ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរឧកញ៉ា សឹង សំអុល និងគូកន ជុំវិញបទល្មើសព្រៃ
ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា សំណុំរឿងឧកញ៉ា សឹង សំអុល កំពុងស្ថិតក្នុងចំណាត់ការរបស់ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ដោយបន្តសាកសួរបន្ថែមជុំវិញករណីបទល្មើសព្រៃឈើ ដែលកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន រួមនឹងមនុស្ស៣នាក់ កាលពីថ្ងៃទី៩ ខែកក្កដានេះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ឧកញ៉ា សឹង សំអុល ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីរងចាំការសាកសួរបន្ត។
ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន ជាមួយមេការក្រុមហ៊ុន២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវចាប់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង។
លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មិនទាន់អាចបញ្ជាក់បានទេ ដោយសារលោកកំពុងតែរវល់សាកស...








