ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក លូ គឹមឈុន គោរពជូនពរសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

លោក លូ គឹមឈុន គោរពជូនពរសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្រ្តី ក្រោមឱវាទទាំងអស់ គោរពជូនពរ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ គោរពជូនពរសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាព មនុស្សធម៌ដ៏ឧត្តុង្គឧត្តមនិងដឹកនាំកាកបាទក្រហមកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ...
លោកឯល រ៉ូហ្សែត និងលោកស្រីឆឹង សុជាតា ៖ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ 

លោកឯល រ៉ូហ្សែត និងលោកស្រីឆឹង សុជាតា ៖ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឯល រ៉ូហ្សែត អគ្គនាយក និងលោកស្រីឆឹង​ សុជាតិ អគ្គនាយិកា ក្រុមហ៊ុនអាយ អាយ អេស ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុនទាំងអស់ សូមគោរពជូនពរជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជូ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២០ ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាពដឹកឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយអតិបណ្ឌិតរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យកាន់តែរីក ចម្រើនលើគ្រប់វិស័យ ថ្កុំថ្កើងរុងរឿងជានិរន្តរ៍ ។ សូមប្រសិទ្ធពរជ័យឯកឧត្តម ឧត្តមសេនីយ៍ឯកង៉េង ជូ និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ ក...
សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(ព្រៃវែង)៖ សត្វស្លាបទឹករាប់ពាន់ក្បាល រាប់ទាំងប្រភេទសត្វជិតផុតពូជផង ត្រូវបានគេប្រទះឃើញកំពុងតែរស់នៅ និងធ្វើសម្បុកពងកូននៅតំបន់ព្រៃលិចទឹកមួយកន្លែង ដែលអ្នកស្រុកហៅថា បឹងស្នេហ៍ ស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងចំណោមសត្វស្លាបទាំងនេះ មួយចំនួន គឺជាប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។ ដោយសារតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ ប្រជាសហគមន៍ បានស្នើទៅក្រសួងបរិស្ថាន ឲ្យដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងនិរន្តភាពធនធាននៅលើតំបន់ដីសើមនេះ។ ការអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ នឹងផ្តល់ផលប្រយោជន៍ពីវិស័យទេសចរណ័ធម្មជាតិ ដល់សហគមន៍នៅក្...
មន្រ្តីអតីតធ្វើការនៅធនាគារជាតិស្នើលោក ជា ជាន់តូ ដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ

មន្រ្តីអតីតធ្វើការនៅធនាគារជាតិស្នើលោក ជា ជាន់តូ ដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក មិន សុខុន (ឲ្យមារ្យ) អតីតបុគ្គលិកបម្រើការងារនៅធនាគារជាតិនៃកម្ពុជាបានសរសេរលិខិតផ្លូវការមួយកាល​ពី​ខែ​គុម្ភៈឆ្នាំ២០១៩ ដោយលោកស្នើទៅ លោក ជា ជាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យ និងដោះស្រាយប្រាក់ឧបត្ថម្ភគោលនយោបាយ ដែលធ្លាប់បម្រើការងារអស់រយៈពេល២១ឆ្នាំកន្លងទៅ។ អតីតមន្រ្តីធនាគារជាតិនៃកម្ពុជា លោក មិន សុខុន បាននិយាយនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៩ ដោយ​​​លោកបញ្ជាក់ថា«ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមគោរពនិងជម្រាបជូន ឯកឧត្តម អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាថា ខ្ញុំបានបម្រើការងារក្នុងអង្គភាពធនាគារជាតិនៃកម្ពុជាអស់រយៈពេល២១ ឆ្នាំផុតទៅ ដែលមិនបានទទួលប្រាក់ឧបត្ថម្ភពីធនាគារជាតិបាននៅឡើយទេ»។ លោក មិន សុខុន បានអះអាងទៀតថា« រហូតមកដល់ពេលនេះ ខ្ញុំបាទបានធ្វើលិខិតជូនឯកឧត្តម អគ្គទេសាភិបាលធនា​គារជាតិនៃកម្ពុជាជាច្រើនមកហើយ ប៉ុន្តែឯកឧត្តមមិនបានឆ្លើយតបពីសំណើររបស់ខ្ញុំបាទនៅឡើយ ដូច្...
ស្ងាត់ៗ លោក ភិន សុផល ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ

ស្ងាត់ៗ លោក ភិន សុផល ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន ហ្វាយប៊ី ហ្រ្គែន ផាកលែន ឯ.ក ទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា​ថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការទូលថ្វាយរបស់ សម្តេចតេជោតេ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកបានមានប្រសាសន៍ថា« គ្រឿងឥស្សរិយយសនេះ សម្រេចចេញជាផ្លូវការកាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ ហើយខ្ញុំបាទសូមថ្លៃងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានទូលថ្វាយទៅព្រះមហា​ក្សត្របានផ្តល់នូវគ្រឿងឥស្សរិយយសនេះដល់ខ្ញុំបាទ ជាកិត្តិយសមួយដ៏ធំក្នុងជីវិតបម្រើសង្គមជាតិយើងបន្តទៀត»។ លោកបានបញ្ជាក់ទៀថា ក្នុងនាមជាកូនខ្មែរនិងជាអ្នករកស៊ីមួយរូបលើវិស័យអចលនទ្រព្យពិតជាមានក្តីសប្បាយរីករាយខ្លាំង​នូវកិត្តិយសនេះ ហើយសង្ឃឹមថា នឹងប្តេជ្ញាបម្រើសង្គមជាតិឲ្យអស់តាមលទ្ធភាពដែលអាចធ្វើបាន និងសូមអំពាវនាវដល់អ្នករកស៊ីទាំងអស់ឆាយពេលវេលាខ្លះចំពោះសង្គមជាតិយើងតាមតែអាចធ្វើបាន។ បច្ច...
លោកហេរ៉ូ សុជាតិ ៖ គោរពជូនពរលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង (ប៉ែន កាត់) ក្នុងពិធីខួបកំណើត

