ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

រដ្ឋាភិបាលស៊ីរី អាចដណ្តើមបានទីតាំងចុងក្រោយរបស់ពួកឧទ្ទាមក្នុងពេលដ៏ខ្លីខាងមុខនេះ

រដ្ឋាភិបាលស៊ីរី អាចដណ្តើមបានទីតាំងចុងក្រោយរបស់ពួកឧទ្ទាមក្នុងពេលដ៏ខ្លីខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍
កងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសស៊ីរី ដោយមានជំនួយពីកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី បានវាយប្រហារដណ្តើមយកទីតាំងមួយចំនួននៅខេត្តអ៊ីតលីប ប្រទេសស៊ីរី ពីពួកឧទ្ទាមប្រឆាំងរដ្ឋាភិបាល ។ ខេត្ត អ៊ីតលីប គឺជាទីតាំងចុងក្រោយរបស់ពួកឧទ្ទាម ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសទួរគី ប៉ុន្តែក្នុងរយៈពេលជាងពីរខែកន្លងមកនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយដណ្តើមយកតំបន់កាន់តែច្រើនពីពួកឧទ្ទាម ។ អ្នកនាំពាក្យរដ្ឋាភិបាលស៊ីរី បានឲ្យដឹងថា កងកម្លាំងរដ្ឋាភិបាល នឹងដណ្តើមយកខេត្តអ៊ីតលីបទាំងស្រុងពីពួកឧទ្ទាមនៅពេលដ៏ខ្លីខាងមុខនេះ ហើយសង្គ្រាមស៊ីវិលរយៈពេលជាង៨ឆ្នាំនៅក្នុងប្រទេសនេះ ក៏ត្រូវបានបញ្ចប់ដែរ ៕...
ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើងចំនួន ៤​ខេត្តហើយ នៅកម្ពុជា

ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើងចំនួន ៤​ខេត្តហើយ នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី “​បញ្ហា​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​” រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ។ « គិត​មកដល់​ថ្ងៃនេះ នៅ​កម្ពុជា​យើង ជំងឺប៉េស្ត​ជ្រូក បានកើត​ឡើង នៅ ៤​ខេត្ត គឺ​ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្តតាកែវ​។ ជំងឺប៉េស្ត​ជ្រូក បាន​ឆ្លង​មកដល់​ប្រទេស​កម្ពុជា​យើង កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ នៅ​ខេត្តរតនគិរី​ »។​ ​មន្ត្រី​ជំនាញ បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក ដែល​កំពុង​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​យើង ជា​ប្រភេទ​មេរោគ កម្រិត​លេខ​២ ដែល​គ្រោះថ្នាក់​ខ្លាំង​។ ជំងឺ​នេះ បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់ ហើយ​ឆ្លង​រាលដាល​ឆាប់រហ័ស​។​ ប៉ុន្តែជំងឺប៉េស្ត​ជ្រូក​នេះ មិន​ឆ្លង​ដល់​មនុស្ស​ទេ បើសិនជាឲ្យ​ចំណី​បាន​ត្រឹមត្រូវ​។​ ​ជំងឺប៉េស្ត​ជ្រូក កើតឡើង​ដំបូង កាលពី​ឆ្នា...
វៀតណាមជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក ដែលនាំគ្រឿងសមុទ្រចេញច្រើនជាងគេ

