ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត
ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។
លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្...








