ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កើតទង្វើមេប៉ុស្តិ៍នគរបាលឃុំដូនបា ស្រុកគាស់ក្រឡ បំពានច្បាប់ជាតិ
បាត់ដំបង៖ លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ នឹងប្រឈមមុខវិធានការផ្លូវច្បាប់ ក្នុងទង្វើលោកប្រព្រឹត្តបំពានច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលកាន់កាប់ និងលួចលក់ទ្រព្យស្បត្តិស្របច្បាប់របស់អ្នកដទៃ។
វិធានការផ្លូវច្បាប់បែបនេះរបស់ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានលោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើកឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្នងការនគរបាលខេត្តនឹងបើកការស៊ើបអង្កេតលើលោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បន្ទាប់ទទួលរងកាចោទថា បានទន្ទ្រានកាន់កាប់ និងលួចលក់ដីរបស់អ្នកដទៃ ទាំងរំលោភច្បាប់ ដែលលោកធ្លាប់ដឹង។
ទង្វើខុសច្បាប់របស់លោក បានលេចឡើងនៅពេលអ្នកសារព័ត៌មានស៊ើបអង្កេតពីកម្មសិទ្ធិដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គី ខ័លឈ័រ ហ្រ្គីនហ្វៀល ដែលជាក្រុមហ៊ុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ទសវត្សរ៍ ទើបបានដឹងពីទង្វើល្មើ...








