ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ចឌីជីថលជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  សេដ្ឋកិច្ចឌីជីថលនឹងក្លាយជាឃ្នាស់ថ្មី នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែង ផលិតភាព និងតម្លៃបន្ថែម ។ លោក វង្សី វិស្សុត  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រោមប្រធានបទ ការប្រមើលមើលពីការប្រែក្លាយសេដ្ឋកិច្ចនៅកម្ពុជា ក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា សហការរៀបចំដោយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា វិទ្យាស្ថាន ODI និង CDRI នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកបញ្ជាក់ថា បច្ចុប្បន្នយើងកំពុងតែរស់នៅក្នុងយុគសម័យនៃបដិវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ឬហៅថាបដិវត្តន៍ឧស្សាហកម្មទី៤ លើការអភិវឌ្ឍន៍ និងការរស់នៅរបស់មនុស្សជាតិក្នុងគ្រប់ទិដ្ឋភាព។ បដិវត្តន៍ឧស្សាហកម្មទី៤ នឹងផ្តល់នូវកាលានុវត្តន៍យ៉ាងច្រើន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ក្នុងក...
 អ្នកនាង ធី សុវណ្ណថា បង្ហាញ៣ចំនុចបញ្ជាក់ថាកញ្ញា ចរិយាកាត់តរូបភាពបង្កើតភស្តុតាងក្លែងក្លាយ

 អ្នកនាង ធី សុវណ្ណថា បង្ហាញ៣ចំនុចបញ្ជាក់ថាកញ្ញា ចរិយាកាត់តរូបភាពបង្កើតភស្តុតាងក្លែងក្លាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ធី សុវណ្ណថា ដែលគេស្គាល់ថាជាសកម្មជនហ្វេសប៊ុកល្បីល្បាញមួយរូបបានព្យាយាមស្វែងរកភស្តុតាងជាចំណុចខ្សោយរបស់ កញ្ញា ចរិយា ចំនួនបីចំណុចយកមកអះអាងថា«ជារឿងប្រឌឹតក្លែងបន្លំកាត់តរូបភាព ដើម្បីបំផ្លាញកិត្តិយសរបស់នាងនឹងស្វាមីតែប៉ុណ្ណោះ»។ កញ្ញា ធី សុវណ្ណថាបានលើកយកភស្តុតាងបីចំណុចបានសរសេរថា«ខ្ញុំមាន​ភស្តុតាង​៣ចំនុចបញ្ជាក់ថា​«នាងកាត់តរូបបង្កើតភស្តុតាងក្លែងក្លាយ»។ សកម្មជនហ្វេសប៊ុកល្បីល្បាញខាងលើ​និយាយថា«១នាងថាប្តីខ្ញុំថតរូបជាមួយនាងនៅថៃ៥ឆ្នាំមុនកាល៥ឆ្នាំមុន​លិខិតឆ្លងដែនប្តីខ្ញុំគ្មានចេញចូលប្រទេសថៃទេ​រាល់ការចេញចូលក្រៅប្រទេសខ្ញុំនិងប្តីខ្ញុំតែងទៅជាមួយគ្នាលិខិត​ឆ្លង​ដែន​យើងទាំងពី​រ​ មានថ្ងៃចេញចូលដូចគ្នា។ តើនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ»? ចំណុចទី២ នាងឈ្មោះ អេង ចរិយា កើតឆ្នាំ១៩៩៧បច្ចុប្បន្ននាងមានអាយុ ២២ឆ្នាំ តើ១០ឆ្នាំមុន​ តើនាងមានអាយុប៉ុន្មាន?តើនាងហាន​បង្ហាញអត្ត​សញ្ញាណ​ប័ណ្ណទេ? ទី៣នាងថារស់នៅជាម...
នាយកក្រុមហ៊ុន TOP4 REALTY ចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី និងសិស្សានុសិស្សជាង៣០០នាក់

