សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយវ៉ែត ជួបសម្តែងការគួរសម
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះបានអនុញ្ញា តឱ្យ ឯកឧត្តម មហាម៉ាត់ សាអ៉ីត អាល់ហាជរី (Mohamad S SHS Alhajri)ឯកអគ្គរដ្ឋទូតគុយ វ៉ែត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក មហាម៉ាត់ សាអ៉ីត អាល់ហាជរី បានគោរពជម្រា បជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេស កកម្មការទូតរបស់លោកមកកាន់ព្រះរាជាណា ចក្រកម្ពុជានៅពេលនេះ លោកនឹងប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាដើម្បីឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។
ក្នុងនោះ លោកបានមានប្រសាសន៍ថា លោកនឹងជំរុញ ការអនុវត្តលើរាល់កិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានកន្លងមក ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើ ការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងការធ្វើពាណិជ្ជកម...


