ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេខេត្តមណ្ឌលគិរី

រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​លោក​​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣បានអញ្ជើញចូលរួមជាអធិបតីពិធីចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍គម្រោងខ្សែច្រវាក់តម្លៃដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។ ក្នុងពិធីនេះ លោក​​រដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ និងគាំទ្រ ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងពាណិជ្ជកម្ម នៃការចុះអនុស្សរណៈ (MOU) លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV ប្រទេសហូឡង់ និងការប្រែប្រួលអាកាសធាតុ (DFCD) ក្នុងចូលរួមកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពីវិស័យឯកជនតាមរយៈការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ។ បើតាម លោក​​រដ្ឋមន្ត្រី ការចុះ MOU ថ្ងៃនេះ ជាការផ្សព្វផ្សាយសកម្មភាពលើកកម្ពស់បរិស្ថាន និងជួយដល់កសិករកម្ពុជា តាមរយៈការដាំកាហ្វេតាមបច្...
តុលាការឧទ្ធរណ៍បដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់ លោកថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធការចេញសែកស្អុយជាច្រើនម៉ឺនដុល្លារ

តុលាការឧទ្ធរណ៍បដិសេធបណ្ដឹងសុំស្ថិតនៅក្រៅឃុំរបស់ លោកថាច់ សេដ្ឋា ជាប់ពាក់ព័ន្ធការចេញសែកស្អុយជាច្រើនម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សភាស៊ើបសួរ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែ កុម្ភ: ឆ្នាំ ២០២៣ បានធ្វើការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ សុំដោះលែង នៅក្រៅឃុំ បណ្តោះអាសន្ន របស់លោកថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ មានតម្លៃជាង៣ម៉ឺនដុល្លារអាមេរិកប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៩។ សភាស៊ើបសួរ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចបដិសេធ បណ្ដឹ​ង​សុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់លោកថាច់ សេដ្ឋា និង អនុញ្​ញាតឱ្យ គាត់ បានស្ថិតនៅក្រៅឃុំ ដូចការ ស្នើសុំរបស់គាត់ឡើយ។ យោងតាមដីកាតុលាការ, ជនជាប់ចោទឈ្មោះ ថាច់ សេដ្ឋា ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការ ឃុំខ្លួន បណ្ដោះអា​សន្ន នៅ ក្នុងពន្ធនាគារព្រៃស ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៣ ដើម្បី រងចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយ ជាង៣ម៉ឺនដុល្លារ អាមេរិក ប្រព្រឹត្ត កាលពីឆ្...
តុលាការផ្តន្ទាទោសបុរសគួកជេដី ២នាក់ ជាប់គុកម្នាក់ៗ ពី ១ ទៅ ២ ឆ្នាំពាក់ព័ន្ធនឹងការលក់ដីខ្យល់ជាង៣ហិកតាអោយចិនតៃវ៉ាន់

តុលាការផ្តន្ទាទោសបុរសគួកជេដី ២នាក់ ជាប់គុកម្នាក់ៗ ពី ១ ទៅ ២ ឆ្នាំពាក់ព័ន្ធនឹងការលក់ដីខ្យល់ជាង៣ហិកតាអោយចិនតៃវ៉ាន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: លោកស្រីសាយ ស្រីល័ក្ខណ៍ជាចៅក្រមជំនុំ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទ ចំនួន ២នាក់ ដែលជាអ្នកឈ្មួញរកស៊ីលក់ដូរព្រះធរណី (អ្នកគួកជេដីធ្លី) ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេលពី ១ ទៅ២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការឆបោកចំនួនជិត៧០ម៉ឺនដុល្លារអាមេរិល ពីស្រី្ត អ្នកវិនិយោគទុនតៃវ៉ាន់ម្នាក់ តាមរយៈការលក់ដីខ្យល់ ជាង៣ ហិកតា នៅឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ ២០១៨។ លោកស្រីចៅក្រមបានថ្លែងឱ្យដឹងថា: ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ពៅ សាខន ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ ជាគ្រូបង្រៀន និង ឈ្មោះ សួន សុផល ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ អាអ្នកគួកជេដី ។ អ្នកទាំង២នាក់ មានទីលំនៅ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកស្រីចៅក្រមបានថ្លែងបញ្ជាក់ថា: នៅក្នុងចំណោម ជនជាប់ចោទទាំង២នាក់នេះ ជនជាប់ចោទ ឈ្មោះ ពៅ សាខន ត្រូវបានតុលាការសម្...
តុលាការកំពូល សម្រេចដោះលែង ចិនជាប់ចោទ ៣នាក់នៅក្រៅឃុំ បណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងចាប់បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់

តុលាការកំពូល សម្រេចដោះលែង ចិនជាប់ចោទ ៣នាក់នៅក្រៅឃុំ បណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងចាប់បង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ជនជាប់ចោទ ជនជាតិ ចំនួន ៣នាក់ កាលពីព្រឹក ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ ត្រូវបានតុលាការកំពូល បាន ប្រកាសសាលដីកា និង បានសម្រេចដោះលែង ពួកគេ ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការ ជួញដូរមនុស្ស, ចាប់ឃុំឃាំង និងបង្ខាំង មនុស្សដោយខុសច្បាប់ ដើម្បីជំរិតទារប្រាក់ ប្រព្រឹត្តនៅ អគារជីងឆាយ នៅភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ នៅក្រុមហ៊ុនអូស្ដា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលកាលពី អំឡុង ឆ្នាំ ២០២២។ លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឱ្យដឹងថា ជនជាប់ចោទ ៣នាក់មាន ឈ្មោះ ១-ឈ្មោះ YU GONG CHENG ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន ។ ២- ឈ្មោះ LIU YUAN HUANG ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ និង ៣- ឈ្មោះ YU XUN CAI ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិចិន ។ ជនជាប់ចោទចិន ទាំង៣នាក់ ត្រូវបាន សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ តុលា ...
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម 