វៀតណាមជាប់ចំណាត់ថ្នាក់លេខ៤លើពិភពលោក ដែលនាំគ្រឿងសមុទ្រចេញច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាមបានប្រកាសថា គិតត្រឹមខែឧសភា ឆ្នាំ២០១៩នេះ វៀតណាមបានក្លាយជាប្រទេសនាំចេញគ្រឿងសមុទ្រច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក ក្នុងតម្លៃទឹកប្រាក់ជាងមួយពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ប្រភពដដែលបានបន្តថា វៀតណាមឈរក្នុងលំដាប់លេខ៤នៅលើពិភពលោក ដែលនាំចេញគ្រឿងសមុទ្រច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ប្រទេស ន័រវ៉េស ចិន និងរុស្ស៊ី ហើយគ្រឿងសមុទ្រដែលវៀតណាមបាននាំចេញ គឺមានបង្គារ មឹក និងត្រីប្រាជាដើម ។ គ្រាន់តែប្រទេសចិនមួយ គឺមានក្រុមហ៊ុន និងសហគ្រាសវៀតណាមប្រមាណ១៥០ បាននាំគ្រឿងសមុទ្រទៅកាន់ទីផ្សារចិន ដោយមាន៤៥ក្រុមហ៊ុន និងសហគ្រាសនាំចេញបង្គារ ៥០ក្រុមហ៊ុន និងសហគ្រាសនាំចេញត្រីប្រា និងក្រុមហ៊ុន និងសហគ្រាសមួយចំនួនទៀតបាននាំចេញគ្រឿងសមុទ្រផ្សេងៗ ៕  ...
ផ្លូវ២២ខ្សែកំពុងខូច ក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើវិញឲ្យល្អប្រសើរ មុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ផ្លូវ២២ខ្សែកំពុងខូច ក្នុងក្រុងព្រះសីហនុ នឹងត្រូវជួសជុលឡើវិញឲ្យល្អប្រសើរ មុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ចំនួនផ្លូវ២២ខ្សែកំពុងរងការខូចយ៉ាងធ្ងន់ធ្ងរ នៅក្រុងព្រះសីហនុ នឹងត្រូវស្តារឡើងវិញទាំងអស់ រួមទាំងប្រពន្ធ័លូ និងប្រឡាយទឹកកខ្វក់ ដើម្បីឲ្យប្រសើរ នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ខាងមុខ។ គម្រោងនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំមួយ នៅខេត្តព្រះសីហនុកាលពីថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០១៩ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញមួយចំនួនទៀត។ លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវចំនួន២២ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងជួសជុលឡើងវិញទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមការងារជំនាញពិនិត្យមើលលទ្ធភាព ក្នុងការកៀរគរ ឬខ្ចីប្រភពថវិកាផ្សេងៗ ដើម្បីយកមកស្ថាបនា ជួសជុលកំណាត់ផ្លូវ៦ខ្សែ ដែលខ្វះប្រភពថវិកា ឥណទានថវិកាថ្នាក់ក្រោមជាតិ និងកែលម្អផ្លូវផ្សេងៗទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សំខា...
 ព្រះរាជអាជ្ញា​ខេត្តកំពងធំ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូចក្លែងក្លាយ ​យីហោ​ លឹ​ម​ ភ័​ណ្ឌ

 ព្រះរាជអាជ្ញា​ខេត្តកំពងធំ បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូចក្លែងក្លាយ ​យីហោ​ លឹ​ម​ ភ័​ណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​កំពង់ធំ​៖​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​​ បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនម្ចាស់​សិប្បកម្ម​ ឈ្មោះលឹ​ម​ ភ័​ណ្ឌ​ ​ ក្រោយពីបានពិនិត្យឃើញថា ​ ​សិប្បកម្ម​​ផលិត​ទឹកក្រូច​ មួយនេះមាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ​ផ្សេងទៀត​។ ទី​តាំ​សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ យី​ ហោ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ ចុះ​បង្ក្រាប​និង​បិទ​​បណ្តោះអាសន្ន​ ដោយ​មានការ​សម្របសម្រួល​ពីលោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ សង្កាត់​ព្រៃ​ពន្លិច​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​ ការ​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ​ ដែល​ការ​ផលិត​ ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ បាន​ផលិត...
អ៊ីរ៉ង់ស្វាគមន៍ការប្រឹងប្រែងរបស់បារាំងក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់ស្វាគមន៍ការប្រឹងប្រែងរបស់បារាំងក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយនៅថ្ងៃពុធ ទី១០ ខែកក្កដានេះថា អ៊ីរ៉ង់ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសបារាំងក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។ កិច្ចស្វាគមន៍របស់លោក Mohammad Javad Zarif ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយទីប្រឹក្សាការទូតជាន់ខ្ពស់របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់នៅទីក្រុង តេអ៊ីរ៉ង់ ប្រទេសអ៊ីរ៉ង់ ។ ដំណើរទស្សនកិច្ចរបស់ទីប្រឹក្សាការទូតជាន់ខ្ពស់របស់ប្រធានាធិបតីបារាំងទៅកាន់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងក្រោយពីមេដឹកនាំអ៊ីរ៉ង់ បានគម្រាមចាប់ផ្តើមឡើងវិញ នូវការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមក្នុងអត្រា២០%ដោយបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ៕...
សម្តេចតេជោ ធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យប្រទេសសិង្ហបុរី មកកម្ពុជាវិញ នៅថ្ងៃនេះ

សម្តេចតេជោ ធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យប្រទេសសិង្ហបុរី មកកម្ពុជាវិញ នៅថ្ងៃនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ជនរួមជាតិថា សម្តេចនឹងធ្វើមាតុភូមិនិវត្តន៍ពីមន្ទីរពេទ្យសិង្ហបុរី មកកាន់កម្ពុជាវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរសារនៅលើទំព័រហ្វេសប៊ុកថា «ជនរួមជាតិជាទីនឹករឭក និងកូនក្មួយជាទីស្រឡាញ់ ពុកបានចេញពីមន្ទីរពេទ្យមកនៅសណ្ឋាគារ តាំងពីព្រឹកម្សិលមិញម្លេះ ថ្ងៃទី១០ កក្កដានេះ នឹងត្រឡប់មកដល់ភ្នំពេញវិញ ដើម្បីដឹកនាំប្រជុំគណៈរដ្ឋមន្ត្រីនៅ ទី១២ កក្កដា ២០១៩»។ «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយ ដែលបានជូនពរឬបារម្ភពីសុខភាពខ្ញុំ»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នេះថា «ដោយសារមានបញ្ហាគ្រេចស្មាខាងស្តាំ និងដោយគ្រូពេទ្យតម្រូវឱ្យខ្ញុំ ទៅឱ្យគ្រូពេទ្យសិង្ហបុរីពិនិត្យ និងព្យាបាល។ ខ្ញុំសូមអាធ្យាស្រ័យពីសំណាក់មិត្តភក្តិទាំងបរទេស ទាំងខ្មែរ ដែលត្រូវជួបខ្ញ...
រដ្ឋមន្ត្រីលឹម គានហោ ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត

