ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត កៅ ថាច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ ARDB សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ
នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចអគ្គមហាពញាចក្រី យើងខ្ញុំសូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុគម្រប់ ៩១ឆ្នាំ ឈានចូល ៩២ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នេះ។...
ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ(ARDB)បានចូលរួមថវិកាម្នាក់១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) នៅថ្ងៃទី២១ខែឧសភាពនេះបានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ។
យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុ...
ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី បានចូលរួមថវិកាម្នាក់១ម៉ឺនដេីម្បីផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ អគ្គ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុន សុីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី(City Rice Import Export Co., Ltd)បានចូលរួមថវិកាម្នាក់ៗ ១ម៉ឺនរៀលបន្ថែមទៀតផ្តល់ជូនមូលនិធិគន្ធបុប្ផាលើការបរិច្ចាកប្រចាំខែរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារ (ARDB)ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ការបរិច្ចាគខាងលើនេះគឺ ឆ្លើយយតបនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជាអនុប្រធានកាកបាទក្រហមកម្ពុជា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដែលមានរយៈពេលពេញ ១ខែមិថុនានេះ។
យុទ្ធនាការនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌...
អាកាសចរស៉ីវិលកម្ពុជាចេញសេចក្តីជូនដំណឹង៖ ព្រលានយន្តហោះអន្តរជាតិតេជោ បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ខណៈពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិលកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការដោយបានប្រកាសថា ការបើកឱ្យប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ ព្រលានយន្តហោះអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា តាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ដូចខាងក្រោម៖
* កំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ។
* កំណត់យកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា...
សម្តេចតេជោ កត់សម្គាល់ថា ការផ្តួចផ្តើមបង្កើតយន្តការ ISC ក្នុងគោលបំណងកសាងសន្តិភាពនេះ ពិតជាចំពេលវេលាដ៏ល្អ និងសមស្រប ខណៈដែលតួនាទីរបស់អង្គការអន្តរជាតិផ្សេងៗ កំពុងតែថមថយ និងបាត់បង់ឥទ្ធិពល
នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក EK Nath Dhakal អគ្គលេខាធិការនៃសន្និសីទប្រធានសភានៃអន្តរសភា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក EK Nath Dhakal និងសហការី ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាកាលពីខែមេសាកន្លងទៅ ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយ នៅចំពោះមុខកាលៈទេសៈដែលសភាពការណ៍ពិភពលោកកំពុងមានភាពច្របូកច្របល់ និងការថមថយចុះនូវតួនាទីរបស់អង្គការអន្តរជាតិនានា រួមទាំងអង្គការសហប្រជាជាតិផងដែរ។
នៅក្នុងឱកាសនៃជំនួបនេះ អគ្គលេខាធិការ បានប្រគល់ជូនសម្តេចតេជោ នូវសញ្ញាសម្គាល់សមាជិកស្ថាបនិក ISC និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ...
លោក ផន រឹម ៖ អ្នកបំភ្លើសអត្ថន័យពាក្យស្លោក អរគុណសន្តិភាព លើស្ពានខ្ពស់ជាងគេ គឺទង្វើគួរឲ្យស្អប់ខ្ពើម
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបង្ហាញការសោកស្តាយ ចំពោះសកម្មភាពបំភ្លើស បំភ្លៃ បំភាន់ អត្ថន័យផ្ទាំងពាក្យស្លោកផ្សព្វផ្សាយ អរគុណសន្តិភាព នៅលើស្ពានខ្ពស់ជាងគេ ស្ថិតនៅខេត្តពោធិ៍សាត់។
ការលើកឡើងរបស់លោកនេះ បន្ទាប់ពីបុគ្គលជាម្ចាស់គណនេយ្យ Facebook ម្នាក់ឈ្មោះ “Sothea Chhin” បានបំភ្លៃអំពីពាក្យស្លោក អរគុណសន្តិភាព ។តាមរយៈហ្វេសប៊ុក លោក ផន រឹម បានចាត់ទុកថា នេះគឺជាទង្វើដ៏គួរឲ្យស្អប់ខ្ពើមបំផុតដែលបានធ្វើឲ្យពលរដ្ឋមានការយល់ច្រលំ។ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបកស្រាយថា នៅពាក់កណ្តាលស្ពានខ្ពស់ជាងគេ(ទាំងសងខាង)នៃគម្រោងផ្លូវជាតិលេខ១០ ចាប់ពីសំឡូត-បាត់ដំបង ទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទៅក្រុងខេរភូមិន្ទ ខេត្តកោះកុង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានយ៉សម្រាប់ឈរទស្សនារូបភាព និងថតរូបអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ទៅ-មកទីតាំងស្ពាន ដោយ...
ឯកឧត្តម ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើនិងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧ...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញទន់ និងជំនាញបច្ចេកទេសពាក់ព័ន្ធនឹងច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង បទប្បញ្ញត្តិពាក់ព័ន្ធ»
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញទន់ និងជំនាញបច្ចេកទេសពាក់ព័ន្ធនឹងច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និង បទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាព លោក គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។
សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន លោក លោកជំទាវ សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានកា...
