ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

​កម្ពុជានៅតែ​​​​ទទួល​គម្រោង​​វិនិយោគធំៗ​ពីក្រៅប្រទេស​​ទោះបីជាសហគមន៍អឺរ៉ុប​​​​ដាក់បម្រាមលើកម្ពុជា​​

​កម្ពុជានៅតែ​​​​ទទួល​គម្រោង​​វិនិយោគធំៗ​ពីក្រៅប្រទេស​​ទោះបីជាសហគមន៍អឺរ៉ុប​​​​ដាក់បម្រាមលើកម្ពុជា​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សមាគមអ្នក​​អភិវឌ្ឍន៍លំនៅឋាន​កម្ពុជានិងក្រុមហ៊ុនវិនិយោគក្នុងស្រុក​បានអះអាងជាថ្មីម្តងទៀត​​ថា បច្ចុប្បន្នប្រទេស​​​​កម្ពុជា​​នៅតែ​​​​ទទួល​បាន​​គម្រោង​​វិនិយោគធំៗ​ពីក្រៅប្រទេស ខណៈ​ដែល​​កម្ពុជាកំពុង​​តែមាន​​សុខសន្តិភាព​​​​​​​​ ហើយរឿង​EBAគឺជារឿង​ធម្មតាទៅហើយ​​​។​ លោក​​​បណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាសមាគមអភិវឌ្ឍន៍លំនៅឋាន​កម្ពុជាបាន​បង្ហើប​​​​​​ថា ​​គិត​​ត្រឹម​​​​ឆ្នាំ២០១៩​នេះ និងនៅឆ្នាំបន្ទាប់ទៀត សកម្មភាព​​ការសាងសង់​​​នៅតែ​​មានសន្ទុះច្រើន​ ហើយ​​​​ប្រទេសដែល​​​ចូលម​កវិនិ​​យោគ​គឺក្រុម​ហ៊ុន​​បរទេស​​​ភាគច្រើន​​ ក្នុងនោះក្រុមហ៊ុនចិន​បាន​វិនិយោគច្រើន​ជាងគេនៅក្នុងវិស័យ​សំណង់​​នៅកម្ពុជា ហើយ​​ក្រៅពីនេះមានបណ្តាប្រទេសផ្សេងៗទៀត​​។​ ​លោក​​បាន​​បន្ថែម​​ទៀតថា ​​​​​​​ក្នុងនាមសមាគម​អ្នកវអភិវឌ្ឍន៍លំនៅឋានកម្ពុជា​​​​​​​​​ចូលរួមច្រើន​ក្នុងការ​​អភិវឌ្ឍន៍​​វិស័យ​សំណង់​ហើយ​បាន​​សហការជាមួយ​និង​ដៃគូរ​ក្រៅប្រទេស​មកអភិវ...
ប្រទេសថៃសិក្សាស្វែងយល់ពីការវិនិយោគសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា

ប្រទេសថៃសិក្សាស្វែងយល់ពីការវិនិយោគសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកកឹម ស៊ីថន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាជាមួយលោក Idsara Amornkitbamrung ប្រធាននាយកដ្ឋានវិនិយោគក្នុងតំបន់ នៃក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការនាំចេញ-នាំចូលផលិតផល និងរៀបចំកិច្ចជំនួបពាណិជ្ជកម្មរវាងពាណិជ្ជករកម្ពុជា-ថ្ងៃ។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩  ។ លោក កឹម ស៊ីថន បានបញ្ជាក់ឲ្យដឹងអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយពាណិជ្ជកម្ម និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។ លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដែលមានតម្លៃជាង៣ពាន់លានដុល្លារអាមេរិកគិតត្រឹមឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ជាង២ពាន់លានដុល្លារអាមេរិក។ លោក កឹម ស៊ីថន បានប្រាប់​គណៈប្រតិភូថៃ ដែលមានចំណាប...
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ៖កុំចំណាយលុយដើម្បីសំញ៉ែងតែចំណាយដើម្បីបង្កើតចំណូលក្នុងវិស័យអចលនទ្រព្យ