រដ្ឋមន្ត្រីលឹម គានហោ ប្រជុំពិនិត្យលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំក្រសួង មន្រ្តីថ្នាក់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងមន្រ្តីថ្នាក់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក៏បានអញ្ជើញចូលរួមផងដែរ។  លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ប្រធានអាជ្ញាធរទន្លេសាប បានជម្រាបជូនអំពីសភាពការណ៍វិវត្តន៍ជារួមក្នុងក្របខ័ណ្ឌសកល ក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាព និងការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា។   ក្នុងក្របខ័ណ្ឌការងារស្ថាប័នលោករដ្ឋមន្រ្តី បានជម្រាបអំពីសមិទ្ធផលចម្បងសំខាន់ៗ ក្នុងវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាការងារសម្រាប់គណៈកម្មាធិការជាតិទន្ល...
អគ្គស្នងការនគរបាលជាតិ ចុះហត្ថលេខា​ MOU​ ជាមួយ​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​

អគ្គស្នងការនគរបាលជាតិ ចុះហត្ថលេខា​ MOU​ ជាមួយ​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​  ភ្នំពេញ​៖​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន អគ្គស្នងការនគរបាលជាតិ បានចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​នគរបាល​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ លោកTimithy​ Pittman​ ​ប្រធាន​សន្តិសុខ​ប្រចាំ​តំបន់​ របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ ​។​​ លោក​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ ​ បាន​មាន​ប្រសាសន៍​រំលឹក​អំពី​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​នគរបាល​ជាតិ​កម្ពុជា​ និង​ស្ថាន​បេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ទាំង​មុន​និង​ក្រោយ​ការ​ចុះ​អនុស្សរណៈ​កន្លង​មក​។​ លោក នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ថ្លែង​ជំរុញ​រក​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​គ្នា​នេះ​ ជា​បន្ត​ថែម​ទៀត​ ជា​ពិសេស​ការ​ផ្តល់​ព័ត៌មាន​រវាង​គ្នា​តាម​រយៈ​ Hotline​ ពាក់ព័ន្ធ​រាល់​ចំណុច​សង្ស័យ​នានា​ ឬ​ព័ត៌មាន​ផ្សេងៗ​ដែល​បំរ...
ក្រសួងទេសចរណ៍៖ អាស៊ានបានអនុម័តផែនការបង្កើតការងារ និងជំនាញដល់យុវជនក្នុងតំបន់

ក្រសួងទេសចរណ៍៖ អាស៊ានបានអនុម័តផែនការបង្កើតការងារ និងជំនាញដល់យុវជនក្នុងតំបន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  សៀមរាប៖ គណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) បានធ្វើវិសោធនកម្មលើមាត្រាមួយចំនួន ដើម្បីផ្ដល់ការបណ្តុះបណ្តាល និងទទួលស្គាល់អ្នកជំនាញក្នុងផ្នែកផ្សេងៗទៀត ក្រៅពីផ្នែកសណ្ឋាគារ និងធ្វើដំណើរក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)។ ការឯកភាពនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន (ATPMC) ជួបប្រជុំពិសេសនៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។ កិច្ចប្រជុំពិសេសនេះ បានពិភាក្សាឯកភាពបន្ថែមលើជំនាញម៉ាស្សា និងជំនាញផ្នែករៀបចំព្រឹត្តិការណ៍ (MICE) ទៅក្នុងកិច្ចព្រមព្រៀង MRA នៅពេលអនាគត ហើយកម្ពុជានឹងទទួលបន្ទុករៀបចំស្តង់ដាបណ្តុះបណ្តាលម៉ាស្សា។ ប្រទេសសមាជិកអាស៊ានបានខិតខំបណ្តុះបណ្តាលយុវជនតាមស្តង់ដារួមអាស៊ាន លើមុខជំនាញចំនួន ៣២ នៃសេវាកម្មសណ្ឋាគារ និងធ្វើដំណើរ ដោយអាស៊ានបានបណ្តុះបណ្តាលគ្រូ និងអ្នកវាយតម្លៃបង្គោល...