ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រកឃើញទីតាំងស្តុកសាច់ជ្រូកបង្កករក្សារទុក និង ចែកចាយផលិតផលមានដើមកំណើ តពីសត្វពុំមានប្រភពនាំចូលច្បាស់លាស់និងគ្មានច្បាប់អនុញ្ញាត

រកឃើញទីតាំងស្តុកសាច់ជ្រូកបង្កករក្សារទុក និង ចែកចាយផលិតផលមានដើមកំណើ តពីសត្វពុំមានប្រភពនាំចូលច្បាស់លាស់និងគ្មានច្បាប់អនុញ្ញាត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាំងលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យក្រុមការងារ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, (ក.ប.ប)រាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្មនគរបាលនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងទីតាំងស្តុកសាច់ជ្រូកបង្កក រក្សារទុក និង ចែកចាយ ផលិតផលមានដើមកំណើ តពីសត្វ ពុំមានប្រភពនាំចូលច្បាស់លាស់ និងគ្មានច្បាប់អនុ ញ្ញាត មួយកន្លែង នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកឃើញសាច់ជ្រូកបង្កក នឹងគ្រឿងក្នុងជ្រូកបង្កកចំនួន៧០០០គី...
សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

សហគ្រិនវ័យក្មេងម្នាក់ ឧកញ៉ា ឈិន កេន ទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal Ministries Of The Kingdom’s College , រដ្ឋCalifornia សហរដ្ឋអាមេរិច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហគ្រិនវ័យក្មេងម្នាក់គឺ លោកឧកញ៉ា ឈិន កេន  អគ្គនាយកក្រុមហ៊ុន អេ អេ ភី គ្រុប និងមានក្រុមហ៊ុនសម្ព័នមួយចំនួនទៀតបានទទួលសញ្ញាបត្រ«បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិចកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។ លោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអគ្គនាយ កក្រុមហ៊ុន អេ អេ ភី គ្រុប កាលពីឆ្នាំ១ ៩៩ ៩ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ទួលទំពូង និងបានចូលរៀនកម្មវិធីភាសារអង់គ្លេសទូទៅនូវមជ្ឈមណ្ឌលអូស្រ្ដាលី សម្រា ប់ការបណ្ដុះបណ្ដាល (ACE)។ កាលពីឆ្នាំ២០០១ លោក បានបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងការគ្រប់គ្រងពាណិជ្ចកម្ម ពីអង្គការ CYVO ។នៅឆ្នាំ២០០៤ បានបញ្ចប់បរិញ្ញាបត្រពីជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅឆ្នាំ២០២០ បានបញ្ចប់ថ្នាក់អនុបណ្ឌិតធុរៈកិច្ចពាណិជ្ចកម្មនៅសហរដ្ឋអាមេរិចនៅឆ្នាំ២០២៣ បានបញ្ចប់ថ្នាក់បណ្ឌិត...
វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំក្រុមការងារចុះដល់មូលដ្ឋានជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់​ និងអប់រំ​ ដេីម្បីសុខភាពប្រជាជននៅខេត្តក្រចេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រចេះ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគ ណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) កាលពីថ្ងៃទី ៣០ និងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះបានចុះពិនិត្យ​ គាំទ្រ​ ពន្យល់​ អប់រំ​សុខភាព​ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែង​មាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាពបុសលាវ​ មានប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ព្រះសង្ឃ​ ជនវ័យចាស់​ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រេីនរយនាក់​ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ។...
ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ផ្តន្ទាទោសបុរសជាប់ចោទម្នាក់ ជាប់គុកអស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការរឹតកសម្លាប់ គូស្នេហ៍របស់ខ្លួន ជាមនុស្សភេទទី៣

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣នេះ បាបប្រកាស សាលក្រម ផ្តន្ទាទោស ជនជាប់ចោទម្នាក់ ដែលនិយមស្រឡាញ់ និង រួមភេទ ប្រុស នឹង ប្រុស ត្រូវជាប់ពន្ធនាគារ កំណត់អស់ មួយជីវិត ជាប់ពាក់ព័ន្ធនឹងបទល្មើឃាតកម្មគិតទុកជាមុន ដោយធ្វើការ សម្លាប់គូស្នេហ៍របស់គាត់ ដែលជាមនុស្សភេទទីបី (មនុស្សប្រុស ក្លែងជាស្រី) តាមរយៈ ការដាក់ថ្នាំងងុយដេក នៅក្នុងទឹកភេសជ្ជ: ឱ្យផឹក ហើយនៅជនរងគ្រោះដេកលក់ ក៏ យកខ្សែភ្លើងរឹតកសម្លាប់ ជនរងគ្រោះ រួចប្រមូល យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោក ទីវ គឹមពិសាល ជាប្រធាន​ចៅក្រមក្រុម​ប្រឹក្សា​ជំនុំជម្រះ​ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ ភូ សៀងទ្បាង ហៅ លាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរប...
ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ឃុំខ្លួនស្ត្រី​អាជីវករលក់ផលិតផលតាម អនឡាញម្នាក់​ ពាក់ព័ន្ធនឹងការ ចេញសែក​ស្អុយ​ ប្រមា​ណ​៥០០០​ ដុល្លា​អា​មេ​រិ​ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សស្ត្រីអាជីវករលក់ផលិតផលតាម អន ឡាញម្នាក់​ កាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ  បង្គាប់ឲ្យឃុំខ្លួន និង បញ្ជូនគាត់ទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន  ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ( ចេញសែក​ស្អុយ​ ) ប្រមាណ៥០០០ដុល្លាអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់ លោក ថៃ គឹ​ម​មុនី ជាចៅក្រម​ស៊ើបសួរ​ នៃ សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេ ខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ។ ស្រ្តីត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ " មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន "  តាម​មាត្រា​២៣១ នៃ​ច...
រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះបាន ទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nurmi Pangest តំណាង IRRI ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ទ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម លើវិស័យស្រូវអង្ករ និងប្រព័ន្ធកសិ-ស្បៀងអាហារ ដោយផ្ដោតលើដំណាំស្រូវជាមូលដ្ឋាននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ គាំទ្របន្តកិច្ចសហការទៅមុខទៀត ដើម្បីធានានូវប្រសិទ្ធភាពខ្ពស់ចំពោះប្រព័ន្ធកសិ-សន្តិសុខស្បៀងលើវិស័យស្រូវអង្ករនេះ។ សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានទំនាក់ទំនងភាពជាដៃគូយូរអង្វែង ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងលើកកម្ពស់វិស័...
អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ GIZ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយ GIZ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកែប)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកន្លែងបន្លំ «ក. ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាព ម្ហូប អាហារ និង បទប្បញ្ញត្តិ ពាក់ព័ន្ធ» នៅសណ្ឋាគាររ៉ក់រ៉ូយាល់ខេត្តកែប។ កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនា យក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ហ៊ួរ មិថុនា អភិបាលរង ខេត្តកែប និង លោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យឯកជន នៃទីភ្នាក់ងារ GIZ។ សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះរួមមានម្ចាស់ អាជីវករ សមាជិកសភាពាណិជ្ជកម្មខេត្តកំពត-កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភា ពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ...
តំណាងពលរដ្ឋ៤នាក់ស្នើសុំអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញនិងចៅហ្វាយខណ្ឌបន្ទាប់ពីទទួលរងនូវបណ្ដឹងជុំទិស