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម)៖  លោកស្រី​ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និង លោក​​ ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិ​ជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម កាលពី​​ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA)។ កិច្ចប្រជុំ​​ប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ដោយមានវត្តមានរបស់ក្រុមការងារចរចារបស់ភាគីទាំងពីរសរុបប្រមាណ ១០០ រូប។ លោកស្រី​រដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាលើកិច្ចព្រ...
មន្ត្រីជំនាញបាន​​បំផ្លាញចោល សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត២តោន

មន្ត្រីជំនាញបាន​​បំផ្លាញចោល សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត២តោន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖  មន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពី​រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣បានធ្វើការបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក សរុបប្រមាណ១,៧៦០គីឡូក្រាម។ ការបំផ្លាញចោល នេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សម្រាមដែលស្ថិត នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ប៊ុន ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាង លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ តំណាង លោក​​ តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែន...
មន្រ្តីជំនាញ ចាប់រថយន្ត០១គ្រឿងម៉ាកKia ពណ៌ ខៀវ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាលនាំចូលមកពីប្រទេសវៀតណាម

មន្រ្តីជំនាញ ចាប់រថយន្ត០១គ្រឿងម៉ាកKia ពណ៌ ខៀវ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាលនាំចូលមកពីប្រទេសវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: ក្រោមការបញ្ជាដោយផ្ទាល់ពី លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅវេលម៉ោង០៣និង៣០នាទីទៀបភ្លឺ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកKia ពណ៌ ខៀវ ។ រថយន្តនោះ ជាប្រភេទរថយន្តដឹកទំនិញចំណុះ១, ៥តោន ពាក់ស្លាកលេខភ្នំពេញ២AL-៧២៥២ ដឹកសត្វមាន់រស់ចំនួន៥០ស្រកា ស្មើនឹង៥៥០ក្បាល នាំចូលមកពីប្រទេសវៀតណាម តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ ចែកចាយនៅរាជធានីភ្នំពេញ(តាមការឆ្លើយបញ្ជា ក់ពីម្ចាស់ដឹកមាន់ ) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបានឃាត់នៅភូមិស្វាយតាអ៊ុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខ...
ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង

ពលរដ្ឋនៅភូមិព្រែកតាបែន ស្រុកមុខកំពូលនាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរស្នើសុំបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖តំណាងពលរដ្ឋនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលប្រមាណ៦០ គ្រួសារ បាននាំគ្នាផ្គិតមេដាយប្តឹងទៅអាជ្ញាធរឲ្យបិទទីតាំងប្រមូលផ្តុំសត្វឃាតខុសច្បាប់មួយកន្លែង ដែលកំពុងបំពុលបរិស្ថាន នឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជា ជនរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។ ការដាក់ពាក្យបណ្តឹងជាមួយនិងស្នាមមេដាយ របស់ប្រជាពរដ្ឋខាងលើនេះ ដោយសារតែកន្លងទៅថ្មីៗនេះ មន្ត្រីកសិកម្ម និងការិយាល័យសុខភាពសត្វ ខេត្តកណ្តាល បានចុះទៅបិទនិងផ្អាកទីតាំងសត្វ ឃាត កន្លែងចែកចាយសត្វបក្សីខុសច្បាប់នោះះជាច្រើនដងមកហើយ ប៉ុន្តែ ម្ចាស់សត្វឃាតខាងលើ មិនអនុវត្តតាមគោលការណ៍ច្បាប់នោះឡើយ។ ប្រជាពលរដ្ឋរស់នៅនៅភូមិព្រែក តាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាលបាន ប្រាប់សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី១៧ខែកុម្ភៈនេះថា រយៈពេល១ខែចុងក្រោយនេះទីតាំងសត្វឃាត និង ចែកចាយសត្វបក្សីមួយកន្លែងដែលមាន ឈ្មោះ ឡុង ចាន់ណារី ជាម្ចាស់បាន និងកំពុងរស៊ីទាំងបំពានច្បាប់...
មន្ត្រីជំនាញបង្រ្កាបបាន យកសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក (ASFV) ជិត២តោន ត្រូវបាននាំយកទៅបំផ្លាញចោល

មន្ត្រីជំនាញបង្រ្កាបបាន យកសាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកជំងឺប៉េស្រ្តអាហ្រិក (ASFV) ជិត២តោន ត្រូវបាននាំយកទៅបំផ្លាញចោល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២ ៣នេះ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានដុតបំផ្លាញចោលសាច់ជ្រូក និងសរីរាង្គជ្រូកបង្កកសរុប ១,៧៦០គីឡូក្រាម។ ការដុតបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ លោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទ...
អគ្គនាយកដ្ឋាន ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ

អគ្គនាយកដ្ឋាន ក.ប.ប.រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយធនាគារជាតិនៃកម្ពុជា បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការធ្វើធុរកិច្ចវិស័យធនាគារ ។ កិច្ចប្រជុំដោយមានបទបង្ហាញសំខាន់ៗចំនួន៣ គឺ ទី១. បរិយាបន្នហិរញ្ញវត្ថុនិងអត្ថប្រយោជន៍ និងកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារ ទី២. ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់គាំទ្រនិងលើកកម្ពស់ដល់ធុរកិច្ច និងទី៣. ប្រកាសស្ដីពីខសន្យាមិនសុចរិត។ សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងលោក ហេង បូមករា អគ្គន...