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ៖កុំចំណាយលុយដើម្បីសំញ៉ែងតែចំណាយដើម្បីបង្កើតចំណូលក្នុងវិស័យអចលនទ្រព្យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ទស្សនៈលោកឧញ៉ាភិរម្យ វិចិត្រដារ៉ា ៖ អ្នកវិយោគទាំងឡាយ គួរកុំចំណាយ ដើម្បី សំញ៉ែង តែចំណាយដើម្បីបង្កើតចំណូល ក្នុង វិស័យអចលនទ្រព្យ robert T kiyosaki ចែកអ្នកវិនិយោគជា ៥ levels ។ Level 1: The Zero-Financial-Intelligence Level ដូចមនុស្សជាច្រើនដែរ ។ អ្វីគ្រប់យ៉ាងដែលគាត់ទិញបាត់បង់តម្លៃឬចំណាយលុយឱ្យគាត់។ គ្មានអ្វីដែលគាត់ទិញធ្វើឱ្យគាត់ក្លាយជាអ្នកមាន។ Level 2: The Savers-Are-Losers Level សូមចាំថា អ្នកសន្សំប្រាក់អ្នកធានានិងមនុស្សភាគច្រើនដែលសន្សំប្រាក់ក្នុងផែនការចូលនិវត្តន៍គឺជាមនុស្សដែលទុកលុយរបស់ពួកគេវិនិយោគក្នុងរយៈពេលវែងខណៈពេលដែលវិនិយោគិនអាជីពផ្លាស់ប្តូរប្រាក់របស់ពួកគេ។ វិនិយោគិនអាជីពវិនិយោគប្រាក់របស់ខ្លួនយកលុយរបស់គេមកវិញដោយមិនលក់ទ្រព្យនោះហើយប្តូរប្រាក់របស់គេដើម្បីទិញទ្រព្យសម្បត្តិបន្ថែមទៀត។ នេះជាមូលហេតុដែលអ្នកសន្សំប្រាក់ដែលទុក លុយរបស់ពួកគេគឺជាអ្នកចាញ់ដ៏ធំបំផុត។ Level 3: The I’m-Too-Busy Level បញ្ហាជាម...
នាយករដ្ឋមន្ត្រីបដិសេធ​សំណើ​របស់​ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ពិនិត្យ​សុខភាព​បេក្ខជន ​ប្រឡងចូល​ក្របខណ្ឌ​រដ្ឋ​

នាយករដ្ឋមន្ត្រីបដិសេធ​សំណើ​របស់​ក្រសួងសុខាភិបាល តម្រូវ​ឲ្យ​ពិនិត្យ​សុខភាព​បេក្ខជន ​ប្រឡងចូល​ក្របខណ្ឌ​រដ្ឋ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស ទាត់ចោល​សំណើ​របស់​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​ពិនិត្យ​សុខភាព​បេក្ខជន ដែល​ប្រឡង​ក្របខណ្ឌ​រដ្ឋ​។​ ​សម្តេច​តេ​ជោ បានប្រកាសបែបនេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ បៀ​ល​ប្រាយ ជាង ៤​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ ​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា មិនចាំបាច់​ទេ ក្នុងការ​ត្រួតពិនិត្យ​សុខភាព​របស់​បេក្ខជន ប្រឡង​ក្របខណ្ឌ​រដ្ឋ​។ តែ​សម្តេច សូម​ផ្តាំ​ទៅ​ក្រសួងសុខាភិបាល​វិញ​ថា ជំងឺ​គួរ​ឲ្យ​ខ្លាច គឺ​ជំងឺ​ពុករលួយ​ទេ មិនមែន​ផ្នែក​សុខភាព​ឡើយ​។ តម្រូវ​ឲ្យ​ត្រួតពិនិត្យ​សុខភាព​នេះ គ្រាន់តែ​ជាការ​បើក​កន្លែង​សម្រាប់​រកលុយ​ប៉ុណ្ណោះ​។ ដូច្នេះ​សម្តេច​មិន​គាំទ្រ​ឲ្យ​មានការ​ត្រួតពិនិត្យ​សុខភាព លើ​បេក្ខជន មុននឹង​ប្រឡង ឬក៏​ប្រឡង​ជាប...
នយោបាយអរិភាពរបស់អាមេរិកលើកូរ៉េខាងជើងនឹងមិនទទួលបានផលល្អទេ

