លោកផាន អូន អគ្គនាយកដ្ឋាន«ក.ប.ប.» ប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ។
ក្រោមអធិបតីភាពលោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត។
របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ មាន៦ចំណុចដូចខាងក្រោម៖
១. វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន
- ការកសាងសេចក្ដីព្រាងច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផល (Product Liability)
- ការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីអនាម័យនៃម្ហូបអាហារសម្រាប់មនុស្ស
- ការរៀបចំសេចក្ដីព្រាងប្រកាសនានា ក្រោមច្បាប់ស្...








