ពិព័រណ៍ឧស្សាហកម្ម ជាការអភិវឌ្ឍវិស័យឧស្សាហកម្ម និង វិនិយោគទុនបរទេសនៅកម្ពុជា
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចាត់ទុកព្រឹត្តិការពិព័រណ៍ឧស្សាហកម្មគ្រឿងម៉ាស៊ីន អន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ ជាការជំរុញដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការវិនិយោគទុនរបស់បរទេសនៅកម្ពុជា ។
លោកសុន សេងហួត អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចូលរួមសម្ពោធ “ពិព័រណ៍ឧស្សាហកម្មគ្រឿង ម៉ាស៊ីនអន្តរជាតិកម្ពុជា ២០១៩ និង “ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិកម្ពុជា ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ។
លោកអនុរដ្ឋលេខាធិការ បញ្ជាក់ថា ចំពោះកិច្ចខិតខំប្រឹងប្រែងរួមសហការជាមួយបណ្តាអង្គភាព ដូចជាសមាគមកាត់ដេរកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាក់ព័ន្ធផ្សេងទៀត ។ការរៀបចំព្រឹត្តិការណ៍ឧស្សាហកម្ម គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទទួលយកនូវបច្ចេកវិទ្យាពីបរទេស និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាក្នុងស្រុក ជាព...