នយោបាយអរិភាពរបស់អាមេរិកលើកូរ៉េខាងជើងនឹងមិនទទួលបានផលល្អទេ

ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី២១ ខែតុលានេះពីសម្រង់សម្តីរបស់លោក Kim Hyong Ryong អនុរដ្ឋមន្ត្រីនៃកងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង ដែលបានព្រមានថា នយោបាយអរិភាពរបស់អាមេរិកលើកូរ៉េខាងជើងនឹងមិនទទួលបានផលល្អទេ ។ លោក Kim Hyong Ryong បានព្រមានបន្តថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវតែស្វែងរកដំណោះស្រាយថ្មីចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ដែលបានជាប់គាំងចាប់តាំង និងកប់កាន់តែជ្រៅរហូតដល់ពេលបច្ចុប្បន្ននេះ ។ លោក Kim Hyong Ryong បានបញ្ជាក់ថា កូរ៉េខាងជើងមិនអាចមានវាសនាដូចប្រទេសអ៊ីរ៉ាក់ និងលីប៊ីនោះទេ ហើយអាមេរិកនឹងទទួលបានលទ្ធផលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បើហ៊ានប៉ះពាល់កូរ៉េខាងជើងដោយយកគំរូតាមលីប៊ី និងអ៊ីរ៉ាក់ ៕...
ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងការដោះស្រាយ

ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងការដោះស្រាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ផ្តោតកិច្ចពិភាក្សា ពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម និងគោលនយោបាយដោះស្រាយ និងផែនការការងារ IMF យ៉ាងសំខាន់ សម្រាប់ការពារផលប្រយោជន៍ និងប្រទេសជាសមាជិក ។ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤-១៩ ខែតុលា ឆ្នាំ២០១៩ ។ មហាសន្និបាត បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល នៃប្រទេសជាសមាជិក ដឹងពីលទ្ធផលសម្រេចបាននានា បញ្ហាប្រឈម និងគោលដៅការងារអាទិភាព នៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាពិសេការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម គោលនយោបាយដោះស្រាយ និងផែនការការងារនៃការិយាល័យតំណាងនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក នៅ IMF សម្រាប់ការពារផលប្រយោជន៍ និងសំឡេ...
 តំបន់ទេសចរណ៍នៅខេត្តកំពត កំពុងទាក់ទាញភ្ញៀវមកទស្សនាមានការកើនឡើង

 តំបន់ទេសចរណ៍នៅខេត្តកំពត កំពុងទាក់ទាញភ្ញៀវមកទស្សនាមានការកើនឡើង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពត៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា តំបន់ទេសចរណ៍ ធម្មជាតិនានា ដែលមាននៅតាមព្រែកកំពត ឬព្រែកកំពង់បាយ ស្រុកទឹកឈូ ខេត្តកំពត គឺជាតំបន់ដ៏សំខានសម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរ ឱ្យមកទស្សនាខេត្តកំពត ជាពិសេសភ្នំបូកគោ និងរមណីយដ្ឋានមួយចំនួនទៀត។ លោករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រៀម រៀបចំពិធីបុណ្យសមុទ្រលើកទី៨ នៅសាលាខេត្តកំពត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរខេត្តកំពត ត្រូវសិក្សារៀបចំឱ្យនូវផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ព្រែកកំពតនេះ ឱ្យបានលឿនបំផុត ដើម្បីឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ដែលភ្ញៀវទេសចរក្នុងខេត្តកំពុងមានការកើនឡើង។ លោករដ្ឋមន្ត្រីថោង ខុន បានបញ្ជាក់ថា តំបន់ទេសចរណ៍នៅព្រែកកំពង់បាយនេះ មិនត្រូវឱ្យមានការកាប់ទន្ទ្រានព្រៃឈើនានា ដូចជាដើមចាក យកធ្វើដីចម្ការតទៅទៀតឡើយ ព្រោះធនធានធម្មជាតិទាំងនោះ ជាកត្តាចាំប...
សណ្ឋាគារនៅខេត្ត ភូកេត ប្រទេសថៃ បញ្ចុះតម្លៃបន្ទប់៥០% ខណៈភ្ញៀវទេសចរធ្លាក់ចុះ

