សារលិខិត សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរ និងជំរុញឱ្យកូនៗ សិស្សានុសិស្សដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា។ ក្នុងឱកាស នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
សម្តេចតេជោក៏បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀន និងសង្គមជាតិយើង ។
សម្ដេចតេជោ ហ៊ុន ...








