ឯកឧត្តមបណ្ឌិត កៅ ថាច៖ ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែងហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិតនិងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត
ស្រុកជលគិរី,ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។
ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ ៣០០នាក់ នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពី លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឱ្យអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រដ្ឋបាលស្រុកជលគិរី អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា កម...








