ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជារៀបចំប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយសមាគមន៍ចុងភៅកម្ពុជារៀបចំការ​​​ប្រលងជ្រើសរើសអង្ករដែលល្អបំផុតប្រចាំកម្ពុជានៅភោជនីយដ្ឋាន គ្រឿង ហ្កាឌិន ហើយ​កម្មវិធីនេះ​​​ធ្វើ​ឡើង​កាលពី​​រសៀលថ្ងៃទី ៣១ខែតុលា ឆ្នាំ ២០១៩​​​។​​ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាជាអ្នកដឹកនាំកម្មវិធីនេះ​​​បានមានប្រ​​សាសន៍​​បញ្ជាក់ថា«ក្នុងគោលបំណងជួយជំរុញលើម៉ាកអង្ករជាតិកម្ពុជាថ្មីហៅថា" ម្លិះអង្គរ" ដែលនឹងដាក់អោយ ដំណើរការនាពេលខាងមុខ»។ សម្រាប់​​ការរៀបចំការប្រលងនេះគឺបានទទួលការចូលរួមជាមេប្រយោគដាក់ពិន្ទុចំនួន ១១ រូប ដែលមានសមា​​​​​ស​​​ភាពមកពីចុងភៅល្បីៗនៅកម្ពុជា អ្នកឯកទេសពិនិត្យអង្ករមកពីក្រុមហ៊ុនQC គឺ ក្រុមហ៊ុនccic និង Omic។ នៅក្នុងគំរូអង្ករចំនួន១៨បែងចែកជា៣ប្រភេទអង្ករ គឺ អង្ករដែល ក្រអូបប្រណិតល្អបំផុត អង្ករក្រអូបធម្មតា និងអង្ករសគ្រាប់វែង។ ដូច្នោះ​​ លក្ខណះវិនិច្ឆ័យ លើការដាក់ពិន្ទុ គឺផ្តោតលើ រូបរាង្...
មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា

មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងឲ្យដឹងថា រយៈពេលជាង២ទសវត្សរ៍ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ពីមូលនិធិសកល ប្រមាណជាង ៥១៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងជំនួបពិភាក្សា ជាមួយលោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព របស់មូលនិធិសកល បើគិតរហូតមកដល់ពេលនេះ កម្ពុជាទទួលហិរញ្ញប្បទានពីមូលនិធិសកលចំនួនប្រមាណ ៥១៥,៩៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីប្រភេទរួមមាន ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការគ...
អគ្គនាយកដ្ឋានពន្ធដារ ៖  គ្មានការតម្លើងអត្រាពន្ធ និងបង្កើតពន្ធថ្មីនោះឡើយ

អគ្គនាយកដ្ឋានពន្ធដារ ៖  គ្មានការតម្លើងអត្រាពន្ធ និងបង្កើតពន្ធថ្មីនោះឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះវិស័យពន្ធដារគ្មានការតម្លើងអត្រាពន្ធនិងគ្មានការបង្កើតពន្ធថ្មីបន្តទៀតនោះឡើយ ពោលគឺការកែលម្អនូវរដ្ឋបាលសារពើពន្ធដើម្បីបន្តអនុវត្តន៍ផែន​ការប្រ​រមូល​ពន្ធ ឲ្យមានប្រសិទ្ធភាព ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្តីពីការដាក់ឲ្យប្រើប្រាស់សាកល្បងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្ម តាមប្រព័ន្ធអន​ឡាញ​ ​(E-Filing) និងការផ្សព្វផ្សាយការប្រើប្រាស់វិក្កយបត្រថ្មី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ។ លោក គង់ វិបុល បានបញ្ជាក់ថាការប្រមូលចំណូលលើវិស័យពន្ធដារតាមការឆ្លងយោបល់គណៈរដ្ឋមន្រ្តីក្នុងពេលថ្មីៗ កន្លងមកនេះនៅឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារត្រូវប្រមូលពន្ធឡើងខ្ពស់ជាងឆ្នាំ២០១៩ ពោលគឺអនុវត្តន៍ឲ្យ​បាន​២១% គឺត្រូវបង្កើនជិត ៦០០លានដុល្លារអាមរិកបន្ថែមទៀត ។ លោកបន្ថែមថាដើម្បីអនុវត្តន៍ការប...
លោក ដូណាល់ ត្រាំ ស្វែងរកជំនួបម្តងទៀតជាមួយលោក ស៊ី ជីនពីង ក្រោយខកខាននៅឈីលី

លោក ដូណាល់ ត្រាំ ស្វែងរកជំនួបម្តងទៀតជាមួយលោក ស៊ី ជីនពីង ក្រោយខកខាននៅឈីលី

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា មន្ត្រីរបស់អាមេរិក និងចិន កំពុងស្វែងរកទីតាំងថ្មីសម្រាប់ជំនួបមេដឹកនាំកំពូលទាំងពីរនៅពេលខាងមុខ ក្រោយពីគម្រោងជំនួបនៅប្រទេសឈីលី ត្រូវបានខកខាន ។ នេះបើតាមការចុះផ្សាយរបស់ BBC ។ ប្រភពដដែលបានបន្តថា តាមគម្រោង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងជួបគ្នានៅប្រទេសឈីលី នៅថ្ងៃទី១៦និង១៧ ខែវិច្ឆិកានេះ ក្នុងជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APEC ប៉ុន្តែគម្រោងនេះបានខកខានទៅវិញ ដោយសាររដ្ឋាភិបាលនៃប្រទេសឈីលីបានប្រកាសលុបជំនួបកំពូលនេះចោល ។ តាមគម្រោង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី០១រវាងចិន និងអាមេរិក ក្នុងជំនួបកំពូល APEC ប៉ុន្តែដោសារក្រុមបាតុករបានចេញធ្វើបាតុកម្មច្រើនពេក ឈីលីក៏សម្រេចចិត្តលុបចោលជំនួបកំពូល APECនេះ ៕...
សារលិខិត​ សម្តេចតេជោ ហ៊ុន សែន  ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