សណ្ឋាគារនៅខេត្ត ភូកេត ប្រទេសថៃ បញ្ចុះតម្លៃបន្ទប់៥០% ខណៈភ្ញៀវទេសចរធ្លាក់ចុះ

ព័ត៌មានទាន់ហេតុការណ៍
ក្រុមអាជ្ញាធរទទួលបន្ទុកឧស្សាហកម្មទេសចរណ៍នៅប្រទេសថៃ បានប្រកាសថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនៅខេត្តភូកេត បានសម្រេចបញ្ចុះតម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ផ្សេងទៀត៥០% កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលានេះ ។ ការបញ្ចប់តម្លៃ៥០%សម្រាប់តម្លៃបន្ទប់ និងសេវាកម្មទេសចរណ៍ ត្រូវបានធ្វើឡើងខណៈដែលកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំ២០១៨កន្លងទៅ ។ ប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ គឺមានអត្រា១៨%ប្រៀបធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយការធ្លាក់ចុះនូវកំណើនភ្ញៀវទេសចរនៅកាន់ខេត្តភូកេតនេះ គឺជាសញ្ញាមិនល្អសម្រាប់វិស័យនេះ ។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅ ទីរមណីយដ្ឋានឆ្នេរសមុទ្រ អាន់ដាម៉ាន (Andaman sea) បានទទួលភ្ញៀវទេសចរ២លាន២សែននាក់ប៉ុណ្ណោះ ៕...
ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជ របស់ប្រទេសជប៉ុន

ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងចូលរួមពិធីរាជាភិសេកព្រះចៅអធិរាជ របស់ប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ទ្រង់យាងពីកម្ពុជា ដើម្បីចូលរួមពិធី រាជាភិសេក  ព្រះចៅអធិរាជថ្មីរបស់ប្រទេសជប៉ុន។ ព្រះរាជពិធីសោយរាជ្យសម្បត្តិ របស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន នឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្អែកនេះ។ សូមបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានឡើងគ្រងរាជសម្បត្តិ Chrysanthemum Throne កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីព្រះបិតារបស់ទ្រង់ Akihito មានព្រះជន្ម ៨៥ព្រះវស្សា បានសម្រេចព្រះទ័យដាក់រាជ្យ ដោយសារតែបញ្ហាព្រះរាជសុខភាព។ ព្រះចៅ Akihito គឺជាព្រះចៅអធិរាជជប៉ុនទី១២៥ ហើយទ្រង់បានក្លាយជាព្រះចៅអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ។ ចំណែកឯព្រះចៅអធិរាជជប៉ុនថ្មី Naruhito បានចាប់ផ្ដើមរជ្ជកាល Reiwa របស់ព្រះអង្គជាផ្លូវការ ក្នុងនាមជាព...
លោកឧកញ៉ា វិចិត្រដារ៉ាថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ

លោកឧកញ៉ា វិចិត្រដារ៉ាថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា វិចិត្រដារ៉ា ប្រធានក្កឹបពាណិជ្ជកររំលឹកថា ក្ដីសុបិនមិនអាចសម្រេចបានដោយគ្មានការខិខិត​ខំប្រឹង​ប្រែង​នោះ​ឡើយ ពោលក្នុងពេលជាយូរមកហើយមាន​បុរស​វ័យ​ចំណាស់​ម្នាក់ជា​ជន​ក្រីក្រនិង​ជា​មនុស្ស​ដែល​ខ្ជិល​ច្រអូស​ជា​ខ្លាំង។ លោកពោលទៀតថា គាត់មិនប្រឹងប្រែងធ្វើការងារយ តែ​គាត់​ចង់​ក្លាយ​ជា​អ្នក​មាន ហើយការងារប្រចាំថ្ងៃរបស់គាត់ គឺ​ដើរ​សុំទាននិងថ្ងៃមួយគាត់បានចេញទៅទាន ហើយទទួលបានទឹដោះគោមួយចំនួនធំដែលពេនោះគាត់​សប្បាយ​ចិត្ត​ជា​ពន់ពេក ព្រោះទឹកដោះគោជារបស់ដែលគាត់ចូលចិត់​ចូល​ចិត្ត។ លោកពោលទៀតថា គាត់បានយកទឹកដោះគោនោះទៅចម្អិនដើម្បីបរិភោគ ហើយ​នៅ​សល់​មួយ​ចំនួនគាត់​បាន​យក​ទៅ​ដាក់​នៅ​ក្នុង​ចាន​មួយ និង​បាន​ដាក់​ខ្លាញ់​ចូលដើម្បី​ឲ្យ​ទឹក​ដោះ​គោ​នោះ​កក​ក្លាយ​ទៅ​ជា​តៅហ៊ូ ហើយបន្ត​ពី​នោះលោក​ក៏​ចូល​ដំណេក។ ពេល​នោះ​អ្នក​សុំទានបាន​ចាប់​ផ្ដើម​ស្រមើស្រមៃ​ថា បើគាត់បានក្លាយជាអ្នកមាន ទុក្ខ​លំបាក​ទាំង​អស់​នឹង​រលាយ​បាត់​ជា​មិន​ខាន។ លោក​ប...