តំណាងពលរដ្ឋ៤នាក់ស្នើសុំអន្តរាគមន៍ពីអភិបាលរាជធានីភ្នំពេញនិងចៅហ្វាយខណ្ឌបន្ទាប់ពីទទួលរងនូវបណ្ដឹងជុំទិស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញៈ  តំណាងពលរដ្ឋ៤នាក់ បាន​ឲ្យដឹងថា ក្រុមហ៊ុនសេវេនអេនជី (7NG) របស់ឧកញ៉ា ស្រី សុធា បានផ្ដល់សិទ្ធិឱ្យកូនចៅ និងបក្ខពួកខ្លួន ប្ដឹងតំណាងប្រជាពលរដ្ឋចំនួន៤នាក់រស់នៅក្នុងបុរីសន្ដិភាព២ ភូមិដំណាក់ត្រយឹងសង្កាត់​​​ចោមចៅ២ ខណ្ឌពោធិសែនជ័យ ទៅតុលាការ ដោយមានពាក្យបណ្ដឹងយ៉ាងហោចណាស់១៣ពាក្យបណ្ដឹង ជាពិសេសបានគំរាមផ្ដាច់សេដ្ឋ​កិច្ចតាមរយៈការមិនជួលតូបឱ្យលក់ដូរបន្តទៀត។ ពលរដ្ឋខាងលើ​បាន​និយាយថា កិច្ចខិតខំប្រឹងប្រែងការពារថែរក្សប្រយោជន៍​សាធារណៈ ពួកគាត់ទាំង៤​នាក់បាននាំគ្នាដាក់ពាក្យ ស្នើសុំបទអន្តរាគមន៍ ទៅលោកអភិបាល រាជធានីភ្នំពេញ និងលោកអភិបាល ខណ្ឌពោធិសែនជ័យ ឱ្យជួយធ្វើការសម្របសម្រួលក្រៅប្រព័ន្ធតុលាការដែលមានពាក្យបណ្ដឹងជុំទិសនោះមកនៅចំពោះមុខអាជ្ញាធរវិញ។ ប្រជាពលរដ្ឋរស់នៅ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ យ៉ាងតិច៥៩៨នាក់ បានផ្តល់សិទ្ធិឱ្យតំណាង៤នាក់ធ្វើការដោះស្រាយតាម​​ផ្លូវច្បាប់ពីរឿងការលក់ដីចំណតរថយន្តក្រុង នៃស...
លោក ចេង ស្រុង បានចូលរួម ពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

លោក ចេង ស្រុង បានចូលរួម ពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្រុកព្រៃនប់:  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងនាមមន្ទីរជំនាញ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣នេះបានរៀបចំពិធីបិទផ្សាយប្រកាសទិន្នន័យជាសាធារណៈនៃការវិនិច្ឆ័យដីធ្លីភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិទីនេះមានការ ចូលរួមពី លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធាគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាមួយវត្តមានលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សមត្ថកិច្ច មន្ត្រីមូលដ្ឋានស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ ៕...
មន្ត្រីផែនការខេត្តរតនគិរីប្ដឹងទៅសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធប្រធានមន្ទីរផែនការខេត្ត

មន្ត្រីផែនការខេត្តរតនគិរីប្ដឹងទៅសម្ដេចតេជោ ហ៊ុន សែន ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធប្រធានមន្ទីរផែនការខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្ដាល៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើ​សុំ​ឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងអនាមិកដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។ ខ្លឹមសារនៃកម្មវត្ថុក្នុងពាក្យបណ្ដឹងអនាមិកបានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីមានខ្លឹមសារ​ថា៖ ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងក្នុងពាក្យបណ្ដឹងអនាមិកខាងលើ សារព័ត៌មាន ដេលីខ្មែរ​​  ពុំអាចសុំការបញ្ជាក់ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបាននោះទេ ។  ...