អ្នកជំនាញអរិយធម៌ខ្មែរ បញ្ជាក់ថា ការផ្តល់គោរមងារ ដល់នាយករដ្ឋមន្ត្រីនៃកម្ពុជាជា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺពិតជាឆ្លុះបញ្ចំាងអំពីក្បួនច្បាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង”
(ភ្នំពេញ)៖ កម្ពុជា ជាទឹកដីចក្រភពដ៏បរមបុរាណនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ និងមានខឿនអរិយធម៌យ៉ាងសម្បូណ៍បែបដែលធ្វើឲ្យពិភពលោក មានការគោរពកោតស្ញប់ស្ញែងយ៉ាងក្រែងលែង។
តើការផ្ដល់គោរមងារ «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» ឆ្លុះបញ្ចាំងអំពីប្រពៃណីខ្មែរយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលព្រះអង្គបានប្រោសព្រះរាជទានគោរមងារដល់ឯកឧត្ដមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជា «សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត» គឺពិតជាឆ្លុះបញ្ចំាងអំពីក្បួនច្បាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើង តំាងពីបុរាណរៀងមក ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ជាក់ស្តែងគោរមងារសេនាបតី លេចទ្បើងក្នុងសិលាចារឹកK.72 ទួលប្រាសាទ ស.វ.ទី៩បានរៀបរាប់ថា «ក្លោញពល» មានងារជា «សេនាបតី» ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ រីឯសិលាចារឹកK.425 បានរៀបរាប់ពីឈ្មោះ ម្រតាញស្...








