ក្រុមឈ្មួញចោទ លោក កែវ អង្គារ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣និងបក្ខពួកថា “គៀបសង្កត់យកលុយពីពួកគាត់ជាអ្នកដឹកជញ្ជូនទំនិញ
ភ្នំពេញ: មេឈ្មួញប្រកបរបររកស៊ីដឹកទំនិញឆ្លងកាត់តាមផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាដើម ចោទលោក កែវ អង្គារ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ដែលទទួលបន្ទុក ៥ខេត្ត រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ស្ពឺ ថា បានគាបសង្កត់សកម្មភាពដឹកទំនិញរបស់ពួកគាត់ គំរាមជំរិតទារប្រាក់តាមតែចិត្តចង់បាន។
ឈ្មួញមួយចំនួនបានអះអាងថា ជាបន្តបន្ទាប់មកនេះ រាល់ការដឹកទំនិញរបស់ពួកគាត់ ទោះបីការដឹកជញ្ជូនទំនិញទាំងនោះបានបង់ពន្ធនាំចូលត្រឹមត្រូវបែបណាក្តី ក៏ចៀសមិនផុតពីក្រុមមន្ត្រីគយចល័តតំបន់៣ ដឹកនាំដោយលោក កែវ អង្គារ ចុះឃាត់រថយន្តដឹកទំនិញទាំងអស់នោះមកគំរាមឲ្យបង់លុយពុករលួយ ឬលុយក្រោមតុជូនក្រុមមន្ត្រីគយតំបន់៣ ខាងលើនេះតាមការទាមទាររបស់ពួកគេដែរ។
ប៉ុន្តែបើពួកគាត់ជាអ្នកដឹកទំនិញមិន...