នាយកក្រុមហ៊ុន TOP4 REALTY ចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី និងសិស្សានុសិស្សជាង៣០០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកឧកញ៉ា ទេព វិសិទ្ធ ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុន TOP4 REALTY បានចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី (ចំនួនជាង150នាក់ និងសិស្សានុសិស្ស ជាង150នាក់ ។ ពិធីចែកអំណោយនេះធ្វើឡើងក្នុងឱកាសបុណ្យកឋិនទានរស្មីសាមគ្គី ដង្ហែលទៅ វត្តនាគរង្សី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពិថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោកឧកញ៉ា ទេព វិសិទ្ធ បានផ្តល់អំណោយ យាយជីម្នាក់ៗទទួលបាន សំពត់មួយ តាជីអាវ​ មួយកម្លេរ។ ចំណែកសិស្សានុសិស្ស ក្នុងម្នាក់ទទួលបាន សៀវភៅ ប៊ិច និងថវិការ មួយចំនួនទៀត។ លោកឧកញ៉ា បានផ្តល់ដំបូន្មាន  ដល់សិស្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹងសិក្សារៀន ។ ព្រោះកុមារជា ទំពាំងស្នងឫស្សី  ។ ដូចនេះសូមប្អូនៗទាំងអស់ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ៕  ...
កម្ពុជាបង្ហាញសមិទ្ធផលថ្មី ផលិតដោយស្នាដៃខ្មែរ ក្រោមស្លាកសញ្ញា «មីជាតិ»

កម្ពុជាបង្ហាញសមិទ្ធផលថ្មី ផលិតដោយស្នាដៃខ្មែរ ក្រោមស្លាកសញ្ញា «មីជាតិ»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ កម្ពុជាបានបង្កើតរោងចក្រ ផលិតចំណីអាហារ ក្រោមស្លាកសញ្ញា «មីជាតិ» ដោយក្រុមហ៊ុន One More Manufacturing Co. Ltd   ដែលត្រូវបានផលិតដោយស្នាដៃកូនខ្មែរ រក្សានូវបែបរសជាតិខ្មែរ ជាមួយនឹងគុណភាព បច្ចេកវិទ្យាជប៉ុន ដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក និងបរទេស ដែលមានគុណភាព ។ ក្រុមហ៊ុន One More Manufacturing Co. Ltd  ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និងការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ ផ្ចិតផ្ចង់ និងសម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និងរសជាតិបែបខ្មែរ។ សមិទ្ធិផលថ្មីនេះ គឺជាមោទនភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ក្នុងទឹកចិត្តខ្មែរតែមួយ ខ្មែរជួយខ្មែរ និងខ្មែរស្រលាញ់ខ្មែរ ។ ប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធិផលថ្មីនេះ ដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និងប្រជាជនខ្មែរ។ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកាក្...
លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៦ ក្នុងស្រុកចំការលើរ ខេត្តកំពង់ចាម

លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដង្ហែអង្គកឋិនទានទៅកាន់វត្តចំនួន៦ ក្នុងស្រុកចំការលើរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម បានដង្ហែអង្គកឋិនទានទៅកាន់វត្តតាំក្រង ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បច្ច័យសរុបនៃអង្គកឋិនទានមានចំនួន ៦៨,៣២៦,០០០រៀល(ហុកសិបប្រាំបីម៉ឺនបីសែនពីរម៉ឺនប្រាំមួយពាន់រៀល )។ ដោយក្នុងនោះក្រុមការងារបានបែងចែកបច្ច័យយកទៅប្រគេនព្រះសង្ឃចំនួន៦ វត្ត រួមមាន÷ ១- វត្តតាំងក្រង ទទួលបានបច្ច័យសរុបចំនួន ១៨,៣២៦,០០០ រៀល ។  ២- ​វត្តស្វាយទាប ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០រៀល​។ ៣- វត្តចាស់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។ ៤-វត្តទួលលូវ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។ ៥- វត្តត្រពាំងធំ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។ ៦- វត្តបុសថ្លាន់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង ចាន់ធួន...
៩ខែឆ្នាំ២០១៩ កម្ពុជានាំចេកចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន

៩ខែឆ្នាំ២០១៩ កម្ពុជានាំចេកចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១ វិច្ឆិកា ២០១៩ នេះថា  ការនាំចេញផ្លែចេកកម្ពុជាក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ មានចំនួនសរុបជាង១១,០៥ម៉ឺនតោន ទៅកាន់ទីផ្សារដែលនាំចេញដ៏សំខាន់ជាងគេនោះគឺប្រទេសចិន។ អ្នកទទួលខុសត្រូវក្នុងក្រុមហ៊ុនLongmate ដែលទទួលបានការអនុញ្ញាតនាំផ្លែចេកចេញទៅប្រទេសចិនដំបូងគេ បានមានប្រសាសន៍ថា ដោយទទួលបានអត្ថប្រយោជន៍ នៃសក្តានុពលទីផ្សារដ៏ធំរបស់ប្រទេសចិន ការនាំចេញផ្លែចេករបស់កម្ពុជានឹងមានការកើនឡើងកាន់តែខ្ពស់ ។ លោកសង្ឃឹមថាអាចក្លាយជាផលិតផលដ៏ចាំបាច់ក្នុងការនាំចេញនៃប្រទេសកម្ពុជា នឹងអាចបង្កើតបានប្រាក់ចំណូលខ្ពស់ជាងផលិតផលអង្ករផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះកំពុងមានគម្រោងពង្រីកផ្ទៃដីដាំដុះដំណាំចេកកាន់តែធំ ដើម្បីសម្រេចទទួលបានការនាំចេញផ្លែចេកទៅកាន់ប្រទេសចិនចំនួន២,២ម៉ឺនតោនក្នុងឆ្នាំ២០១៩នេះ និងសម្រេចបាន៣,៣ម៉ឺនតោននាឆ្នាំ២០២០ខាងមុខនេះ។ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ ចិនបានអនុញ្ញាតសហគ្រាសថ...
ពិព័រណ៍ការងារជាតិឆ្នាំ២០១៩ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង

ពិព័រណ៍ការងារជាតិឆ្នាំ២០១៩ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ "ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ ជ្រើសរើសបុគ្គលិក ជាការចែករំលែកព័ត៌មានទីផ្សារការងារជាដើម នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់៨យប់។ សម្រាប់ព្រឹត្តិការណ៍នេះ ផ្តល់ជូនឱកាសការងារសរុបជាង ២ម៉ឺនមុខតំណែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន សហគ្រាសធំៗជាង១៥០ មកពីវិស័យសំខាន់ៗដូចជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ សំណង់ សណ្ឋាគារនិងបដិសណ្ឋារកិច្ច ទូរគមនាគមន...
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
 ភ្នំពេញ៖ លោកកៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅវិទ្យាល័យ ព្រែកលួង និងនៅវិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ប្រមាណ ២២០០ នាក់ ។ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ ។ លោកកៅ ថាច បានសម្ដែងនូវសេចក្ដីរីករាយ អបអរសាទរចំពោះក្មួយៗ ប្អូនៗទាំងអស់ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃជីវិតសិក្សារក្នុងសម័យកាលនៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ លោកអគ្គនាយក បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ប្អូនៗដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួនដោយយកគំរូនៃការស...
១០ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការចំនួន ៣,៤៩៩,០៩៣តោនទៅក្រៅប្រទេស

១០ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញកសិផលផ្លូវការចំនួន ៣,៤៩៩,០៩៣តោនទៅក្រៅប្រទេស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរយៈពេល១០ខែ  ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលផ្លូវការ (តាមច្រកចេញចូលតែមួយ) ចំនួន ៣,៤៩៩,០៩៣តោន តែបើគិតចំនួននាំចេញទាំងក្រៅផ្លូវការ មានរហូតដល់ ៥,២២០,២៧២តោន។ របាយការណ៍បង្ហាញថា នៅរយៈពេល១០ខែមកនេះកម្ពុជានាំចេញអង្ករបានជាង៤៥ម៉ឺនតោន ដំឡូងមីស្រស់-ក្រៀម-ម្សៅ ជាង២លានតោន គ្រាប់ស្វាយចន្ទីជិត១៧ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន សណ្តែកសៀងជាង៣ម៉ឺនតោន ។ នាំចេញជិត១២ម៉ឺនតោន ស្វាយជាង៤ម៉ឺនតោន និងដំណាំផ្សេងៗទៀត២២ម៉ឺនតោន។ សូមបញ្ជាក់ថា ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕...
មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា

មូលនិធិសកលផ្តល់ហិរញ្ញប្បទានសរុបជាង ៥១៥ លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងឲ្យដឹងថា រយៈពេលជាង២ទសវត្សរ៍ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ពីមូលនិធិសកល ប្រមាណជាង ៥១៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងជំនួបពិភាក្សា ជាមួយលោក Dr. Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិសកល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ។ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធនឹងការចូលរួមចំណែកអភិវឌ្ឍន៍ផែនការសកម្មភាព របស់មូលនិធិសកល បើគិតរហូតមកដល់ពេលនេះ កម្ពុជាទទួលហិរញ្ញប្បទានពីមូលនិធិសកលចំនួនប្រមាណ ៥១៥,៩៥ លានដុល្លារអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីប្រភេទរួមមាន ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងជួយឱ្យកម្ពុជាសម្រេចបានគោលដៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍មុនការគ...