បុត្រី និងសហការីទាំងអស់ អបអរសាទរ លោក ហេរ៉ូ សុជាតិ ក្នុងឱកាសទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍។ ការទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ម ហាសិរីវឌ្ឍន៍ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០ ២០នេះ ដែលរៀបចំឡើងក្នុងពិធីសម្ភោធសមិទ្ធិផលក្នុងវត្តនាគរង្សី (រោងដំរី) ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រែវែង។ លោកហេរ៉ូ សុជាតិ ដែលគេស្គាល់ថា ជាអ្នកជំនួញដីធ្លីកំពុងលេចធ្លោនិងមានឈ្មោះបោះសម្លេងក្នុងសង្គមហើយ បានរៀបចំពិធីសម្ភោធឆ្លងសាបបេតុង និង ស្រោចស្រពព្រះសុគន្ធវារី ព្រះភិក្ខុ ចរិយាធម្មោ អិត វាសនា ព្រះចៅអធិការវត្ត នាគរង្សី និងក្នុងឱកាសព្រះអង្គទទួលបានមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ផងដែរ។ សូមជូនពរលោ ហេរ៉ូ សុជាតិ និងភរិយា មានសុខភាពល្អនសុខភាពល្អនសុខភាពល្អនសុខភាពល្អ ដើម្បីគង់ជាម្លប់បន្តការដឹកនាំ និងអភិវឌ្...
ក្រសួងពាណិជ្ជកម្ម​បង្ហាញ​​ពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

ក្រសួងពាណិជ្ជកម្ម​បង្ហាញ​​ពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីណែនាំ ស្តីពីវិធានការបង្ការ និង​ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩
ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំ ដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ ខណៈវ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជំងឺ។ គេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី១៨ មីនានេះដោយមាន ខ្លឹមសាំងទាំងស្រុងថា “ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវ វេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំ បឋមដែលប្រកប...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.)ប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.)ប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារផ្តល់ឥណទានមានការប្រាក់ទាបគាំទ្រដល់សិប្បកម្មសហគ្រាសធុនតូចនិងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ. ក.) នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសបើកហិរញ្ញប្បទាន ៥០ លានដុល្លារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃ ផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងគោលដៅរួមចំណែក និងពង្រីកផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច បង្កើតការងារថ្មីៗ បន្ថែមដល់ប្រជាពលរដ្ឋ។ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា “សូមអញ្ជើញម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានតម្រូវការ ឥណទានសម្រាប់ពង្រីកអាជីវកម្ម មកដាក់ពាក្យស្នើសុំឥណទានក្រោម កម្មវិធីហិរញ្ញប្បទានពិសេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”។ សូមអានព័ត៌មានលម្អិត...
ក្លិប​អ្នកកាសែត​កម្ពុជា​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​លើ​៤​ចំណុចទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ករណី COVID-19

ក្លិប​អ្នកកាសែត​កម្ពុជា​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​យកចិត្តទុកដាក់​លើ​៤​ចំណុចទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​ករណី COVID-19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា ( ក​.​អ​.​ក ) បានចេញ​នូវ​សេចក្តី​អំពាវ​ពា​វ​ជាបន្ទាន់​មួយ ទាក់ទង​សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ករណី COVID-19 ដោយ​ស្នើ​អ្នក​សារព័ត៌មាន​យកចិត្តទុកដាក់​លើ​ចំណុច​សំខាន់ៗ ចំនួន​៤​ដូច​មាន​ខ្លឹមសារ​៖