ខេត្តស្វាយរៀងចាប់ផ្តើមធូស្បោយកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ សរុប១៧៩នាក់ ក្នុងនោះមានស្រី៦២នាក់
ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជា សះស្បើយ១៧នាក់ ស្រី១០នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន ១១នាក់ស្រី៤នាក់ និងមានអ្នកស្លាប់២នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៧ខែសីហាឆ្នាំ២០២១។
ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួ យអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
រដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោ កស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសពដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់នៅថ្ងៃទី២៥និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥.៤៩៦នាក់ ស្រី៣.០០៥នាក់, ជាសះស្បើយចំនួន៥.១៧៩នាក់ស្រី២.៨៥៨...








