ថៅកែក្រុមហ៊ុន វរៈប៊ុន ថាំ “ខំអភិវឌ្ឍន៍នៅកោះស្ដេច សង់ផ្ទះលើសមុទ្រនិងសង់កំពង់ផែថ្ម ប៉ុន្តែគ្មានច្បាប់អនុញ្ញាត”
កោះកុង៖ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មួយរយៈបាននិងកំពុងសម្ងំធ្វើរីសត រួចសាងសង់ជាបឹងកាឡូនៅលើកោះស្ដេច ហើយបានសង់កំពង់ផែថ្មបានច្រើនភាគរយហើយ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តចុះផ្អាកសកម្មភាព ដោយសារតែមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ។
ក្រុមពលរដ្ឋនៅទីនោះបាននិយាយថា ការអភិវឌ្ឍន៍របស់ក្នុងក្រុមហ៊ុន និងអ្នកមានលុយដែលមានងារជាឧកញ៉ាគឺជារឿងល្អសម្រាប់ប្រទេសជាតិ ប៉ុន្តែត្រូវគោរពច្បាប់ផង មិនមែនធ្វើហើយទាំងបំពានច្បាប់នោះទេ។
កន្លងមកមានពលរដ្ឋនិងអ្នករកស៊ីទីនោះបានដាក់ការសង្ស័យថា ហេតុអ្វីការអភិវឌ្ឍន៍របស់លោកឧកញ៉ា សួរ វីរៈ ប៉ុណ្ណឹងដែរ មិនមានច្បាប់ ឬមួយលោកអាងមានអំណាចអាចធ្វើអ្វីបានតាមអំពើចិត្ត។
ប្រជាពលរដ្ឋបានស្នើឲ្យ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ប៊ូថង និងអាជ្ញាធរខេត្តគួរតែចាត់វិធានការ ដើម្បីកុំឲ្យបញ្ហានៃការវិនិយោគនេះក្លាយជាមេរៀនឬទម្លាប់មិនល្អសម្រាប់សង្គជាតិ និងអ្នកផ្សេងទៀត។
ជុំវិ...