លោកហេរ៉ូ សុជាតិ ៖ គោរពជូនពរលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង (ប៉ែន កាត់) ក្នុងពិធីខួបកំណើត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកហេរ៉ូ សុជាតិ ជាប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកអគ្គនាយក និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុនTOP4 REALTY CO.LTD គោរពជូនពរលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង (ប៉ែន កាត់) ក្នុងឱកាសខួបកំណើត ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា សូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើ ជូនចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង (ប៉ែន កាត់) ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីបំពេញសកម្មភាពដឹកនាំ និងការពារសុខ សុវត្តិភាព សន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ សូមលោកឧត្តមសេនីយ៍ទោ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។...
ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ថ្ងៃទី២៥ ធ្នូនេះ ជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទសប្បាយក្រោមម្លប់សន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ភ្នំពេញ៖ យោតាមផេកហ្វេកប៊ុកសម្តេចតេជោ​ បានបញ្ជាក់ថា ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ សម្តេចបញ្ជាក់ថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធ មានសិទ្ឋិសេរីភាព រស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជា មួយគ្នាដោយសុខសាន្ត។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ ខ្ញុំសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕  ...
វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

វិទ្យាស្ថានស៊ីអ៊ីអូប្រឡងតេស្តជ្រើសរើសបេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី៥

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
វិទ្យាស្ថានស៊ីអ៊ីអូ និងគណៈកម្មការប្រឡងមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈគ្រប់គ្រងវិទ្យស្ថាន ស៊ីអ៊ីអូ បានរៀបចំការប្រឡងតេស្តជ្រើសរើស បេក្ខជនចូលរៀនថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជំនាន់ទី៥ ឆ្នាំ​ទី១នៅថ្ងៃអង្គារ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ​​ដែលមានបេក្ខជនសរុបចំនួន១៥៥នាក់ក្នុងនោះមានស្រីចំនួន៩០ នាក់។ ដំណើរការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅវិទ្យាស្ថានស៊ីអ៊ីអូ ចាប់ពីម៉ោង ១:៣០នាទីព្រឹក ដល់ម៉ោង ៤:៣០នាទីរសៀល ដោយផ្ដោតសំខាន់លើ៣មុខវិជ្ជារួមមាន គណិតវិទ្យា អក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេស ក្នុងគោលបំណងធ្វើតេស្តសមត្ថ​ភាពនិស្សិតស្របតាមលក្ខខណ្ឌផ្លូវច្បាប់របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅវិទ្យាស្ថានស៊ីអ៊ីអូបង្ហាញថា ការសិក្សាក្នុងឆ្នាំទី១​និស្សិត​នឹងទទួលបានការហ្វឹកហ្វឺនដូចជាទាហាន ដើម្បីដុសខាត់ផ្នត់គំ...
លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ខ្ញុំបានមកជួបជនពិការ មាស សុផាត ដែល ឯក ឧត្តម កើត សារ៉េត រំលោភយកដីគាត់ទំហំជាង១ហិកតានៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។ នៅឆ្នាំ១៩៩២ លោក កើត សារ៉េត បានទិញដីមួយកន្លែងទំហំ ៤៦៨៩ ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែក​ព្នៅពីឈ្មោះ អ៊ុន អយហើយបានអោយលោក មាស សុផាតចាំដីនោះអោយ។ ក្នុងអំឡុងពេលចាំដីអោយ លោក កើត សារ៉េតនៅឆ្នាំ១៩៩៤ លោក មាស សុផាតបានធ្វើលិខិតស្នើសុំខ្ចីដីបឹងទំហំជាង១ ហិក​តា​ទៅអាជ្ញាធរភូមិឃុំហើយអាជ្ញាធរ ភូមិ ឃុំបានចុះហត្ថលេខាអនុញ្ញាតអោយលោក មាស សុផាត តាមការស្នើសុំ។លោក មាស សុផាតបានប្រើប្រាស់ដីដែលស្នើសុំនោះធ្វើជាកន្លែងចឹញ្ចឹមត្រីរហូតមកមិនដែលមានបញ្ហាអ្វីទេ។ លុះដល់ឆ្នាំ១៩៩៩ស្រាប់តែលោក កើត សារ៉េត ធ្វើប្លង់យកដីរបស់លោក មាស សុផាត ដែលខ្ចីពីភូមិឃុំតែម្ដង។ ប្រជាជនរស់នៅភូមិដួងបានចេញមកបំភ្លឺថា លោក កើត សារ៉េត មិនដែលមករស់នៅលើដីនោះទេហេតុអ្វីបានជាមានប្លង់ទ...
រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

រដ្ឋាភិបាល-វិស័យឯកជនរួមគ្នាបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការលើកកម្ពស់​ភាពជាដៃគូរវាងរដ្ឋ-ឯកជន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងគោលដៅរួមចំណែកបង្កើនល្បឿនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធី​បើក​​វេទិកាសំណេះសំណាលប្រចាំឆ្នាំ រវាងតំណាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមប្រធានបទ វឌ្ឍនភាពនៃការអនុវត្​តកាត​​ព្វកិច្ចច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ា​ណា។ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា ការបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត តាមរយៈការអនុវត្តយន្តការត្រ...