សារលិខិត​ សម្តេចតេជោ ហ៊ុន សែន  ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា។ ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ សម្តេចតេជោក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន​ យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។ សម្ដេចតេជោ ហ៊ុន ...
មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយ របស់មេដឹកនាំកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពម្តាយ របស់មេដឹកនាំកូរ៉េខាងត្បូង

ព័ត៌មានទាន់ហេតុការណ៍
លោកស្រី កូ មីនជុង (Ko Min-jung) អ្នកនាំពាក្យប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសន្និសិទកាសែតមួយ នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសាររំលែកទុក្ខជូនលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាពម្តាយរបស់លោក ។ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។ សាររំលែកទុក្ខរបស់លោក គីម ជុងអ៊ុន ដែលបានផ្ញើជូនលោក មូន ជេអ៊ីន ត្រូវបានធ្វើឡើងក្រោយពីម្តាយបង្កើតរបស់លោក មូន ជេអ៊ីន លោកស្រី Hang Han-ok បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៣០ ខែតុលានេះ ដោយជរាពាធក្នុងជន្មាយុ ៩២ឆ្នាំ ។ សូមបញ្ជាក់ជូនថា សាររំលែកទុក្ខនេះ ត្រូវបានធ្វើឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរ មានភាពតានតឹងជាមួយគ្នាក្នុងសំណុំរឿងទីរមណីយដ្ឋានតំបន់ភ្នំ គុំហ្កាង នៅលើទឹកដីកូរ៉េខាងជើង ដែលលោក គីម ជុងអ៊ុន បានបណ្តេញកូរ៉េខាងត្បូងឲ្យចេញពីតំបន់នោះ ៕...
រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩

រាជរដ្ឋាភិបាល ប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុប ស្មើនឹង ៩០% ធៀបនឹងច្បាប់ថវិកា ក្នុងនោះទិន្នផលចំណូល បានពីការប្រមូលពីពន្ធគយ និងរដ្ឋាករប្រមាណ ៤៩%, ពន្ធដារ ៣២%, ចំណូលមិនមែនសារពើពន្ធ ១២% និងចំណូលផ្សេងៗ ប្រមាណ ៦% បន្ថែមទៀត។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានដឹកកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៩ ។ កិច្ចប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ តាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ចំពោះផែនការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩នេះ  ។​ គ្រប់ ផ្នែកនៃផែនការសកម្មភាព ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ...
វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

វិស័យកសិកម្ម ជាវិស័យសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា"នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៩ ។ ជាមួយលោក ខៃរ៉ូល ហាហ្វីស និងអង្គការ Muslim Aid  ដើម្បីត្រួតពិនិត្យ វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៃការចិញ្ចឹមសត្វ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់សេវាសុខភាពសត្វការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជាបានបំពេញកាតព្វកិច្ចក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជក...
ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ទូតកម្ពុជានៅថៃ ៖ ពលករខ្មែរនៅថៃ ធ្វើការងារតាមធម្មតាពុំបានវិលត្រឡប់មកកម្ពុជានោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានប្រកាសថា ពលករខ្មែរនៅប្រទេសថៃ កំពុងបម្រើការងារតាមធម្មតាពុំមានការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជា គំហុក ដូចដែលសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនោះទេ ។  ចំណែកភាគីថៃ កំពុងដំណើរការបន្តទិដ្ឋាការស្នាក់នៅ និង ប័ណ្ណអនុញ្ញាតការងារជូនដល់បងប្អូនពលករអាចស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃបន្តទៀតបានរហូតដល់ ឆ្នាំ២០២២ ផងដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក និង សារព័ត៌មានតាមបណ្តាញសង្គមមួយចំនួន បានយករូបភាពនិងក្តីបវីដេអូចាស...
ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd ធ្លាក់ចុះ៥៦%នៅត្រីមាសទី៣ឆ្នាំនេះ

ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd ធ្លាក់ចុះ៥៦%នៅត្រីមាសទី៣ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ ស្តីអំពីការធ្លាក់ចុះរហូតដល់ ៥៦%នៃការលក់ផលិតផលបន្ទះឈីបរបស់ខ្លួននៅលើទីផ្សារជុំវិញពិភពលោក នៅត្រីមាសទី៣នៃឆ្នាំ២០១៩នេះ ។ នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា ចំពោះប្រាក់ចំណូលក្នុងប្រតិបត្តិការរបស់ខ្លួន គឺមានតម្លៃទឹកប្រាក់ប្រមាណ ៧.៨កោដិវ៉ុន ស្មើនឹង ៦.៧ពាន់លានដុល្លារអាមេរិក ដែលកើនឡើងលើសការប៉ាន់ប្រមាណដែលមានតម្លៃទឹកប្រាក់ត្រឹមតែ ៧.៧កោដិវ៉ុន ។ នៅឆ្នាំ២០២០ខាងមុខនេះ ក្រុមហ៊ុន Samsung Electronics Co Ltd នឹងបង្កើនកំណើននៃការលក់ផលិតផលបន្ទះឈីប និងទូរស័ព្ទដៃដែលអាចភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) បាន ទៅតាមតម្រូវការរបស់អតិថិជននៅជុំវិញពិភពលោក ៕...