ឃាត់ខ្លួនជនសង្ស័យបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ជានគរបាលដូចគ្នា
រតនគិរី៖ តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី គឺជាមន្ត្រីនគរបាលដូចគ្នា ហើយការបាញ់សម្លាប់ជនរងគ្រោះព្រោះតែរឿងគំនុំផ្ទាល់ខ្លួន។
ហេតុការណ៍បាញ់សម្លាប់ជនរងគ្រោះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចហាងកាហ្វេ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យមានឈ្មោះ នួន មករា ហៅក្រឹម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
មុនពេលកើតហេតុ ជនសង្ស័យ បានជិះរថយន្តម៉ាក NAVARA ណ័ព៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-5011 ទៅឈប់មុខហាងកើតហេតុ រួចចុះពីលើរ...







