រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរឲ្យប្រទេសបេឡារុស ជួយផ្តល់បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រភពអគ្គិសនីមានតម្លៃទាប
ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានជួបពិភាក្សាការងារជាមួយ លោក Genady Svidersky អនុរដ្ឋមន្រ្តីទី១ ក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស នៅ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យថាមពល សម្រាប់គោលនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យមានថាមពលអគ្គិសនីគ្រប់គ្រាន់ មានស្ថិរភាព និងមានតម្លៃសមរម្យ ក្នុងនោះតាមផែនការ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងតភ្ជាប់បណ្តាញអគ្គិសនីទៅកាន់គ្រប់ភូមិទាំងអស់ ដើម្បីឲ្យប្រជាជនបានប្រើប្រាស់ ។
លោករដ្ឋមន្រ្តីស៊ុយ សែម បានបញ្ជាក់ថា ជុំវិញនឹងការអភិវឌ្ឍន៍អគ្គិសនីដើរដោយធ្យូងថ្មក្តី វារីអគ្គិសនីក្តីឬការបង្កើតប្រភពអគ្គិសនី ផ្សេងៗទៀត វាមិនមានការជួបប្រទះភាពស្មុគស្មាញ និងមិនមានជួបបញ្ហាអ្វីនោះឡើយ ប៉ុន្តែបញ្ហាដែលលំបាកនោះ គឺធ្វើ យ៉ាងណាឲ្យថ្លៃលក់អគ្គិសនីមានម្លៃទាប ដើម្បីធ្វើឲ្យឆ្លើយតបក្នុងការអនុវត្តន៍គោលនយោបាយបញ្ចុះថ្លៃអគ្គិសនីន...








